ថ្មីៗនេះអ្នកគាំទ្រមួយចំនួនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតារាចម្រៀង ពេជ្រ សូលីកា និងបុរសម្នាក់បានបណ្តើរគ្នាចូលរួមពិធីមង្គលការមិត្តសម្លាញ់គឺ ទេព បូព្រឹក្ស និង ជី ដេវិត។ អ្នកលេងបណ្តាញសង្គមម្នាក់បានបញ្ចេញមតិថាធ្លាប់ឃើញអ្នកទាំងពីរនៅ ព្រលានយន្តហោះ ខណៈអ្នកខ្លះក៏ថាអ្នកទាំងពីរគឺជាមិត្តភក្តិនឹងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQlL0HxVqim-KvRzN0Vw_BD95OGGc_ZKHGLw7U6uI-lbI2ykXZdwe0j_tt_jiYFMfujuLDZVfVv1-YHjGGof_13nwr3bwDPUHCfx_iSpdCfBzAOlEOPzDBQ9yZNW_x2MyVTlausTs8vC5CPJnlME2DxCkv2EiM_zt4hrNejhUJJJbF_sdOlz_W5gaHLpsc/s1920/image_2025-06-09_09-47-54.png
ចាប់តាំងពីស្ពាយឈ្មោះជាស្រ្តីមេម៉ាយមក មកទល់ពេលនេះ ពេជ្រ សូលីកា មិនទាន់បានប្រកាសចំណងស្នេហ៍ថ្មីជាសាធារណៈឡើយខណៈអតីតគូដណ្តឹងរបស់នាងក៏បានបើកចំហស្នេហាជាយូរណាស់មកហើយ។ កន្លងមកនេះ ពេជ្រ សូលីកា បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹង ជុង យាន ជាអតីតជ័យលាភីលំដាប់ទី១ក្នុងកម្មវិធី ROAD 2 THE STAR រដូវកាលទី២ បន្ទាប់ពីអ្នកទាំងពីរមានភាពស្និទ្ធស្នាលគ្នាខ្លាំង ប៉ុន្តែក្រោយមកក៏រសាត់បាត់ទៅតាមពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht3BoCKECah8iAnT2SAf-4Cl_z6MFcJ-JNb1_88tx1Dj1Dl7Ag80eKF7vE83eYSPpv2ORKRWK_V215Y_wmgEu_Q8dRvBA_XHzyojjwc5lgIXVnlkuByO-ijTWD3ajPictBQqlKu9nhdYfddBlVmLrUhTcXCf1EI2QuXesFQC5V5OxyxWvmcuRxASbtp4pB/s1919/image_2025-06-09_09-47-46.png

ទោះយ៉ាងណា នាពេលថ្មីៗនេះម្ចាស់បទ «ថែការចងចាំ» ក៏ស្រាប់តែធ្វើឱ្យអ្នកគាំទ្រចាប់ អារម្មណ៍ម្តងទៀត បន្ទាប់ពីគេបានឃើញនាងនិងបុរសម្នាក់បណ្តើរគ្នាចូលរួមពិធីមង្គលកា រមានរូបថតជាមួយគ្នាលើសពីធម្មតា។ នេះបណ្តាលឱ្យទស្សនិកជនមួយចំនួន កំពុងសង្ស័យថា ពេជ្រ សូលីកា និង បុរសរូបនេះកំពុងស្វែងយល់ចិត្តគ្នាឬយ៉ាងណា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH_7wS1KIFmc_rbrImInCVECKEYFNmSkALy0DGLesvqJwd350fHQg_ypcuJE_fby1gO7vwuFknPqYCynTKJVT42l_lgYzTCf03ACxTNfr6OSp1-DooPJx9WMKle8gMuPygS1P7v8O5aauOHMceGkVOi1aD5B7-gUP2b1iv1yuKl907AEHTrMPdJ64Gf2BV/s1920/image_2025-06-09_09-47-49.png

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា « បងម្នាក់នឹងមែននៅក្នុងបទ ខ្ញុំសំដែង ខ្ញុំសង្ស័យយូរហើយ ប្រហែលទេដឹងបង ព្រោះធ្លាប់ជួបគាត់ទាំងពីរនៅព្រលានយន្តហោះ រួមទាំងមតិផ្សេងទៀត»។ យ៉ាងណាមិញស្របពេលមានការលើកឡើងផ្សេងៗក៏មានអ្នកលេងបណ្តាញសង្គមថាអ្នកទាំងពីរគឺជាពួកម៉ាកនឹងគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiitfGO0H9JQ48YotkVGfm3EaJ96HIMDXMwaqCIH6yCAZti10h2Pa-KHi1tM7GUU6bkbAwlym1RWR9tO086-UJB5wRSRJyQck4GoygaXvwzQAkJz25Ka35f8ca35qk8tc_5Y4tOwy2YrR2t-dUL4GgguyTQXy68NzBXNsIZUbEunGh5nCjSYrQEhYSIe5NP/s1920/image_2025-06-09_09-47-52.png

ទោះយ៉ាងណា សម្ព័ន្ធភាពរបស់ ពេជ្រ សូលីកា និងបុរសសង្ហាក្នុងរូបគេនៅមិនទាន់ច្បាស់នោះទេថាគឺជាគូស្នេហ៍ឬគ្រាន់តែជាមិត្តភក្តិនឹងគ្នា៕