ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា កសិករថៃបានសំណូមពរទៅកាន់រដ្ឋាភិបាលរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជួយដោះស្រាយបញ្ហាផ្សេងៗ និងកុំផ្តោតតែលើបញ្ហាព្រំដែនកម្ពុជា-ថៃ រហូតទម្លាក់បញ្ហាផ្សេងៗចោលធ្វើឱ្យកសិករជួបទុក្ខលំបាក ។ កសិករថៃថា បញ្ហាព្រំដែនកម្ពុជា-ថៃ គឺមានក្រសួងសន្តិសុខ ក្រសួងការពារជាតិ និងកងទ័ពទទួលខុសត្រូវ រីឯក្រសួងកសិកម្ម និងពាណិជ្ជកម្ម គួរងាកមកដោះស្រាយបញ្ហាតម្លៃស្រូវកសិករធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYjRpsXqC-JLiBlhHKhopI1gP18K3sP9_7jxH-JoVbytDTYFqNxccVa2EY5bOoZSMrIR7YHinX0VXrvyefFkK8b4iXtj_Si-gQJ_awQ0QadzRIQn-R97fBEdbohAalamVrDetg3hf6Io8edT1NquX_UZrbntOiwvQFrC3qrOcQQ3Bevcfx717bdLj9aGUp/s900/image_2025-06-18_08-47-03%20(2).png

កាលពីថ្ងៃទី១៧ ខែមិថុនា លោក សាណាម មឿងនីល កសិកររស់នៅខេត្តឆ័យណាត បាននិយាយមកកាន់សារព័ត៌មានថា កសិករខេត្តឆ័យណាត សូមផ្តាំផ្ញើទៅកាន់រដ្ឋាភិបាលលោកស្រី ផេថងថាន ស៊ីណាវ៉ាត ដែលកំពុងប្រឈមនឹងបញ្ហាជាច្រើននៅថៃ ដូចជា ៖ សេដ្ឋកិច្ច សង្គម និងថ្នាំញៀន ជាពិសេស បញ្ហាតានតឹងនៅតំបន់ព្រំដែនជាមួយប្រទេសជិតខាង ដែលកំពុងទទួលបានការចាប់អារម្មណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDwKuoOS4282OkJ2JV3jKQQiJS1zyd1w55sGqSvLvLi6swdMUL9epNLwDGckVsksxB6npMKjTLfFoDMptHqUfXWlszD6FSYaxjQdtU2j-xxMjNhkAglYx9LMrmX3IhkNt_jtKGO_WrLj5gZYzhWXQhqkTg3vq0XpufD7rMnPNfzRz-iKRnnDjXkAmZgJEM/s1200/image_2025-06-18_08-47-03.png
ចំណែកកសិករថៃវិញនៅមានបញ្ហាជាច្រើនដែលរដ្ឋាភិបាលពុំអាចដោះស្រាយឱ្យល្អប្រសើរឡើង គឺបញ្ហាតម្លៃអង្ករធ្លាក់ចុះធ្វើឱ្យកសិករថៃនៅទូទាំងប្រទេសជួបទុក្ខលំបាក ពីព្រោះតម្លៃស្រូវធ្លាក់ចុះទាប ជាពិសេស នៅខេត្តឆ័យណាត តម្លៃស្រូវដែលប្រកាសទិញពីកសិករ គឺចាប់ពី៥,៨០០បាត ទៅ៦,៣០០បាតក្នុង១តោន (ឬពី១៧៥ដុល្លារ ទៅ១៩០ដុល្លារក្នុង១តោន) ។ ប៉ុន្តែពេលកសិករយកស្រូវទៅលក់ជាក់ស្តែង គឺតម្លៃចាប់ពី៥,៨០០បាត ទៅ៥,៩០០បាតក្នុង១តោនប៉ុណ្ណោះ ដោយខាងរោងម៉ាស៊ីនកិនស្រូវប្រាប់ថា មកពីស្រូវរបស់កសិករមានសំណើម ទើបលក់បានតម្លៃថោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc0sz8dXNlXKWiXZFpNlQZHLulFGKAmhtZtWhSggZUEUr5a5qblYlQ4wYRHrDp5xRJK8zk_58xhKQav7X0cC-1e0Z5fdL3VeTLMzafUB1qXi_AktBRU7beQxXFiKvPzYLVFe0urMOvYt0QNr_lwq9hSnehYKCm3Fx2OMCS9qlOaCi6rfgx4848Zb5qEJ2k/s940/image_2025-06-18_08-46-58.png

លោក សាណាម មឿងនីល កសិករខេត្តឆ័យណាត ពុំចង់ឱ្យរដ្ឋាភិបាលថៃយកបញ្ហាព្រំដែនមកបិទបាំងទុក្ខលំបាករបស់កសិករនៅទូទាំងប្រទេសទេ ដោយលោកថា បញ្ហាព្រំដែនជាមួយប្រទេសជិតខាង គឺមានក្រសួងសន្តិសុខ, ក្រសួងការពារជាតិ និងកងទ័ពទទួលខុសត្រូវហើយ ។ ដូច្នេះ ក្រសួងពាណិជ្ជកម្មគួរដោះស្រាយបញ្ហារបស់កសិករ មិនមែនទុកចោលបញ្ហាទាំងអស់ក្នុងប្រទេសថៃពុំដោះស្រាយ ដោយសារស្ថានការណ៍ព្រំដែនតានតឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSSu-rpEvcvO7vcS4UBlvEp1hd2GeA0bseKDRNp0dtONpCAepqxvDsTqP1lIIIW2_vS95_ZmKiRvoDiX7_fUf22VY41JPbVIF_yvscM-dbTPtPMbXqTG3rJLYvxRt3sLM4x7w-KOZ2bMemBBIAd-0vyLSfMUkpFqZRrmXuW3Bnr9KViHZf6eHPi85UiZb2/s3500/image_2025-06-18_08-46-59.png
លោកយល់ឃើញថា បញ្ហាព្រំដែនជារឿងនយោបាយដែលត្រូវដោះស្រាយតាមរយៈនយោបាយ ហើយការប្រយុទ្ធគ្នារឿងព្រំដែនប្រហែលជាមិនកើតឡើងទេ វាគ្រាន់តែជាការបង្កើតស្ថានការណ៍ដើម្បីផលប្រយោជន៍នយោបាយរបស់បុគ្គលមួយក្រុមនៅថៃ ។ ហេតុនេះ លោកសូមផ្តាំផ្ញើទៅរដ្ឋាភិបាលថៃកុំឱ្យបញ្ហាព្រំដែនមកបិទបាំងទុក្ខលំបាករបស់កសិករនៅទូទាំងប្រទេស ៕