ខេត្តប៉ៃលិន ៖ រថយន្តដឹកទំនិញជាច្រើន និងប្រជាពលរដ្ឋទាំងខ្មែរនិងថៃ ដែលជាអ្នករកស៊ីដឹកជញ្ជូនទំនិញចេញ-ចូល ធ្វើថំណើរឆ្លងតាមច្រកទ្វាអន្តរជាតិ ដែលស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានកកស្ទះអស់ជាច្រើនម៉ោង ដោយសារភាគីថៃបានផ្លាស់ប្ដូរម៉ោងកំណត់ ក្នុងការបើកទ្វាច្រកព្រំដែន។
ប្រជាពលរដ្ឋម្នាក់ដែលជាអាជីវករខ្មែរចេញ.ចូលទឹកដីថៃក្នុងការទិញទំនិញ មកពីខេត្តបាត់ដំបង បានរៀបរាប់ឱ្យដឹងថា គាត់បានធ្វើលិខិតឆ្លងដែន ដើម្បីអាចចូលទៅធ្វើការងារនៅប្រទេសថៃ ក្នុងខេត្តចន្ទថាក់បូរី ប៉ុន្តែដោយសារលិខិតឆ្លងដែននោះអស់សុពលភាព ដូច្នេះគាត់ក៏បានទៅបន្តសារថ្មីឡើងវិញ ដើម្បីឆ្លងដែនចូលទៅស្នាក់នៅធ្វើការងារដូចសព្វមួយដង ។ តែនៅពេលនេះ គាត់និងក្រុមគ្រួសារ ត្រូវរង់ចាំតាំងពីព្រលឹមរហូតដល់ម៉ោង៩និង០០នាទីព្រឹក ទើបគេបើកឱ្យដំណើរការចេញចូលទៅមក។
ស្រ្តីខាងលើបានរៀបរាប់ឱ្យដឹងទៀតថា គាត់បានធ្វើលិខិតឆ្លងដែន ដើម្បីអាចចូលទៅធ្វើការងារនៅប្រទេសថៃ ក្នុងខេត្តចន្ទថាក់បូរី បាន។ ប៉ុន្តែ ដោយសារលិខិតឆ្លងដែនអស់សុពលភាព គាត់ក៏បានចូលមកបន្តសារថ្មីឡើងវិញ ដើម្បីឆ្លងដែនចូលទៅស្នាក់នៅធ្វើការងារដូចសព្វមួយដង ។ តែនៅពេលនេះ គាត់និងក្រុមគ្រួសារ ត្រូវរង់ចាំតាំងពីព្រលឹមរហូតដល់ម៉ោង៩និង០០នាទីព្រឹក ទើបគេបើកឱ្យដំណើរការចេញចូលទៅមក។

ប្រភពដដែលបន្តទៀតថា ការបិទច្រកទ្វារអន្តរជាតិនេះ គឺខាងភាគីថៃជាអ្នកបិទមុន ដោយរង់ចាំរហូតដល់ម៉ោងកំណត់ដែលគេបើក ទើបយើងបើកឱ្យដំណើរការដូចគ្នា ។ ទោះបីជាយ៉ាងណា ក៏ពួកគាត់នៅតែតស៊ូ រហូតដល់អាចឆ្លងដែនទៅធ្វើការនៅកន្លែងដដែល ។ ពួកគាត់មិនដឹងថា តើគេអាចអនុញ្ញាតឱ្យគាត់ស្នាក់នៅទីនេះបានរយៈពេលយូរប៉ុណ្ណានោះទេ? ប៉ុន្តែបើសិនជាគេឱ្យចូលបានត្រឹមរយៈពេលខ្លីពេក នោះពួកគាត់នឹងត្រឡប់មករកការងារនៅស្រុកកំណើតវិញ ព្រោះការទៅធ្វើការនោះ មលទៅហាក់ទៅមិនចំណេញអ្វីនោះឡើយ ព្រមទាំងប្រឈមនឹងខាតបង់ថវិកា និងពេលវេលាថែមទៀតផង។
ជាងនេះទៅទៀត បើយោងតាមសំដីរបស់ប្រជាពលរដ្ឋខ្មេរដែលធ្វើារបើករថយន្តដឹកកសិសផល និងទំនិញនានាតាមច្រកព្រំដែនខាងលើ បានឲ្យដឹងថា ជាធម្មតាទ្វារអន្តរជាតិនៅខាងប្រទេសថៃ តែងបើដំណើរការឲ្យចេញ-ចូល នៅវេលាម៉ោង7:00 នាទីព្រឹកជារៀងរាល់ថ្ងៃ។ ប៉ុន្តែបន្ទាប់ពីថ្ងៃទី៨ ខែមិថុនា នេះ ភាគីថៃបែរជាធ្វើការបិទច្រកទ្វារអន្តរជាតិរបស់ខ្លួន និងផ្លាស់ប្ដូរទៅម៉ោង9:00 នាទីព្រឹកវិញ។ ការធ្វើបែបនេះ បានធ្វើឲ្យទាំងរថយន្តខាងខ្មែរ ឬ ខាងថៃជាច្រើន បានកកស្ទះបន្តកន្ទុយគ្នានៅច្រកទ្វារមួយនេះ។
ទាំងនេះបានសបញ្ចាក់ឲ្យឃើញថា វិធានការបិទទ្វារអន្តរជាតិបែបនេះរបស់ប្រទេសថៃ មិនត្រឹមតែបង្ករឲ្យមានការកកស្ទះតែមួយនោះទេ ប៉ុន្តែវាបានធ្វើឲ្យខាតពេលវេលា ប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃផងដែរ ។ គួរជម្រាបថា បច្ចុប្បន្នពេលវេលានៃការបើក-បិទទ្វារអន្តរជាតិរបស់ខាងថៃ គឺចាប់ពីម៉ោង 8:00 នាទីព្រឹក រហូតដល់ម៉ោង 4:00 នាទីល្ងាច និងសម្រាប់កម្ពុជា ចាប់ពីម៉ោង 9:00នាទីព្រឹក រហូតដល់ម៉ោង 4:00នាទីល្ងាចដូចគ្នា ខណៈដែលកាលពីមុន ច្រកទ្វារនេះតែងបើកនៅម៉ោង7:00នាទីព្រឹក រហូតដល់ម៉ោង10:00នាទីយប់ ទើបធ្វើការបិទទាំងសងខាងតែម្ដង៕










