ប្រទេសថៃ ៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ក្រោយពីពលរដ្ឋថៃ និងភ្ញៀវទេសចរបរទេសរអ៊ូរទាំរឿងរថយន្តតាក់ស៊ីថៃនៅទីក្រុងបាងកក ទារថ្លៃខ្ពស់កប់ពពក នារីជ.នជាតិថៃម្នាក់បានបន្លំខ្លួនធ្វើជាភ្ញៀវទេសចរបរទេសហៅរថយន្តតាក់ស៊ីជិះទៅសាយ៉ាម គឺជាតំបន់ពាណិជ្ជកម្មដ៏សំខាន់នៅកណ្តាលទីក្រុងបាងកក ក្នុងចម្ងាយផ្លូវ១០គីឡូម៉ែត្រ ។ នាងហួសចិត្តយ៉ាងខ្លាំង ដោយសាររថយន្តតាក់ស៊ីដែលនាងហៅជិះទារថ្លៃខ្ពស់រហូតដល់៧០០បាត (ឬស្មើ២១ដុល្លារ) ថ្លៃជាងរថយន្តប្រើប្រាស់ App ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDvf7LYzOJKtTkQSfPBwI5zI-ux1TzrsLJ7jiuqhiDPMt1MrhxFcCP4D0e00Rxmfgy0iev9ZrVv3jhJlBGwInPisG_7EkhuCIb2v2c6is1lomTMMtWQtpFay0rU0iYZUnHsm71TyR79u5y0kYeckmhVIhyG2iA_TDtIYuij4eq38CDOGRzdl3WDuc9HW-4/s1200/photo_2025-05-30_10-46-37.jpg
បច្ចុប្បន្ន បញ្ហាតាក់ស៊ី និងរថយន្តប្រើប្រាស់ App បានក្លាយជាប្រធានបទជជែកគ្នាយ៉ាងខ្លាំងនៅប្រទេសថៃ ក្រោយពីក្រុមអ្នកបើកបរតាក់ស៊ីប្រមូលផ្តុំគ្នាតវ៉ានៅមុខវិមានរដ្ឋាភិបាល ដើម្បីសុំឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហា និងផ្តល់ភាពយុត្តិធម៌សម្រាប់ក្រុមតាក់ស៊ី ដែលត្រូវរថយន្តប្រើប្រាស់ App ដណ្តើមម៉ូយ ។ រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យរថយន្ត Grab បង្កើតទីតាំងដឹកអ្នកដំណើរនៅបរិវេណអាកាសយានដ្ឋានសុវណ្ណភូមិ ហើយអ្នកបើកតាក់ស៊ីយល់ថា អ្នកដំណើរបានហៅរថយន្ត Grab ជិះច្រើនជាងតាក់ស៊ី ទើបតាក់ស៊ីចាញ់ប្រៀប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDZfuCZqC8hAuSFlFDpJevwgIsOTFYlFlt7xfWXIe-xb1ilbuiWtvFDnuk8mP22lj9iNNXzpJDT7sHmYtcG1f8FVKdf3rymtR1dmpzyN0IYD_tzYY8IfS_LkkMeoM1rH7CqDO3vQydg6iFpoue7VLeqMdw_VD0gGsusNgPkpkyrNxrh_aLbH6Id-Jd16zI/s1230/photo_2025-05-30_10-46-38.jpg
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួននៅប្រទេសថៃនិយាយថា ការហៅរថយន្តណាមួយជិះ គឺជាសិទ្ធិរបស់អ្នកដំណើរ ហើយពួកគេក៏បានលើកឡើងពីបញ្ហាតាក់ស៊ីបដិសេធការដឹកភ្ញៀវផងដែរ ។ លើសពីនេះ តាក់ស៊ីតែងតែទារថ្លៃជិះពីភ្ញៀវខ្ពស់ខ្លាំង ដោយពុំគិតតម្លៃតាមចម្ងាយផ្លូវ ជាពិសេស ទារថ្លៃខ្ពស់ពីភ្ញៀវទេសចរបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixcl3a3BT3_jtgv5wLihvnE-irCjnuz5vJaZgPEB7vKpiWex7prKfmMouum9FO6q4RpLYnzS4b8JquIELhoMboPn91onivGSKRJq93_uWZS3LD7MoCz3tOWGqLeeOL7ECv6RPm1pUAE000zjqN44ESGJMO_shLu6y1IYg56EDW4_PxGhwKBHIX5zfjwyUJ/s1500/image_2025-05-31_09-35-23.png

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ គណនីហ្វេសប៊ុកមួយឈ្មោះ «Ketmanee Bualuang» បានស្លៀកពាក់តុបតែងខ្លួនបន្លំជាភ្ញៀវទេសចរបរទេស និងហៅតាក់ស៊ីជិះទៅតំបន់សាយ៉ាម ស្មើចម្ងាយផ្លូវ១០គីឡូម៉ែត្រ ។ នៅពេលនាងឡើងជិះតាក់ស៊ី ស្រាប់តែអ្នកបើកតាក់ស៊ីទារថ្លៃខ្ពស់ជាងថ្លៃការហៅរថយន្ត Grab ទៅទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGFruSzqBMlEeBZPysznDwMgrsK7x8UOoMeChGdy0PxOBypXokzli6vyguPtJciCke7jcrY2YXD2iod_qH0L1INLsBan6X4PD9-F2wdkqzvn8IDfvtPFmyjEDLM4blcdS6DtMt4_yuaqrN1rz1w7De4r5RChot0UI-R2Jnvg2mdxtMDVGRNNNIHgLgAl0e/s751/photo_2025-05-30_10-29-01.jpg

ម្ចាស់គណនីហ្វេសប៊ុករូបនេះនិយាយថា នាងបានហៅតាក់ស៊ី ចំនួន៣គ្រឿង ជិះទៅតំបន់សាយ៉ាម ក្នុងនោះតាក់ស៊ីទី១ ទារថ្លៃ២០០បាត, តាក់ស៊ីទី២ ទារថ្លៃ៣០០បាត ហើយទារថ្លៃខ្ពស់បំផុត គឺតាក់ស៊ីទី៣ ទាររហូតដល់៧០០បាត (ឬស្មើ២១ដុល្លារ) ក្នុងចម្ងាយផ្លូវត្រឹមតែ១០គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZsUWE1Cvzs8dQnsP0h1oZLUa5ameKK4P5zzBGFOJkcVqe6TzTmApFMmabKLvAR8djwJFClqCz23lBIx3MOpJzc7BtTgqMlR6QxZv0wI0l_dfvuOO1LGmANDNwL_2Dpo8hOKwWCtZZcYhyphenhyphenfDe99ORn8hfSF00nAC4v6sKXtXmiIwCMN4FYVrgSFB1lvBWR/s765/photo_2025-05-30_10-29-14.jpg

ពលរដ្ឋថៃបានរិះគន់យ៉ាងខ្លាំងក្នុងបណ្តាញសង្គមពាក់ព័ន្ធនឹងតាក់ស៊ីថៃពុំគិតតម្លៃតាមចម្ងាយផ្លូវ ទាមទារថ្លៃខ្ពស់ពីអ្នកដំណើរ និងបដិសេធពុំដឹកអ្នកដំណើរ បើអ្នកដំណើរពុំយល់ព្រមតាមការទាមទាររបស់ខ្លួន ។ ផ្ទុយទៅវិញ ការជិះរថយន្តប្រើប្រាស់ App ដូចជា ៖ រថយន្ត Grab គឺអ្នកដំណើរមានភាពងាយស្រួល និងដឹងតម្លៃច្បាស់លាស់ជាងតាក់ស៊ី ។ ពលរដ្ឋថៃសំណូមពរឱ្យតាក់ស៊ីទាំងអស់កែប្រែទម្លាប់មិនល្អចេញ បើចង់ឱ្យអ្នកដំណើរមានទំនុកចិត្ត ៕