្មីៗនេះស្រីស្អាត ឡូរីន បានបញ្ចេញរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គមទាំងរូបថតជាមួយនឹង វណ្ណដា ក្នុងពេលដំណើរកម្សាន្តទៅកាន់កោះរ៉ុង។ ជាមួយនឹងការបញ្ចេញរាងក្នុងឈុតប៊ីគីនីបញ្ចេញរាងយ៉ាងស្រស់ស្អាតរបស់ខ្លួនបែរជាមានមតិថារូបរាងរបស់នាងកែកុនរហូតធ្វើឱ្យ ឡូរីន និយាយឡើងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJc6LpienXJi0NXEu0qsEuCODFM535XaAoMOkVJ13jkEuzKyokwyI9cn3_EqQTP2Zd9AEv9_THC_2rH09ap_Gn6xswEjERCj2d2fyIpVKNNKPJxjs_bFZ9kBJf9nXlDV6GCnFz2r4RnRGv5kBa_jKtN92Kcscq9MsIGfaxXfnaIAntxH1lywdhd3WMS-hg/s1732/501531006_18227610091288877_110948848360027181_n.jpg

នៅក្នុងការបង្ហោះរបស់ ឡូរីន នៅគណនីបណ្តាញសង្គមរបស់ខ្លួននាពេលថ្មីៗនេះ ស្រីស្អាតរូបនេះបានរៀបរាប់ថា «Guys! ខ្ញុំហាត់ប្រាណរាប់ឆ្នាំហើយ ពេលធម្មតាអត់ទាន់ញុំាអីគឺឃើញរាងស្អាតឃើញ abs បន្ទាន់ពីញុំាហើយផឹកហើយគឺ វាណែនពោះឃើញមូលចឹងហើយ ពេលស្រកពោះក៏វាធម្មតា តាមហ្នឹង I’m also a human ណា! មិនមែនជ័រណា!នេះខ្ញុំ តែងតែចែករំលែករូបភាពខ្លះៗពេលខ្ញុំហាត់ប្រាណ និងវិធីដែល ខ្ញុំធ្វើទៅបានផលមែន, ដល់ពេលទៅឱ្យ credit លើការចាក់នេះ ចាក់នុះ កែ បូម អីហ្នឹង ខ្ញុំអន់ចិត្តខ្លាំងមែនទែន..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYxkLnNbhxQevxcJdf-xbxn6Gv3A6BL-4ZrE9jABB5jplBkozyNRALBM1yl9Nygr22XEdKFHOAbQE-xhf2TWiRLJ1Lt8bpcVbod990Pj2DpC_sO2k-AbBzr43Eu-6Pq6yoZlwoH9d0G1Mda4H9YSNuTtt7tB40OAmPNRS5qJLmsITPZ1tMf48KNsBb5Wdg/s1732/502948234_18227610175288877_7302284918512499183_n.jpg

សង្សារ វណ្ណដា បានចែករំលែកទៀតថា នាងចែក រំលែកតែអីដែលជាសកម្មភាពនៅក្នុងជីវិតពិតរបស់នាងតែងតែធ្វើនិង លើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាខំថែខំហាត់អ្វីដែលយើងអាច កែប្រែដោយខ្លួនឯងបាន បើនាងកែកន្លែងណាមួយនាងអត់ចាំបាច់ និយាយរ៉ាយរ៉ាប់ពីវិធីនេះនេះទេ ហើយបើចឹងនាងបាន លុយsponsorទៀត (បើនាងកែកន្លែងណា១មេន) អន់ចិត្តទេ ដល់អ្នកត្រង់ជាមួយហើយគេអត់ជឿ..»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn65SHhAQaV2nlmbbr9tiRGo85T7q1aU8Xoqu1RVJu9YUIW-sGiK-hN7a8YadQ0vaKYUi_VOoEe_Ze72IrEqwkqLPHlThXNN9wqFHHTRaoEwlPiAO_Fy2zIdDpZ0wgHLvOuIS460pUEDcTPcu8hJ_tPCXV4b_gIepeB2ma9Bb6Pn4EymmRv9Mquei4yQKH/s1732/502966005_18227610280288877_939756287715733463_n.jpg
ស្រីស្អាត ឡូរីន បានបញ្ជាក់ចុងក្រោយថា «មិនមែនអ្នកដែលអ្នកទាំងអស់គ្នាស្គាល់ ក្នុង បណ្តាញសង្គមសុទ្ធតែកែកុនគ្រប់គ្នាណា..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiolVLUzQUNPECCorTTCxJ4TGLOB9-1vzWBVh57JwTr938GpUVxmSO61439rkry58LwdDluuwIIlrFJwIlxl8sFlNbkEyagSCemkq1MEXlvj-UZb7TT4v437BDmma7gH9ynwmzyXjtPJzed33USDqF0RbbPfkvD5I2SiR_imv-sBJ-EOtltdSm550lnaXf_/s1280/photo_2025-06-02_10-04-08.jpg

គួរឱ្យដឹងថា ការដែល ឡូរីន ចេញមកបញ្ជាក់និងសម្តែងការអន់ចិត្តបែបនេះ ដោយសារតែនាងបានបង្ហោះរូបភាពច្រើនសន្លឹករបស់ខ្លួនខណៈមានអ្នកលេងអ៊ីនធឺណិតថា នាងជាមនុស្សមានលុយ យកលុយទៅកែចាក់គូទឱ្យធំជាងខ្លួន៕