រាជធានីភ្នំពេញ ៖ មិននៅស្ងៀមនោះទេ! ក្រៅពីត្រៀមដាក់ពាក្យបណ្ដឹ.ងទៅកាន់តុលាការអន្តរជាតិដើម្បីដោះស្រាយបញ្ហាព្រំដែន ពេលនេះក្រសួងការបរទេសកម្ពុជា ក៏បានសម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងការវា.យប្រហារដោយអាវុធរបស់កងទ័ពថៃយ៉ាងអយុត្តិធម៌ ដោយបញ្ជាក់ថា សកម្មភាពនេះគឺជាការរំលោ.ភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

នៅក្នុងសេចក្ដីកំណត់ទូតមួយដែលបានផ្ញើទៅកាន់ស្ថានទូតថៃប្រចាំនៅកម្ពុជា ពាក់ព័ន្ធនឹងអរិភាពដោយប្រដាប់អា.វុ.ធ នៅព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅវេលាម៉ោង ៥:៣០នាទីព្រឹក កងកម្លាំងថៃបានបើកការបា.ញ់ប្រហារដោយខុសច្បាប់លើលេណដ្ឋានមួយកន្លែង ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រទេសកម្ពុជា ដែលបណ្ដាលឲ្យមានការសម្លា.ប់ទាហានខ្មែរយ៉ាងអយុត្តធម៌។
ក្រសួងការបរទេស បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាសម្តែងការតវ៉ាយ៉ាងខ្លាំងចំពោះការវា.យប្រហារនេះ និងអះអាងថានេះ ជាការរំលោ.ភលើដែនអធិបតេយ្យភាពកម្ពុជាពីភាគីកងទ័ពថៃ និងទាមទារឳ្យមានការស៊ើបអង្កេតជាបន្ទាន់ និងដោយម៉ត់ចត់ចំពោះបញ្ហានេះ ដោយត្រូវយកបុគ្គលដែលបានបា.ញ់ប្រហារមកលើកងទ័ពកម្ពុជាទៅផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន។

ជាក់ស្ដែង នៅក្នុងកំណត់ទូតខាងលើ ក្រសួងការបរទេសក៏បានបញ្ជាក់ផងដែរថា ទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងនោះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងការបោះបង្គោលព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃតាំងពីឆ្នាំ២០០០ មកម្ល៉េះ មិនមែនជាការតាំងទីឈរជើងរំលោ.ភលើអធិបតេយ្យភាពថៃ ដូចអ្វីដែលក្រុមជ្រុលនិយមថៃមួយចំនួនតូចបានលើកឡើងឡើយ។
អាស្រ័យហេតុនេះ កម្ពុជានឹងនៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការស្នើសុំឲ្យមានការស៊ើបអង្កេតជាបន្ទាន់ និងស្វែងរកបុគ្គលដែលបានប្រព្រឹត្តិអំពើដ៏សា.ហាវមួយនេះ មកផ្តន្ទាទោសតាមច្បាប់ឲ្យបានម៉ត់ចត់។ ហើយកម្ពុជាក៏នឹងនៅតែរក្សាភាពអត់ធ្មត់ជាអតិបរមា និងដោះស្រាយបញ្ហានេះ និងបញ្ហាព្រំដែនទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព និងការទូត ក្នុងគោលបំណងកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពជាមួយប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងដទៃទៀត៕










