កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើលិខិតផ្លូវការទៅកាន់លោក ម៉ារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដើម្បីអញ្ជើញឱ្យថៃរួមគ្នាយកបញ្ហាជម្លោះព្រំដែនដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_sfI6C2JQZP_576cFYEPLyGBx1osz89DeYqYodHwtvkqQ-el9t3YtwgjqcUSooxzOX15qfE_ycI39Pjo98m1pthLieWR-E-BhyRpdTOM6u0r1bGacKix5zSwdxMLgD1lbWkqQ1-WcLhJfwccqJ3U32y8otdl4xXw0lfczDp6AqwBDCdqNws7zcdxS3R3f/s900/image_2025-06-10_08-29-30%20(2).png
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបង្ហាញខ្លឹមសារលិខិតថា ទោះជាប្រទេសទាំងពីរខិតខំប្រឹងប្រែងប្រើប្រាស់យន្តការទ្វេភាគី និងដោះស្រាយក្នុងលក្ខណៈមិត្តភាពដើម្បីស្វែងរកដំណោះស្រាយជាច្រើនលើកក៏ដោយ ប៉ុន្តែជម្លោះព្រំដែនអូសបន្លាយជាច្រើនទសវត្សរ៍រវាងប្រទេសទាំងពីរនៅតែពុំទាន់ធូរស្រាល ហើយជាប្រភពនៃការយល់ច្រឡំ និងភាពតានតឹងដែលតែងតែកើតឡើងវិញ រហូតមានហេតុការណ៍កើតឡើងជាច្រើន រួមទាំងការប៉ះទង្គិចគ្នានៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានបាញ់មកលើកងទ័ពកម្ពុជាបណ្តាលឱ្យកងទ័ពកម្ពុជាបាត់បង់ជីវិតម្នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIs2KCUwPSNeLIpkuJnvTxRPaUrHPeb5WJXFirVNLdGicEbCUyBG5wiCvCx0FcTmCr2RD0KaAfPcUUbxer4TwxuXi_ynZp35mraa7wrENnLhLfjms6oIsDpQJcdTk4Bw85C9AM33HAg4Zg_Ffz7N7pYdGzmGAlVpKVZIfcX0BALt8f13AbOek-oEqsQbYo/s1000/image_2025-06-10_08-29-30.png
ហេតុការណ៍ប៉ះទង្គិចនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា កន្លងមក ដែលត្រូវស្វែងរកដំណោះស្រាយបន្ទាន់ប្រកបដោយសន្តិភាព និងនិរន្តរភាព ។ ភាពស្មុគ្រស្មាញ លក្ខណៈប្រវត្តិសាស្ត្រ និងភាពរសើបនៃវិវាទទាំងនេះ យើងឃើញកាន់តែច្បាស់ថា ការចរចាទ្វេភាគីអាចមិនគ្រប់គ្រាន់ ដើម្បីទទួលបានដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែងទេ ។ ហេតុនេះ រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា មាគ៌ាទៅមុខដែលសមស្រប និងសន្តិវិធីបំផុត គឺ ការបញ្ជូនបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្ដី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgydog9Ux3rSoYHRQEhidfXpxNUMKIaxVPCQ3J9aM-lFpR-_wXVt31m-lyp3dO7fWfddyCddVbLwDxDvQhYfC9FWgC4I5-Iu2Or6bvozpSeRgcyB78cl552xJqhBdxddB147Kv5aWbqyy6DbGcvvKp8cHnmv4jAZUOM8PGlq-eLPFCNnAoIixGi8IpvLVfV/s990/image_2025-06-10_08-29-30%20(3).png
សេចក្តីសម្រេចចេញដោយតុលាការអន្តរជាតិ គឺផ្អែកលើច្បាប់អន្តរជាតិ នឹងផ្តល់ដំណោះស្រាយមួយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង។ សេចក្ដីសម្រេចនេះនឹងផ្ដល់ភាពច្បាស់លាស់ដែលត្រូវការចំាបាច់សម្រាប់ព្រំដែនគោករៀងរបស់យើង ហើយសំខាន់បំផុត គឺ ងជួយជំរុញឱ្យមានបរិយាកាសប្រកប ដោយសន្តិភាពយូរអង្វែង ស្ថិរភាព និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3HNTllNoNeedo1CpFOsVdgRVCdC8Tx4Gd3lVSMtTmBWGm7IGJzqY4PA8T7r1ajrl426RiFgEOY5k8XK8_Pqaq78blUUMaKPH_axlT_C5_oIlG9rDU09wz9RxCvnLa1w7GmwXFOyjmBaqdCU-9mMGwPvbEVchkSyISF2bUUuettnv_OBwX-Vdz_PCAui0e/s1200/image_2025-06-10_08-29-31.png
អាស្រ័យដូចបានជម្រាបជូន ខ្ញុំសូមជំរុញឱ្យរដ្ឋាភិបាលថៃពិចារណាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកវិវាទព្រំដែនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ។ យើងគួរចាប់យកឱកាសនេះដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមចំពោះកិច្ចចរចាដោយសន្តិវិធី ដំណោះស្រាយតាមផ្លូវច្បាប់ និងអនាគតជាប្រទេសជិតខាងល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF3KAXVG1ge_4pnlyyYH7aEeN0Z-3j4pa3tVJryYy03auMPHRniCPGLo1qIiqET5qDjRdzZXLwNaUexLBEOoCDZcX1CIgfeDMQ2txs285OH-QQuIX_8uTnhDNaMzkB91tK77SDuwxltsmybKzTS-xbNpqkd4qS9frcxYbbdVNtUncvhywrzLfgLObGtOZ6/s1000/image_2025-06-10_08-29-32.png

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនាពេលកន្លងមកថា កម្ពុជានឹងយកបញ្ហាជម្លោះព្រំដែនជាមួយថៃទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ដោយសារយន្តការទ្វេភាគីកន្លងមកពុំទទួលបានលទ្ធផលច្បាស់លាស់ ៕