ប្រទេសថៃ ៖ អ្នកជំនាញខាងកិច្ចការនយោបាយសន្តិសុខជាតិ និង កិច្ចការបរទេសថៃ បានដាស់តឿនរដ្ឋាភិបាលរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្នមុនពេលសម្រេចចិត្តឡើងតុលាការ។ ការលើកឡើងបែបនេះ បន្ទាប់ពីគេសង្កេតឃើញថា កម្ពុជាមានទំនុកចិត្តខុសពីធម្មតា ក្នុងការបបួលថៃទៅតុលាការយុត្តិធម៌អន្តរជាតិ។ នេះបើយោងតាមសារព័ត៌មានថៃ PPTV HD36 ចុះផ្សាយកាលពីថ្ងៃចន្ទ ម្សិលមិញនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbZvcQtoLJ1xu6f6SsnZzg3ckwAALlKKdb3uABzcxl0HVuLOltbTA_YhXcv-bbKbna2U24WfDTR8F2jnt9727jUWl8z-MyDuByUizis40l6WkNQ7cs3nsflH844EGtS1Z9HtLFVa1dpgBNMg8_ZTrl67_1r2SCXNxLucPrmiAY3PowTbV90VM9z3WAJ3tc/s1280/photo_2025-06-03_10-06-17.jpg
លោកសាស្រ្តាចារ្យ Panithan Wattanayakorn ដែលជាអ្នកជំនាញខាងកិច្ចការនយោបាយសន្តិសុខជាតិ និង កិច្ចការបរទេសថៃ បានវិភាគជំហររបស់កម្ពុជាក្នុងការបញ្ចប់បញ្ហាព្រំដែនជាមួយថៃ ហើយនេះគឺជាលើកទី៣ហើយដែលកម្ពុជាបបួលថៃទៅតុលាការអន្តរជាតិ។ ក្នុងនោះ សំណុំរឿង២មុននោះ គឺថៃជាអ្នកចាញ់ទាំង២លើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYghfU4rtgadbAgx_v8MFdRaR37iAEAK8mgUhDUXDQ2uADzMgQ5hyphenhyphentgrEC3RcZgJ9AY_BYjAbmCgn-p4nJ7i6KzJ0EcB2TcaqtuIjxYsE8BIFFyOuvrIiAxZDoPZRWgVU9i_dYqdStCKynQC7GwgfxUCiQAbTZ6jS-eTxMqTSHute0XhMtgpl7dUrD1m-H/s990/photo_2025-06-03_09-11-15.jpg

លោក Panithan ព្រមានថា «ថៃត្រូវតែប្រុងប្រយ័ត្នឱ្យមែនទែន ព្រោះកម្ពុជា ហាក់មានការជឿជាក់លើរឿងអ្វីមួយ ដែលថៃអាចយល់មិនដល់។ មួយវិញទៀតកម្ពុជា ជាប្រទេសសម្បូរសម្ព័ន្ធមិត្ត ដូច្នេះគោលនយោបាយការទូតកម្ពុជាលើនេះ ថៃពិបាកនឹងប៉ាន់ស្មានណាស់។ »https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIlsAtvA5m_4bMMzP0t1YcEzy8ZYzbSOx3zoIVy8_tmijpzGqJ_lRMhV7MmiJ2gyfm-d09n04sDxHTFU4TULg1ocXpf00hAFM0WIF8fJ4JXiX92CgOeZFJkr3fQSAXYQK1-x67x3UnkBgF-97-3r1d2Tb8Oz7Bb-5N6OdmydXqshmP0g2QFjI654DlYyXh/s1280/photo_2025-06-02_11-52-44.jpg

លោកបានបន្តថា «ថៃត្រូវវាយតម្លៃឲ្យបានហ្មត់ចត់ ថាគួរទៅដោះស្រាយនៅតុលាការអន្តរជាតិឬអត់? ព្រោះកាលពីអតីត ឯកសារ និងភស្តុតាងនានាដែលភាគីថៃបញ្ជូនទៅ តុលាការអន្តរជាតិ មិនបានសូម្បីយកទៅពិចារណា។ បើតាមទស្សនៈខ្ញុំ ថាតើគួរឡើងតុលាការឬអត់នោះ? ខ្ញុំគិតថាគួរមើលក្រុមអ្នកច្បាប់របស់យើងជាមុនសិន។ ប៉ុន្តែបើក្រឡេកមើល ពីហានិភ័យ និងអាកប្បកិរិយារបស់ភាគីកម្ពុជាចំពោះបញ្ហាលើកនេះ ហាក់មានទំនុកជិត្តខុសធម្មតា។ ព្រោះសាកគិតទៅមើល៍ បើគេគ្មានទំនុកចិត្ត តើគេអូសយើងឡើងតុលាការធ្វើអ្វី?» ទាំងនេះ គឺជាពាក្យសំដីរបស់លោក Panithan Wattanayakorn ដែលបាននិយាយទៅកាន់អ្នកសារព័ត៌មាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9dmGdhfKxsKiPG1XuIBmUg0THDTrIQCRiR40odN8_P2J8HvhkEhkwsAYGsKOSS-qMO1EMAaPSiJTJe1VkgGDU78y1ZIJAw8lxzeYFcFUoAB-ReyzmCPCB4asQj7DqERYeIkLL1Ao9VmTGwBIg5laSU88TNT2UMo68RSYpbhDWgW7BwhyphenhyphensoXEAa9EYDCN5/s1200/photo_2025-06-03_10-06-18.jpg
គួររំលឹកថា ស្ថានភាពតានតឹងលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃបែបនេះ គឺកើតមានបន្ទាប់ពីទ័ពថែបានឆ្មក់ចូលបា.ញ់ប្រហារទាហានខ្មែរនៅតំបន់មុំ៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ឧសភា ដែលបានធ្វើឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃកើនឡើងកម្ដៅខ្លាំង ខណៈពេលនេះកម្ពុជាកំពុងទាមទារឱ្យថៃទទួលខុសត្រូវចំពោះការស្លា.ប់របស់ទាហានកម្ពុជាមួយរូប និងត្រៀមយកករណីជម្លោះព្រំដែននេះឡើងទៅតុលាការអន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់ផងដែរ៕