កុយ អេនណា ដែលជាបវរកញ្ញាមួយរូបបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ បន្ទាប់ពីរូបនាងបានឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់រហូតដល់១៨១៣ម៉ែត្រ។ លើសពីនេះលោក តាន់ គីមសួរ ក៏បានសរសើរនាងថាជាមនុស្សស្រីពូកែម្នាក់ ខណៈ កុយ អេនណា ថាការឡើងភ្នំនេះជាបទពិសោធន៍មួយដែលអស្ចារ្យ។

នៅថ្ងៃទី២៦ ឧសភា លោក តាន់ គីមសួរ បានបង្ហោះរូបមួយសន្លឹកជាមួយនឹងបវរកញ្ញា កុយ អេនណា ជាមួយនឹងសម្តីថា « ទីបំផុតមនុស្សស្រីដ៏ពូកែម្នាក់នេះបានឡើង មកដល់កំពូលភ្នំខ្ជោលនៃជួរភ្នំឱរ៉ាល់ហើយ ប្អូនធ្វើបានល្អខ្លាំងណាស់ Koy Anna»។
ទទួលបានការសរសើរថាជាមនុស្សស្រីពូកែពីសំណាកលោក តាន់ គីមសួរ កុយ អេនណ បានតបវិញថាអ្វីអ្វីគ្រប់យ៉ាងគឺផ្ដោតទៅលើការតាំងចិត្ដនិងអ្នកជំរុញទឹកចិត្ដ។ កុយ អេនណា បានចែករំលែកការបង្ហោះរបស់លោក តាន់ គីមសួរ អមជាមួយនឹងពាក្យពេចន៍ថា « អ្វីគ្រប់យ៉ាងគឺផ្ដោតទៅលើការតាំងចិត្ដនិង អ្នកជំរុញទឹកចិត្ដឱ្យយើងបានសម្រេចដល់ គោលដៅ បងបានបង្រៀនប្អូនច្រើនណាស់សម្រាប់ការឡើងភ្នំម្ដងនេះ វាជាបទពិសោធន៍មួយដែលអស្ចារ្យអរគុណបង»។
គួរឱ្យដឹងថា ការឡើងភ្នំរបស់ កុយ អេនណា ដែលមានកម្ពស់រហូតដល់ ១៨១៣ម៉ែត្រ ឆ្លងកាត់ពេលវេលាច្រើនម៉ោងជាមួយនឹងដំណក់ភ្លៀងបានធ្វើឱ្យមនុស្សជាច្រើនកោតសរសើរ កុយ អេនណា ដែលជាបវរកញ្ញាមួយរូបធ្វើបានដូចនេះ។
គួរឱ្យដឹងថា កុយ អេនណា ត្រូវបានហ្វេនៗជាច្រើនជំរុញឱ្យនាងចូលប្រកួតបវរកញ្ញា ម្តងទៀតប៉ុន្តែនាងមិនទាន់វិលត្រឡប់មកវិញឡើយ។ ទោះបីជាមិនទាន់ចូលប្រកួតវិស័យ បវរកញ្ញាជាថ្មីក្តីប៉ុន្តែអេនណាបានបញ្ចេញសកម្មភាពជាច្រើននៅលើបណ្តាញសង្គមមិនឱ្យស្ងាត់សកម្មភាពនោះទេ៕
		
	









