កម្ពុជាបានសម្រេចបិទទ្វារចេញ-ចូលនៅច្រកអន្តរជាតិដូង ដែលជាទ្វារព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបងជាបណ្ដោះអាសន្នសិន ដោយទុកត្រឹមផ្លូវថ្មើជើងសម្រាប់ពលរដ្ឋទាំងសងខាងអាចដើរឆ្លងទៅមកបានប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfGsc74vhccZHr91awouzZkC_0zHfd2rjDd8sQDLAdHa0pDIhb8CG5FGHHLD5yQPLF61DQoJ0LxlrawkWbzsrwD-D3ynh2ntDM5kWeUDaQo1gKML_V8NHIjc2nwcF_CsbP-EIJ_xESQAmIoorXRZvfR68s0PKAJ-K36wRPeuIMYJuTswieT2OOgLS6p46c/s1280/photo_2025-06-13_14-53-45.jpg

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យបានដឹងថា ៖ ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidvpMiTbQYsLVagoimn3vSIo3hKoG5485gUSVq-EDQoRe-kXs1qfTtIf4WS2rw3u4JrWouCpakuR4RA89AR4kAx3r4y03QZLCcga3vEChsjXYI-fBFEm0ys1GIdcDcDtpqpQl2APZ70NPP3yEVFdOPx7I-LGRCMyRSV0ZwwUTvyvCIQpBG4jvKlRbKyqzG/s1024/photo_2025-06-13_14-53-42%20(2).jpg

ការបិទនេះបានបណ្តាលឲ្យរថយន្តដឹកទំនិញថៃជាច្រើនគ្រឿង ត្រូវកកស្ទះពេញច្រកព្រំដែន។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទជាបណ្ដោះអាសន្ននៃច្រកអន្តរជាតិដូងនេះ។ ផ្អែកលើសំណេរដែលបានបង្ហោះនៅលើលើបណ្តាញសង្គមហ្វេសប៊ុក សម្ដេចបានមានប្រសាសន៍ថា ៖ កសិករថៃដែលកំពុងប្រមូលផល ត្រូវទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង ព្រោះថាកម្ពុជានឹងបើកច្រកនេះឡើងវិញ តែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគី ត្រូវបានសម្រួលដូចមុនពេលបិទ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTXucYAx86nXrIUgb5cO9eiMAMeuNOgN8q6buG_2MtV8F-vkf_0MQVyV3VeDzY957nTW4GDTwNPaPli7Q8bdg26t2RXl210di73vOodrz-DfqG1-bo-G9xMfkpp0AXgiMF-8uN5lgURH3SqgHkCzPGq-xnlYlphmBZes3o7X1AQhfKE6TyQa9g41YTavRi/s1280/photo_2025-06-13_14-53-41.jpg