ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលវៀតណាមបានប្រកាសលុបចោលគោលនយោបាយកំណត់ឱ្យពលរដ្ឋមានកូនតែ២នាក់ ដែលវៀតណាមបានអនុវត្តគោលនយោបាយនេះអស់រយៈពេលជាង៣៥ឆ្នាំ ។ ការលុបចោលគោលនយោបាយក្រោយពីអត្រាកំណើតធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ចំនួនពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលយូរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_acZ9pzetrg5FUEfK_2ABjF4YbBXVi7j7u7Ed1RKCtj0cleZMGtmXIQ6gQyRGkvnFRRFoY2SQKCVL3zTvtD1ZWsw3fPYokDtVwCpfrTIfMB1aZkgl2NPTCadIvdhU5PJcEcvD7pDGu4f9GiFldX72Fs1A4W4IXWDI0ryQ-R53AcQLk9-bNmO3kNeM2DtS/s1200/image_2025-06-04_13-16-21%20(2).png
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម គឺរដ្ឋាភិបាលវៀតណាមបានលុបចោលគោលនយោបាយកំណត់ឱ្យពលរដ្ឋមានកូនតែ២នាក់ ដែលរដ្ឋាភិបាលវៀតណាមបានកំណត់គោលនយោបាយនេះតាំងពីឆ្នាំ១៩៨៨ ។ ក្រោយការលុបចោលគោលនយោបាយ គឺចាប់ពីខែមិថុនា ឆ្នាំ២០២៥ តទៅ ការសម្រេចចិត្តមានកូនប៉ុន្មាននាក់ គឺជាសិទ្ធិរបស់ក្រុមគ្រួសារនីមួយៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAUfAMAmXn4bbdH3C-2HzuwZ_cdeUaRw6mvTk6rBXYqdkaPL9_oQyUNQjSjQkn4vJFTUH_Mv2FvwNIohAXXfl_KInTeL-o-rEjVItUKL9v4e5Oc2ynauPm9WZYt96keb_D6tZfezDk2mR1553FqmGBu_YgBV6zSxZmzkd2ag3DHuKl46brLQB05GGlMKkn/s1200/image_2025-06-04_13-16-21.png
ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា អត្រាកំណើតសរុបរបស់ពលរដ្ឋវៀតណាមនៅទូទាំងប្រទេសបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល៣ឆ្នាំមកនេះ ។ អត្រាកំណើតធ្លាក់ចុះខ្លាំងនៅទីក្រុង និងតំបន់អភិវឌ្ឍន៍នានា ដូចជា ៖ ទីក្រុងហាណូយ និងហូជីមិញ ដោយសារពលរដ្ឋចំណាយខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfbKE-iTv-2xfMVivYAhpU78cWhGaZN4nscasp9qydyu6zi8d6wrld9cHIXIaPAQ4lof-vflMigHL0R4YzPbvp-peoaWsnM8MMpDLKb4BhFJ6_pwoeoUhXkUTjIwbcR7_-hmdS9nYn-gzRCJU72uhHYGmKw_GiYJ157dZYDzAJ9EBzsYibXvKtW9ry0axv/s1280/image_2025-06-04_13-16-22%20(2).png

រដ្ឋាភិបាលវៀតណាមពិបាកជំរុញឱ្យពលរដ្ឋមានកូនបន្ថែម ទោះជារដ្ឋាភិបាលបានកែសម្រួលគោលនយោបាយ និងរៀបចំកម្មវិធីលើកទឹកចិត្តក៏ដោយ ។ អត្រាកំណើតធ្លាក់ចុះ គឺជាឧបសគ្គដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរយៈពេលយូរ រួមទាំងបញ្ហាពលរដ្ឋវៀតណាមអាយុច្រើន និងកង្វះខាតកម្លាំងពលកម្ម ។ រដ្ឋាភិបាលគួរផ្លាស់ប្តូរពីគោលនយោបាយកំណត់ការមានកូនរបស់ពលរដ្ឋ ទៅជាបង្កើនចំនួនពលរដ្ឋ និងអភិវឌ្ឍន៍ជារួម ។ នេះបើតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Nguyen Thi Lien Huong ក្នុងកិច្ចប្រជុំកាលពីដើមឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFAcAtqiGEt36Ki6fI56XlD891a43_NYka36cGTnXL8-d1SFQS_17GmoXSggFX2zLytdiCrEZYeZd_XwzMbWrb21Cxw_nxbn3iLw0cQPFwLW8f1-zv6EK70680X4apyJfr2djFWMUQmAbo0lq39FnQUSWbndEYkl6-U8ymGx5dKx2PDo2DZznBu8ZY6Plb/s1020/image_2025-06-04_13-16-22.png
បញ្ហាប្រឈមមួយទៀតរបស់វៀតណាម គឺអតុយ្យភាពយេនឌ័រ ដោយសារវប្បធម៌វៀតណាមនិយមឱ្យតម្លៃកូនប្រុសខ្លាំងជាងកូនស្រី បើទោះជាបច្ចុប្បន្ន អតុល្យភាពយេនឌ័របានធ្លាក់ចុះបន្តិចក្តី ប៉ុន្តែពលរដ្ឋវៀតណាមនៅតែស្រឡាញ់កូនប្រុសខ្លាំងជាងកូនស្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyXJgk9EE6zBTCUL0UzEd8HtSAmbEUhPmCtsHSbHNFoJSSdR6xxJFQIyMAnTEf5LFqvl8gdmGEZhNG00eC02m8xLPIVQwK9zoHEVkyM1yDutqT5zpRKkEomK8jej6YuxqvfZz01ezpLEHkcpwkJrfqwXxOWtQIRJCFgXEuRtxh6qmgpF3kRFDg4HI2YdsZ/s1000/image_2025-06-04_13-16-23.png

ចំណែករដ្ឋាភិបាលចិនក៏ធ្លាប់អនុវត្តគោលនយោបាយកំណត់ឱ្យពលរដ្ឋមានកូនតែម្នាក់កាលពីឆ្នាំ១៩៨០ ដើម្បីគ្រប់គ្រងចំនួនពលរដ្ឋ ហើយចិនបានលុបចោលគោលនយោបាយនេះនៅឆ្នាំ២០១៦ និងអនុញ្ញាតឱ្យពលរដ្ឋមានកូន៣នាក់ នៅឆ្នាំ២០២១ ។ ប៉ុន្តែការចំណាយប្រចាំថ្ងៃខ្ពស់ធ្វើឱ្យពលរដ្ឋចិនពុំចង់បានកូនច្រើន ដូចគ្នានឹងពលរដ្ឋនៅប្រទេសជាច្រើនទៀត ៕