ពេលត្រូវធ្វើដំណើរតាមយន្តហោះ ជាពិសេស នៅថ្ងៃឈប់សម្រាកដែលមានមនុស្សច្រើន អ្នកដំណើរទាំងឡាយមិនចង់ឆ្លងមេរោគដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព និងខាតពេលវេលាប្រកបមុខរបរ និងធ្វើការ ។ ការធ្វើដំណើរតាមយន្តហោះមានទ្វារបង្អួចបិទជិត គឺសំខាន់ណាស់ដែលយើងត្រូវការពារសុខភាពជាចម្បង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTRYrgioqDVynfnEB8mgFz5U-gf79v2I1uQjvXGew_lFXvGcbw1342DwlNS5QhwFgR64n0QQIVNrB8XY8uDZskVk7Jn2J7TX9ODTtau4oroYCBOyFPy_PIlmaIwvdX8p73Pb5_PcM134LdTPpj7PNqBxvAkWLpC99IVPbs6un910dtKlZqNAqrCOrTuCrf/s2000/image_2025-06-10_09-19-27.png
តើជ្រាបទេ ការអង្គុយកៅអីនៅជិតផ្លូវដើរលើយន្តហោះប្រឈមនឹងការឆ្លងមេរោគរហូតដល់៥ដង បើធៀបនឹងការអង្គុយកៅអីក្បែរបង្អួច ។ ដូច្នេះ អ្នកជំនាញបានណែនាំឱ្យអ្នកដំណើរគួរតែអង្គុយកៅអីក្បែរបង្អួចដើម្បីការពារខ្លួនពីការឆ្លងមេរោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMc6BVjzma1vfdyaPhnMFZWS679yPaRBvqYn2DgovC5IzoBr5OkKGqjrZQR71-1Tbp8QjXpjmY8APVIsG6RZrjbkhBqSj68krnbPHcLOShrEaYwXTt83WbU8cDyrwUZAKVcs3ytDjdpESdk0qstjzBpHLRYvMsk6TIqDbI-rmnpwldaA6ZJRR_3ji5M_Cm/s1200/image_2025-06-10_09-19-28.png

តាមការស្រាវជ្រាវរបស់ស្ថាប័ន National Academy of Sciences បង្ហាញថា អ្នកដំណើរលើយន្តហោះដែលអង្គុយកៅអីក្បែរផ្លូវដើរប្រឈមនឹងការឆ្លងមេរោគលើអាកាសរហូតដល់៥ដង បើធៀបនឹងការអង្គុយលើកៅអីក្បែរបង្អួច ។ ការស្រាវជ្រាវនេះណែនាំឱ្យអ្នកដំណើរត្រូវចៀសវាងការឆ្លងមេរោគ និងគួរអង្គុយកៅអីក្បែរបង្អួច ពីព្រោះទីតាំងនេះមានសុវត្ថិភាពជាង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0pgjMmbHDCvfTCqL-0vhRlUvIsA7ubjQD9DKQY3pV4z9OxTxdVIJIjlHoWcDoPPR6wUywyaNSUfluXkNX2hkeFClKnMuhpFJZwv0bdjS4J8smvfQ7IStP88hgiE1pJ1YuDEnjflhl4IMLeVgPOoxADjfxorf6Rw02-VdE-kX3xiKP-tLf13qakGZfv0zd/s828/image_2025-06-10_09-19-29.png
ស្ថាប័ន National Academy of Sciences បានស្ទង់មតិអ្នកដំណើរលើយន្តហោះ ចំនួន១,៥០០នាក់ ហើយលទ្ធផលបង្ហាញថា អ្នកដំណើរដែលអង្គុយលើកៅអីជិតផ្លូវដើរ គឺប្រឈមនឹងការប៉ះពាល់ជាមួយអ្នកដំណើរផ្សេងទៀតដែលដើរទៅមកលើយន្តហោះ ជាមធ្យមស្មើ៦៤នាក់ ។ រីឯអ្នកដំណើរអង្គុយលើកៅអីក្បែរបង្អួច នឹងប៉ះពាល់ជាមួយអ្នកដំណើរផ្សេងទៀតត្រឹមតែ១២នាក់ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU-NDirVmMgJNYTeWVTAJEbd1C_gQ4f6vEnutPCZX4npISBKNAJPnpuer8xdZO2aAQLzP7xh51lXpa7330x47siqtPSBXgHJs4gSnUqdRuLiN7ZpBLHnafw1Z2WmZumqYLx7M1JCvZG-vgHQDdPvM-FgpPQplLQ5-uKRSEhOWwK9VRiAnktl6jAj4ghUgU/s2000/image_2025-06-10_09-19-30.png

ក្រៅពីនេះ ការស្រាវជ្រាវបង្ហាញទៀតថា បើយើងអង្គុយកៅអីក្បែរអ្នកដំណើរឆ្លងមេរោគក្នុងចម្ងាយមិនលើស១ម៉ែត្រ មិនថាការអង្គុយនៅកៅអីណាទេ គឺប្រឈមនឹងការឆ្លងមេរោគយ៉ាងខ្លាំងរហូតដល់៨០ភាគរយ ៕