តារាចម្រៀង រ៉ាប៊ី បានដឹកដៃកូនខ្មែរកាត់អាម៉េរិកជាកីឡាករ Nick Taylor ចូលរោងការកាលពីកន្លងមកថ្មីៗនេះហើយអ្នកទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជន។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនងឿងឆ្ងល់ពិធីមង្គលការតារាចម្រៀងលេចធ្លោរូបនេះពុំឃើញមានអ្នកសិល្បៈចូលរួមច្រើននោះទេ ខណៈថ្មីៗនេះ រ៉ាប៊ី ទើបតែទម្លាយមូលហេតុមិនអញ្ជើញភ្ញៀវច្រើនចូលរួមក្នុងថ្ងៃមង្គលរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEqSu4ZNCg6Nm0CRIsTn2xx3cTch2OB0tH_sWIVz_Fwl-Fe1oeAXZHolQt0dxCeZ-I2VKM0VCdbtjy0bk11Fqtzq5Akx-pKBRnXz5J0QmdZ87YebLMAsBmVJLQd_j7nsMQGT7Jckv_tpPdiBO8hhQWphQKGhC6S6JB2wV1L138YJzxg_3UrP4nG2xms7Q9/s2048/image_2025-05-28_09-11-50.png
នៅក្នុងកម្មវិធីចុះមួយ តារាចម្រៀង រ៉ាប៊ី ម្ចាស់បទ «មាន់ស្រែ» បានទម្លាយមូលហេតុធំៗចំនួនពីរដែលនាងនិងស្វាមីមិនអញ្ជើញភ្លៀវច្រើនចូលរួមពិធីមង្គលការរបស់អ្នកទាំងពីរកាលពីថ្ងៃទី៩ ឧសភា កន្លងមកនេះ។ រ៉ាប៊ី បានចែករំលែកថា ហេតុផលទី១គឺដោយសារតែ Nick ត្រូវបំពេញការងារនៅថ្ងៃទី១០ ដូច្នេះត្រូវការរក្សាថាមពលដោយកម្មវិធីត្រូវប្រារព្ធឡើងគឺមានកំណត់ក្នុងការឈប់គឺត្រឹមម៉ោង១១យប់ត្រូវបញ្ឈប់ទាំងអស់ដើម្បីយកកម្លាំងទៅគេង។ រ៉ាប៊ី បន្តទៀតថាកាលណាហៅភ្ញៀវច្រើនត្រូវទទួលភ្ញៀវច្រើន ហើយ Nick មិនពិសាស្រាទេដូច្នេះការទទួលភ្ញៀវប្រាកដជាមិនដិតដល់ បើហៅភ្ញៀវច្រើនមិនអាចរក្សាកម្លាំងរបស់ Nick សម្រាប់ការប្រកួតបាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh92rYmqCMjaFlxH17R8xguLiFUqUMkMhlhTe63QSrAM-6CIKiRc4uLLXndGcyzxYVwupqTyqXTMyNsgHCBEF0XOzXmoxmLCSMKaaKMqmiSVOe4YYxFyBmb5Z6kCiMkJGd-fyhbvv1ycHkm_QGSEa7ry5yqCck_3opw_XKcSp0wYwPJgevGxYPYWMnqfH9Z/s2048/image_2025-05-28_09-11-55.png
តារាចម្រៀងរូបនេះ បានលើកហេតុផលទី២ថា គឺខ្លាចគេហៅវិញ។ ត្រង់ចំណុចនេះ រ៉ាប៊ី បានពន្យល់ថានាងនិង Nick គឺអ្នកទាំងពីររវល់ខ្លាំងមែនទែន បើយើងហៅគេ គេមកពេលគេហៅវិញយើងមិនបានទៅទោះបីជាចងដៃគេវិញក៏មានអារម្មណ៍ថាខ្មាសគេដែរ ហើយនេះហើយជាហេតុផលទី២របស់ រ៉ាប៊ី ដែលមិនហៅភ្ញៀវច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT-7hakJsnjxZ5LZ8HS1Qhbkgx0mFqVXhkhpCHf-qjCjEtd7ymkt_350Pjyv8mKDVrCXpy9ZDQj2Ul0NgTm10oqys_uRHfSl0lYx8xANvPctI9XAf_hp40R1tS4CuBdOxIz93HYf3hZJqPN2frgOz3lHbDIP82fNJXkkgATzH3ow_hQBp8W1aWJgi4ggMK/s2048/image_2025-05-28_09-11-57.png

គួរបញ្ជាក់ផងដែរថា ដ្បិតតែហៅភ្ញៀវតិចក្តីប៉ុន្តែតារាចម្រៀង រ៉ាប៊ី បានចេញមកបង្ហោះថាចំនួនភ្ញៀវរបស់នាងលើសរហូតដល់៣០០នាក់ដោយនាងអញ្ជើញតែ២០០នាក់ប៉ុន្តែមានការចូលរួមរហូតដល់៥០០នាក់ជាហេតុធ្វើឱ្យមានការរអាក់រអួលនៅក្នុងកម្មវិធីដោយមានភ្ញៀវខ្លះកម្ម៉ង់អាហារខាងក្រៅយកមកញុំា៕