តារាចម្រៀង វេហាស៍ ,លោក មាស សាលី រួមទាំងទស្សនិកជនជាច្រើនទៀតកំពុងមាន ការងឿងឆ្ងល់ យ៉ាងខ្លាំងបន្ទាប់ពីឃើញហាងលក់ទំនិញអាស៊ីនៅសហរដ្ឋអាម៉េរិក លក់ប្រហុកហើយបានបញ្ជាក់ថាផលិតនៅប្រទេសថៃបែរជាមានដាក់រូបប្រាសាទអង្គរវត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7SFhpseAPzUfVY-crQcZCjpU0S66X8Yv99Js_58GpvHRVeOboyeVqpmhyphenhyphenF5eTj4YMinzT7EAvfO7W6VanWcKhRppiI7wZ6zLynCgzX_7RufoKcetQf27hbJsbUMtkiXXshs2Uu0CNwT-pQAnlraCRXjQoUo3Z7XXf8b7zRb_D3HPem2e0ZhrWa_rv_m7T/s2048/image_2025-05-21_13-43-36.png
កាលពីថ្ងៃទី១៤ មិថុនា នៅលើបណ្តាញសង្គមរបស់លោក មាស សាលី បានបង្ហោះវីដេអូ មួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «បងប្អូនជួយពិចារណាខ្ញុំ តើផ្ទះលេខ២ធ្វើ ចឹងមានន័យថាម៉េច?»។ ក្នុងវីដេអូនេះលោក វេហាស៍ ដែលជាប្អូនប្រុសរបស់លោក មាស សាលីបានបញ្ជូលសំឡេងដោយសេចក្តីហួសចិត្តយ៉ាងខ្លាំងពេលលោកដើរទិញអីវ៉ាន់ប្រហុកនៅហាងទំនិញអាស៊ីនៅសហរដ្ឋអាម៉េរិកស្រាប់តែបានឃើញមានរូបប្រាសាទអង្គរវត្តប៉ុន្តែបានដាក់ការសម្គាល់ថាជាផលិតផលរបស់ប្រទេសថៃ (Products of Thailand)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizvI1MSo2E5NRtzVfPf7FYTk424e7L9XVEDyhiacq0plqw1IXKO_HSiH10vb_ahXxttuBF7JqMh6ih7w-6Kh7OhN3zlrNtKfrSYAOzA4LekVy8ir-MSoCZ47mlXjY6q24im3ah3GRfzL-Dp5tftkik2F2YvPTbzlL-LgMt3mV3uD9TsGJ7oiXPyIG7yZwt/s1655/image_2025-05-21_13-43-37.png

លោក វេហាស៍ បាននិយាយដោយអារម្មណ៍ខឹងញ័រសាច់មិនដឹងថាលោកចេះមិនដល់ឬ យ៉ាងណាហើយវាអាចទៅរួចទេដែលប្រាសាទអង្គរវត្តរបស់ខ្មែរយើងគេយកទៅប្រើលើដប ប្រហុកហើយដាក់ថាជាផលិតផលរបស់ប្រទេសថៃហើយមានប្រាសាទអង្គរវត្តនៅលើដប។ តារាចម្រៀងរូបនេះថា លោកមានការឆ្ងល់ហើយមិនដឹងថាគេមានបំណងអ្វី។ ក្នុងនោះលោក វេហាស៍ បានបន្ថែមថាលោកមិនដឹងក្រសួងពាក់ព័ន្ធនៅខ្មែរបានដឹងពីបញ្ហា នេះឬមានការអនុញ្ញាតណាមួយ លោកមិនដឹងនោះទេប៉ុន្តែលោកពិតជាឆ្ងល់មែនទែន ហើយការធ្វើបែបនេះខុសឬក៏ត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsFAcVQaTK1GyWMzQZN330XTxGhZKm4yjtEXE-PdxeDqUiJl-vrRcPDo267tnhslqvQAvRnJ2kDkXBcKg_re_zBTZs0m36lljHR7AySimFwPBfZXhZfk5HKWr76v5tUYhHNHFtUsJwbKn6bt_ys2uWJfxab8fs0kWCxLPaF3W9S8VRWEObw2Nj3_dPxPv6/s469/Screenshot%202025-06-17%20142611.png

លោក វេហាស៍ បានបញ្ជាក់ទៀតថាផលិតផលនេះគឺមានការដាក់លក់យ៉ាងទូលំទូលាយ នៅសហរដ្ឋអាម៉េរិកសឹងតែគ្រប់ហាងទំនិញអាស៊ី ខណៈដែលលោកទើបតែចាប់អារម្មណ៍ មើលឃើញលើកទី១។ ក្នុងនោះលោកក៏បង្ហាញទឹកត្រីមួយប្រភេទដែលមានអក្សរបី ប្រទេសចូលគ្នាគឺថៃ វៀតណាម និងខ្មែរ ហើយដាក់ថាជាផលិតផលរបស់ប្រទេសថៃនិង រូបកោះត្រល់ដែលជាអតីតកោះរបស់ខ្មែរ។ លោកមិនដឹងថាគេមានចេតនាយ៉ាងមិច នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3lEaP72LafhopHXQ0sBaMKKsqpo8-6bF5g50PKSUW7W75GCPLkBO35F8P3kuVgcVqEDL68BXq3RwkZgvZPkAj7aOEmh3neLj32QBotE3KvK2ebSLZh_mXgoEG6JqxpthAH7F44z_doHrHGsJ1DXbkrm0-DNeyiIYkhgyy1h-gCaGIpbMbl8-5sQrY_zJZ/s688/image_2025-06-16_13-18-22.png
លើសពីនេះទៅទៀត លោក មាស សាលី បានសរសេរបន្ថែមក្នុងវីដេអូដែរថាហាង អាហារថៃ គឺបានដាក់រូបប្រាសាទអង្គរវត្តរបស់យើងដោយមិនក្រែងចិត្តថាជារបស់ខ្លួន។ លោកថា ប្រទេសនេះបង្រៀននិងបណ្តុះគំនិតកូនចៅតែម្តង ថាខ្មែរយើងលួចទឹកដី លួចប្រាសាទវាទាំងដែលការពិតគឺដូនតាប្រទេសថៃបំភ្លៃប្រវត្តិសាស្រ្តទាំងស្រុង ៕