ខេត្តប៉ៃលិន ៖ រថយន្តដឹកទំនិញជាច្រើន និងប្រជាពលរដ្ឋទាំងខ្មែរនិងថៃ ដែលជាអ្នករកស៊ីដឹកជញ្ជូនទំនិញចេញ-ចូល ធ្វើថំណើរឆ្លងតាមច្រកទ្វាអន្តរជាតិ ដែលស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានកកស្ទះអស់ជាច្រើនម៉ោង ដោយសារភាគីថៃបានផ្លាស់ប្ដូរម៉ោងកំណត់ ក្នុងការបើកទ្វាច្រកព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSm_C7b1nsdOnomEEqPzloo7CI8KNQzEuwC981tU5JlBTokizfuZGRkBNTJl9BzSQIBC_ClJZDlk1LgKDVujBYK-wilIwQD-w79PC8MKqtDH1m5HaT1O4T34pOTwcBo_4A0D6qUsmwPUwedyIvpxQu6_auhW2pmSn1YhdG4KltCNIOuSP2rYHSV5_H0af8/s960/photo_2025-06-09_15-05-06.jpg

ប្រជាពលរដ្ឋម្នាក់ដែលជាអាជីវករខ្មែរចេញ.ចូលទឹកដីថៃក្នុងការទិញទំនិញ មកពីខេត្តបាត់ដំបង បានរៀបរាប់ឱ្យដឹងថា គាត់បានធ្វើលិខិតឆ្លងដែន ដើម្បីអាចចូលទៅធ្វើការងារនៅប្រទេសថៃ ក្នុងខេត្តចន្ទថាក់បូរី ប៉ុន្តែដោយសារលិខិតឆ្លងដែននោះអស់សុពលភាព ដូច្នេះគាត់ក៏បានទៅបន្តសារថ្មីឡើងវិញ ដើម្បីឆ្លងដែនចូលទៅស្នាក់នៅធ្វើការងារដូចសព្វមួយដង ។ តែនៅពេលនេះ គាត់និងក្រុមគ្រួសារ ត្រូវរង់ចាំតាំងពីព្រលឹមរហូតដល់ម៉ោង៩និង០០នាទីព្រឹក ទើបគេបើកឱ្យដំណើរការចេញចូលទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6xF25b_H6eIfp7EJjnnK-MWrDfStSYf76q1eUgehtL1f1xBeFpVrawjZIbxTX8PbZYS6lJYYXoHghMQVyDL20fak1Rd68wM3QaSCE2jkWAoR64_3wfY792gxnoPZDBDhHzgudJrFs1pNsIrIYVXJ5NJcZ6GH6E0C-sLA4rSXC7TpG4k154z0GHfY8Us95/s1024/photo_2025-06-09_15-05-01.jpg

ស្រ្តីខាងលើបានរៀបរាប់ឱ្យដឹងទៀតថា គាត់បានធ្វើលិខិតឆ្លងដែន ដើម្បីអាចចូលទៅធ្វើការងារនៅប្រទេសថៃ ក្នុងខេត្តចន្ទថាក់បូរី បាន។ ប៉ុន្តែ ដោយសារលិខិតឆ្លងដែនអស់សុពលភាព គាត់ក៏បានចូលមកបន្តសារថ្មីឡើងវិញ ដើម្បីឆ្លងដែនចូលទៅស្នាក់នៅធ្វើការងារដូចសព្វមួយដង ។ តែនៅពេលនេះ គាត់និងក្រុមគ្រួសារ ត្រូវរង់ចាំតាំងពីព្រលឹមរហូតដល់ម៉ោង៩និង០០នាទីព្រឹក ទើបគេបើកឱ្យដំណើរការចេញចូលទៅមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhecXcL5gQ7dunsJgH7b3EMFW4p5lRF6zw1wezyjSAwYt03cC4RZYrIO1ii9N_WMKtF4B9NzKq45s7Fq2hMBOGRy3glQTsL3u4-7WQeTungIon7FbWSziyVYF8wNAMlAVZz4YNbTK9dT0KU9RbQP1S7UZeh71ygPktBEP6jwYR4MIAXHSWCKAh6Kj8Jbb9D/s1280/photo_2025-06-09_15-05-03.jpg
ប្រភពដដែលបន្តទៀតថា ការបិទច្រកទ្វារអន្តរជាតិនេះ គឺខាងភាគីថៃជាអ្នកបិទមុន ដោយរង់ចាំរហូតដល់ម៉ោងកំណត់ដែលគេបើក ទើបយើងបើកឱ្យដំណើរការដូចគ្នា ។ ទោះបីជាយ៉ាងណា ក៏ពួកគាត់នៅតែតស៊ូ រហូតដល់អាចឆ្លងដែនទៅធ្វើការនៅកន្លែងដដែល ។ ពួកគាត់មិនដឹងថា តើគេអាចអនុញ្ញាតឱ្យគាត់ស្នាក់នៅទីនេះបានរយៈពេលយូរប៉ុណ្ណានោះទេ? ប៉ុន្តែបើសិនជាគេឱ្យចូលបានត្រឹមរយៈពេលខ្លីពេក នោះពួកគាត់នឹងត្រឡប់មករកការងារនៅស្រុកកំណើតវិញ ព្រោះការទៅធ្វើការនោះ មលទៅហាក់ទៅមិនចំណេញអ្វីនោះឡើយ ព្រមទាំងប្រឈមនឹងខាតបង់ថវិកា និងពេលវេលាថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx8ke9GwJhAWUnRuP-V0m_6207UPTtDqWKM-yjABnTH1oL5fuQAbEF9Uc8WU0Y9ogbfx2bR7B7F5uXQPhFUHPQaK1Wl2j9wV6pJ6x8pjDlO5UggOj0WpMiZ1rupznkb9PRylJAPUe1zIaQyGdDVa56wtVpJtZHUw7jFTUUaoC9qgA2HcHy81pJP_ZzfdiE/s1280/photo_2025-06-09_15-05-04.jpg
ជាងនេះទៅទៀត បើយោងតាមសំដីរបស់ប្រជាពលរដ្ឋខ្មេរដែលធ្វើារបើករថយន្តដឹកកសិសផល និងទំនិញនានាតាមច្រកព្រំដែនខាងលើ បានឲ្យដឹងថា ជាធម្មតាទ្វារអន្តរជាតិនៅខាងប្រទេសថៃ តែងបើដំណើរការឲ្យចេញ-ចូល នៅវេលាម៉ោង7:00 នាទីព្រឹកជារៀងរាល់ថ្ងៃ។ ប៉ុន្តែបន្ទាប់ពីថ្ងៃទី៨ ខែមិថុនា នេះ ភាគីថៃបែរជាធ្វើការបិទច្រកទ្វារអន្តរជាតិរបស់ខ្លួន និងផ្លាស់ប្ដូរទៅម៉ោង9:00 នាទីព្រឹកវិញ។ ការធ្វើបែបនេះ បានធ្វើឲ្យទាំងរថយន្តខាងខ្មែរ ឬ ខាងថៃជាច្រើន បានកកស្ទះបន្តកន្ទុយគ្នានៅច្រកទ្វារមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCDbWhPYw8N4peK2s-b4cyAM3yyaRC3a-bvvPkKdjqZM4GVxzV3B-H0yZv5Moc4Fdip77B1oCPHUkIA98-6nThyqudEf91Q1F0_G5p2Y4i3qXwf0Ykq1n9Zg5tB9YP1ANh-15_meO1xW5IR0dJcXlDqScVZ-f7PTx37z87tsjMEHt8lMeJhUs2KUSqxvvA/s1024/photo_2025-06-09_15-05-05.jpg

ទាំងនេះបានសបញ្ចាក់ឲ្យឃើញថា វិធានការបិទទ្វារអន្តរជាតិបែបនេះរបស់ប្រទេសថៃ មិនត្រឹមតែបង្ករឲ្យមានការកកស្ទះតែមួយនោះទេ ប៉ុន្តែវាបានធ្វើឲ្យខាតពេលវេលា ប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃផងដែរ ។ គួរជម្រាបថា បច្ចុប្បន្នពេលវេលានៃការបើក-បិទទ្វារអន្តរជាតិរបស់ខាងថៃ គឺចាប់ពីម៉ោង 8:00 នាទីព្រឹក រហូតដល់ម៉ោង 4:00 នាទីល្ងាច និងសម្រាប់កម្ពុជា ចាប់ពីម៉ោង 9:00នាទីព្រឹក រហូតដល់ម៉ោង 4:00នាទីល្ងាចដូចគ្នា ខណៈដែលកាលពីមុន ច្រកទ្វារនេះតែងបើកនៅម៉ោង7:00នាទីព្រឹក រហូតដល់ម៉ោង10:00នាទីយប់ ទើបធ្វើការបិទទាំងសងខាងតែម្ដង៕