ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា គណបក្សនយោបាយមួយឈ្មោះ «ថៃសាងថៃ» បានជំរុញឱ្យរដ្ឋាភិបាលរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ និងក្រសួងការបរទេសថៃ ប្រញាប់ប្រកាសទៅស្ថានទូតនានានៅប្រទេសថៃ អំពីមូលហេតុដែលថៃពុំទទួលស្គាល់អំណាចយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4CJRYcq57P9N4oMMx16fBT3_Bs5oaurybWJO6QFqIy_s66w8L5crG1VsiOGhq_u739wRqTm6P4T0nAFUiPOg3REbn8bRqP8EjfYA-L_0pTasGWlo0V78Dfa66cvlOtuIwynHg9KJiVuJvfHTI3_zCCjfUVqn_dxQbh7CWqRixmvLV78wnhvSKnJEGNXsb/s980/image_2025-06-17_08-58-21%20(3).png

អ្នកនាំពាក្យគណបក្សថៃសាងថៃបានអំពាវនាវឱ្យរដ្ឋាភិបាលលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ដោយប្រកាសជូនដំណឹងបន្ទាន់ទៅស្ថានទូតនានានៅថៃឱ្យបានដឹងពីមូលហេតុថៃពុំអាចដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi03Ut7raLHWkeqjRLcYsL17OapLeR_FksJoSRyE4k9h7EckPCD_Aj8WAe9u-RR4idp9O3ZzvXgrclKgZq7c7ixFr3yOQ29v9M_11W1UtzGKVLaEObmVt1ZQKWpQENP-DED2d5bROPJsTGl3CjBpxphZmdfcj1IZ2pG_HRm__k2tDyykUxj_jLOQ5tVjM6U/s696/photo_2025-06-16_11-35-32.jpg

កាលពីថ្ងៃទី១៥ ខែមិថុនា លោក ប៉ារិយុត អាំងគូនគីទិ អ្នកនាំពាក្យគណបក្សថៃសាងថៃបាននិយាយពីបញ្ហាព្រំដែនកម្ពុជា-ថៃថា គណបក្សថៃសាងថៃសូមអំពាវនាវឱ្យរដ្ឋាភិបាលប្រញាប់ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការផ្តល់ដំណឹងដល់ប្រទេសនានា ជំនួសការធ្វើសន្និសីទសារព័ត៌មាន ឬសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលតែក្នុងប្រទេសថៃ ។ បច្ចុប្បន្ន ស្ថានការណ៍ព្រំដែនអាចនឹងតានតឹងខ្លាំងឡើង បើរដ្ឋាភិបាលថៃខ្វះខាតផែនការទំនាក់ទំនងជាមួយបរទេស និងបង្ហាញគោលជំហរច្បាស់លាស់របស់ខ្លួន រួមទាំងបង្ហាញមូលហេតុដែលថៃពុំអាចដោះស្រាយបញ្ហាព្រំដែននៅតុលាការយុត្តិធម៌អន្តរជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhkpf2yMGvmrHTWHlxERlbi0fhPWNMOsA1y-S7FUyt47kii9wBwUTlYVRQ21YZHWTW734UzARWZUT7qdUjnGyUrmIiJuR6vL8ESRvry5UtfuxMaFp15F5e0SC7ouhVeGqpoImAsIRzQOtNsE__CyCTxoagPu5fvv5UqPYtO6EOB_XVnAKNmbeC2Iqo-ExX/s1280/photo_2025-06-16_13-59-45%20(2).jpg
គណបក្សថៃសាងថៃ ក៏បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្រញាប់ជូនដំណឹងទៅស្ថានទូតនានានៅប្រទេសថៃផងដែរ ដោយលោក ប៉ារិយុត សួរថា ហេតុអ្វីរដ្ឋមន្ត្រីក្រសួងការបរទេសថៃគ្មានវិធានការអ្វីដើម្បីសម្របសម្រួលជាមួយមន្ត្រីទូតបរទេសប្រចាំនៅថៃ? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdCdKFAXZPvISieoYmt78rt-cGm5yMJ01r8R5bdjDGfroI0MSz3ctyBSR-fy2zbBmt-B0Ypjx3fSpjOYFNn957DeykalPN3sQfhH7iYimWLvb1mvH0dJuQy3bE5kcKdbM5D17TYTuNPYLUNpJ4En6VF44PobfaJwSb4Sw3Tqmv4U7DtrIu8tR8_Pmjrh74/s1280/photo_2025-06-16_11-35-42.jpg

លោកថា សេចក្តីថ្លែងងការណ៍របស់រដ្ឋាភិបាលថៃកន្លងមក គឺគ្មានខ្លឹមសារសំខាន់ដែលលើកឡើងពីមូលហេតុថៃពុំប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយបញ្ហា ។ ដូច្នេះ នាយករដ្ឋមន្ត្រីថៃគួរប្រញាប់ពិភាក្សាជាមួយប្រទេសម៉ាឡេស៊ីក្នុងឋានៈជាប្រធានាអាស៊ាន និងប្រទេសចិនដែលធ្វើសមយុទ្ធជាមួយកម្ពុជា រួមទាំងពិភាក្សាជាមួយប្រទេសបារាំងដែលនឹងធ្វើជាអាជ្ញាកណ្តាលក្នុងការចរចា ។ វាបង្ហាញពីគោលដៅ និងការប្តេជ្ញាចិត្តរបស់ថៃក្នុងការដោះស្រាយបញ្ហាយ៉ាងសន្តិវិធី និងជាបញ្ហាដែលកម្ពុជា-ថៃអាចដោះស្រាយក្នុងកម្រិតទ្វេភាគី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt3UFfc8kkdcRsTZH0X3zZsXnXNGzJ8-JVSSwEr3iromTlkvsRKXHUMs7jidEHUxuQTrVtNYJ_TibucrkkxYJzQsgMzjGvdXhhBjpx5uHgTh8uhkU2OL9uHtduflUVgSOg-hlRPw1kL6tLmDCVAL6HmcIBzHWjQi5d4sTlf6nz6zWKFY7nGTylqsFvLl7F/s1100/image_2025-06-17_08-58-21%20(2).png

កន្លងមក លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបានចេញសេចក្តីថ្លែងការណ៍ពុំទទួលស្គាល់អំណាចយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយបញ្ជាក់ពីគោលជំហរថា ថៃនៅតែដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាតាមរយៈយន្តការទ្វេភាគីប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5brDcsMZ3-E3Wv86ZFV0MHZo9BP5mcrxcZ9Kb3o3O4KIn634lsYyjrbiXPkPj5MaEaw__dzeejpbkLvWMI-Zg-PbG5lsupS7aUnE6RllIa0MacWCMUG6P9qGaP5sKn84FNTJzsdmrnAyBLk-cE9jeo4qqw1kuyRvkkY4ncRjxDzsCTVMFfUBrMe763wU2/s1420/image_2025-06-17_08-58-21.png

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវនឹងថ្ងៃប្រវត្តិសាស្ត្រ៦៣ឆ្នាំមុន ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ ៕