ប្រទេសថៃ ៖ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន និងបញ្ជាក់ថា ព័ត៌មានកងទ័ពខ្មែរដាក់គ្រាប់បែ.កនៅព្រំដែន គឺមិនមែនជាការពិតទេ វាជាគ្រាប់បែ.កចាស់ ។ រដ្ឋាភិបាលថៃនឹងចរចាជាមួយកម្ពុជាដើម្បីការពារកុំឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ចំណែកកងទ័ព និងនយោបាយគ្មានបញ្ហាទេ ដោយយើងត្រៀមខ្លួនការពារមិនឱ្យអ្នកណារំលោ.ភលើអធិបតេយ្យដាច់ខាត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJos05MDHwxV6p-GviTmQPKR6XrAjXluFfRFrThXixeGE-POWHNeyP9_BTugJHV6lyM8ZGecq0YNfmphzZFIJX4hoUr4kIj1-KP2OMvL6TwFsu529C4RbOUcvHDFVRZqm3Y1GgjvRnZT_gnQl_rQna_Iilw1MnTgsr5ZJbLwzZzZzws7l9SQP0HpdVYGaK/s1280/photo_2025-06-05_09-30-59.jpg

លោក Phumtham ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានចុះសួរសុខទុក្ខកងទ័ពនៅស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី ដើម្បីតាមដានស្ថានការណ៍ព្រំដែន និងស្តាប់សេចក្តីរាយការណ៍ពីកងទ័ពពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនក្រោយការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ ។ លោកបានផ្តល់សម្ភាសន៍មកកាន់អ្នកសារព័ត៌មានថា លោកទទួលបានសេចក្តីរាយការណ៍រហូត ប៉ុន្តែការចុះតំបន់នេះដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខ ។ លោកបានពិនិត្យមើលនៅតំបន់ជាក់ស្តែងឃើញថា កងទ័ពខ្មែរពុំបានដាក់គ្រាប់បែកនៅព្រំដែនទេ វាជាគ្រាប់បែកចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhITEWMotYUjcW1DC6_fJKgDfSJciWNlfy0nDsL4rwqQb8oRJzTyz8ZmAXnomBOYVbwE45xcja_Nm4ohTC89xG_Ggx8QVni-n_LmWl0ebfEXdiegQwKfJbBbGXjV3D7zquFQ5cBmZMJ4JE3FWeWBK8cS0QZt6CqVPG5isoAREQScV7Fipm98reKe_ifKAgE/s1280/photo_2025-06-05_09-31-00.jpg

បច្ចុប្បន្ន យើងកំពុងស្វែងរកដំណោះស្រាយដែលពិភពលោកចង់ឃើញ ហើយយើងពុំទាន់បាត់បង់អធិបតេយ្យភាពត្រង់ណាទេ ។ អ្វីដែលកើតឡើងក្នុងតំបន់នីមួយៗ យើងចង់ឱ្យស្ថានការណ៍ធូរស្រាល យើងចង់ជជែកនៅតំបន់មានបញ្ហា ។ បច្ចុប្បន្ន យើងចាត់វិធានការការទូត ដោយចាប់ផ្តើមពីតូចទៅធំ និងវិធានការផ្សេងៗ ហើយគិតពីអាយុជីវិតពលរដ្ឋតាមព្រំដែន ។ ចំណុចសំខាន់ កងទ័ពព្រំដែនត្រូវប្រុងប្រយ័ត្ន ពីព្រោះបើប្រើអារម្មណ៍ វាអាចធ្វើឱ្យបញ្ហារាលដាល ។ ដូច្នេះ សូមកងទ័ពអត់ធ្មត់ឱ្យខ្លាំងបំផុត យើងនឹងដោះស្រាយយ៉ាងសន្តិវិធីតាមតែអាចធ្វើបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFrxG90Wlalrr-fZxsAGoxm2wCgyAWMn_2dlQJ4YR30gkn39Y_dY7shPh0PlAq4UlPmJkRLDGAUOtho-6yApwavzg2-UvgkYPxE0uJLPuR8UiascsbkR6A4Ji4ABeJfyi_hTVpyIBYDW-GGO4KxqmxluMhyphenhyphen4FQpxXkRA20MEeQolwTnuejE1_RxQTorQNh/s1280/photo_2025-06-05_09-31-01%20(2).jpg

លោកបានផ្តាំផ្ញើទៅពលរដ្ឋថា ពេលប្រទេសឈានទៅមានជម្លោះអន្តរជាតិ ចំណុចសំខាន់ ពលរដ្ឋត្រូវប្រើប្រាស់ស្មារតី និងមើលព័ត៌មានផ្សេងៗ ពីព្រោះមានអ្នកចង់ឱ្យកើតជម្លោះ ។ រីឯកងទ័ព និងនយោបាយគ្មានបញ្ហាទេ យើងស្រឡាញ់ជាតិ និងមិនឱ្យអ្នកណាមករំលោភអធិបតេយ្យដាច់ខាត ។ ប្រទេសត្រូវតែរួបរួមគ្នាជាធ្លុងមួយ បើមិនដូច្នោះទេ យើងនឹងទន់ខ្សោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisnqsUBYwmPMHHz5Ht4b8XcnMAEzzPhOsetakkYnMxe_c63vT77TGvaVyOtOIx2HufSW0yWDB0xc9iSKzufTjea0lKC-QVGeNFcFoj-_oNW-W-LiX2y-ZlOwHLP10Hau8zKS4Xykc0XS9TqkfTIQ3WFp1vUe5rHFhe55NB7srYBW4l_08c3VRfSqyrAlHy/s1046/photo_2025-06-05_09-31-03.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមិថុនា កន្លងមក ហ្វេសប៊ុកផេកថៃឈ្មោះ «UBON NOW อุบลนาว» បានចោទប្រកាន់មកលើកងទ័ពខ្មែរថា ដាក់គ្រាប់បែកនៅបរិវេណព្រំដែន ហើយធ្វើឱ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋថៃ បើឈរលើគ្រាប់បែកដោយពុំដឹងខ្លួន ។ ហ្វេសប៊ុកនេះបានដាស់តឿនពលរដ្ឋថៃ ជាពិសេស អ្នកចូលចិត្តដើរចូលព្រៃរកផ្សិត ឬរកអាហារក្នុងព្រៃជិតព្រំដែន សូមប្រុងប្រយ័ត្ន ៕