រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា បានចេញសារឆ្លើយតបទៅនឹងការចោ.ទប្រកាន់ពីសំណាក់យោធាថៃថា «កម្ពុជាបានបង្វែរកាណុងកាំ.ភ្លើ.ងទៅភូមិដ្ឋាន និងបន្ទាយយោធាររបស់ថៃ» នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyYnMmbCx4GhUjEd1rdiwkiHTmsTVjHSgTBlpu1JfAGVXUWppItzkzP2qeRSfOKqINEm01lZ4YcTaw2XBRUEnKpKLZVEKLms-77X54Ep0Z5-nIZBi-cmAwPVwKOclVwTEvoehBWEIyxjhk5ju3soDq60TDEsKberXS5QaLxZS9CCV5lOlPSgt1qTdL8mwp/s960/photo_2025-06-17_08-59-09.jpg

នៅក្នុងសំណេរនោះលោកបានឆ្លើយតបថា ៖ នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ព្រោះនៅពេលបំពាក់សព្វាវុធគឺដើម្បីការពារបូរណភាពទឹកដី ហើយច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងស..ត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេ។ ក្នុងនោះលោករដ្ឋមន្ត្រីបានចោ.ទជាសំណួរថា «ឬមួយកងទ័ពថៃរៀនយុទ្ធវិធីខុសពីកម្ពុជា?»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinGyCNiyUNiDFgCosGQi_J8aRDNH3rVgZUtfb_pXaZhjqe0ZF-2sl9FqWuFOCZHDAHSI3O6L99CCD0L-lfZMEjx_CoZRAs6Mbo2rwLL0Yf-76dNCKR2GX8yAIXwcKW2aDK-_2VzM2pNLtzCOxbksnUVtkkcEBse314_TMjyij6-hyCfHTqsQr-fECkvsoL/s960/photo_2025-06-17_08-59-12.jpg

បន្ថែមពីការឆ្លើយតបនេះ ប្រមុខការពារជាតិកម្ពុជារូបនេះក៏បានលើកឡើងថា ៖ ជម្រើសសន្តិវិធី គឺការចរចារវាងរដ្ឋាភិបាលទាំងពីរទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ។ ចំពោះផ្នែកយោធា គឺជម្រើសចុងក្រោយ។ លោកបានគូសបញ្ជាក់ផងដែរថា សម្រាប់កម្ពុជាក៏ត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ៕