លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី ត្រូវបានទស្សនិកជននិយាយថាយកឈ្នះគេពេញ មួយកម្មវិធីក្នុងការចូលរួមពិធីមង្គលការ ជី ដេវីត និង ទេព បូព្រឹក្ស ព្រោះតែលោកបាន តែងខ្លួនជាមនុស្សស្រី។ ថ្មីៗនេះតារាកំប្លែង ល្បី ឈ្មោះរូបនេះក៏ទម្លាយពីហេតុផលដែល លោកសម្រេចចិត្តតែងខ្លួនជាសុភាពនារីបែបនេះដោយសារតែចង់ឱ្យប្លែក។
.png)
នៅថ្ងៃទី១១ មិថុនា ពិធីករ សុខ រ៉ាស៊ី បានបង្ហោះវីដេអូមួយដោយសម្ភាសន៍ដោយផ្ទាល់ទៅ កាន់តារាកំប្លែង ពាក់មី អំពីមូលហេតុដែលតែងខ្លួនស្រី។ តារាកំប្លែងដែលមានដើម កំណើតនៅខេត្តស្វាយរៀងរូបនេះបាននិយាយថា មានអ្នកចូលរួមជាច្រើនចូលរួមចង់ សប្បាយនិងធ្វើអ្វីប្លែកៗដើម្បីបង្ហាញពីខ្លួនឯងចូលរួមកម្មវិធីសិល្បៈដ៏ធំ។ នាយពាក់មី បានបន្តទៀតថា លោកគិតថាស្រីៗគឺស្លៀករ៉ូប ពាក់ពេជ្រ ហើយក៏សម្រេចចិត្តធ្វើជាស្រីតែ ម្តងដោយមិនខុសនោះទេគឺបានស្លៀកពាក់ស្អាតបាត។
លោក ចែម ចាន់រ៉ា បន្តថាលោកបានតែងខ្លួនយ៉ាងស្អាតបាតជានារីខ្មែរ ហើយលោកយល់ អារម្មណ៍មនុស្សស្រីគឺពិបាករាល់ពេលចូលរួមកម្មវិធីម្តងៗ។ តារាកំប្លែងរូបនេះ បានលើក ឡើងពីរចំណុចដោយចំណុចទី១ លោកនិយាយថាមនុស្សស្រីទម្រាំចូលរួមកម្មវិធីបាន គឺត្រូវចំណាយពេលយូរខណៈលោកតែងខ្លួនគឺចំណាយពេលរហូតដល់៣ម៉ោង។ ក្នុងនោះតារាកំប្លែងរូបនេះបានផ្តាំផ្ញើទៅដល់ស្វាមីដទៃទៀតកុំរអ៊ូពេលរង់ចាំប្រពន្ធតែងខ្លួនព្រោះជាមនុស្សស្រីគឺមិនងាយស្រួលឡើយ។ 
តារាកំប្លែងពាក់មី បានបង្ហាញចំណុចទី២ថា មនុស្សប្រុសស្លៀកពាក់រលុងៗស្រួលខ្លួន ប៉ុន្តែមនុស្សស្រីវិញគឺស្លៀកពាក់រឹបរាងហើយពិបាកក្នុងអង្គុយហើយលោកយល់ពីទុក្ខលំបាករបស់មនុស្សស្រី។

ស្របពេលយល់ទុក្ខធុរៈមនុស្សស្រីពីរចំណុចខាងលើបន្ទាប់ពីសាកល្បងតែងខ្លួនជាស្រីនេះដែរ តារាកំប្លែង ពាក់មី ក៏មានបំណងចង់សាកល្បងពរពោះកើតកូនម្តង ពេលនារីៗពរពោះកើតកូនលំបាកយ៉ាងណា។ សរុបជារួមមកតារាកំប្លែង ពាក់មី បានបង្ហាញថាការតែងខ្លួនជាស្រីចូលរួមកម្មវិធីមង្គលការ ជី ដេវីត និង ទេព បូព្រឹក្ស គឺលោកចង់ធ្វើឱ្យប្លែកក្នុងនាមជាអ្នកកំប្លែង ជាអ្នកសិល្បៈ ហើយការតែងខ្លួនបែបនេះធ្វើឱ្យលោកយល់ទុក្ខលំបាករបស់ស្រីៗដូចគ្នា៕










