ទីក្រុងក្យូតូ ៖ ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនមួយក្រុម បានបង្កើតប្រភេទឈា.មសិប្បនិម្មិតថ្មីមួយ ដែលអាចប្រើប្រាស់ដោយសុវត្ថិភាពចំពោះអ្នកជំងឺគ្រប់ប្រភេទឈា.ម។ របកគំហើញនេះអាចជារបកគំហើញដ៏សំខាន់មួយក្នុងប្រតិបត្តិការសង្គ្រោះបន្ទាន់ ការសង្រ្គោះក្នុងសមរភូមិ និងប្រើសម្រាប់តំបន់ដែលមិនមានលទ្ធភាពប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រត្រឹមត្រូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUS3h04_YX6xxXY_TQAGPAWkwjqabdvbPlUY5cF9laEcUDxadAK33RLg0G58vbdA-xLVp6WLkE9Sq9opO-JZlfaQKYiKIrgxXJ-ajELrFg45cFxcou4JGa6_1HAQn0pweR1tUjeT992ZkYKH214g58WhRBsZig666DuinEGcGMy9e55L7aenQzd9TpKEsI/s1280/photo_2025-05-27_09-11-28.jpg
យោងតាមសារព័ត៌មាន The Brew News ដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា ឈា.មសិប្បនិម្មិតថ្មីនេះត្រូវបានបង្កើតឡើងដោយប្រើកោសិកាឈា.មក្រហមដែលបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ និងប្លាកែតដែលរុំដោយពពុះសំយោគតូចៗ។ ពពុះទាំងនេះជួយឱ្យឈា.មសិប្បនិមិត្តនេះ ធ្វើការងារដូចគ្នានឹងឈាមពិតដែរ ដូចជាផ្ទុកអុកស៊ីហ្សែន និងមានសមត្ថភាពបង្កកឈា.មឲ្យឈប់ហូរ នៅពេលរងរបួស។ គុណសម្បត្តិដ៏ធំបំផុតមួយទៀតរបស់វា គឺវាអាចត្រូវបានរក្សាទុកនៅក្នុងសីតុណ្ហភាពបន្ទប់លើសពីមួយឆ្នាំ ខុសពីឈា.មទូទៅដែលជាធម្មតាត្រូវការកន្លែងផ្ទុកត្រជាក់ និងអាចរក្សាទុកត្រឹមរយៈពេលខ្លី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO7e2SnO_UsMpqTBJt9NHdlcTt9CEAPRHZ_BBRFdTbUUhy9ygfaSkQbZGFX7ZcLDNOkNBT-8wUmwOZTjEJPS6u-xy6aQ85tHcTwvN0fHIj3Nufy00vbv6XYiBQkX6YNbVek6ng7FkLCSasWTTIvhB3tg9Ax0Ryy1etLDKdQn5KJF35qnE3eNO6cYvE3kT4/s686/photo_2025-05-27_09-11-29%20(2).jpg
លទ្ធផលនេះបង្ហាញថា មន្ទីរពេទ្យ រថយន្តសង្គ្រោះបន្ទាន់ និងគ្លីនិកដែលនៅដាច់ស្រយាលទាំងឡាយអាចរក្សាឈា.មសិប្បនិមិត្តនេះបានយូរដោយមិនបារម្ភអំពីការរក្សាទុកទូរទឹកកក ឬស្វែងរកប្រភេទឈាមឲ្យត្រូវជាមួយអ្នកជំងឺ។ លើសពីនេះ វាអាចជួយសង្គ្រោះជីវិតមនុស្សនៅក្នុងគ្រោះ.ថ្នា.ក់ចរាចរណ៍ គ្រោះមហន្តរាយធម្មជាតិ ឬតំបន់សង្រ្គាម យ៉ាងមានប្រសិទ្ធភាពព្រោះវាមានការឆ្លើយតបលឿនទៅនឹងតម្រូវការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiCQQevxBzW0MWlUszrlmadzIcJYJmGTI6EXuxJt_v6D-NtINEg5ffbud-pQnLWcXw-wqt3JTSpf-VpH6oGNC9oL9mQaBOTWS627HWJHA4Ur5ZVhbYQE6NR9XvjUMI7BK0gJ7fY1h2Ji5Pr4ltEFXdNBK8NxG_ZE8UPTLG3y_PWr87fZwQf9cH3JP-6nPv/s544/photo_2025-05-27_09-11-29%20(3).jpg
គួរបញ្ជាក់ថា គំនិតក្នុងការបង្កើតឈា.មសិប្បនិត្តនេះត្រូវបានផ្ដួចផ្ដើមដំបូងកាលពីអំឡុងចុងសតវត្សន៍ទី១៩ និងដើមសតតវត្សន៍ទី២០ ដោយអ្នកវិទ្យាសាស្រ្តជាច្រើនរូប។ ក្រោយៗមកទៀតក៏មានសាស្រ្តាចារ្យមកពីសកលវិទ្យាល័យ និងវិទ្យាស្ថានវេជ្ជសាស្រ្តមួយចំនួនដូចជា លោកសាស្រ្តាចារ្យ Teruyuki Komatsu មកពី Chou University បានអភិវឌ្ឍបាននូវសមាសធាតុមួយដែលមានមុខងារដឹកអុកស៊ីសែនរបស់កោសិកាឈាមក្រហម ។ ហើយបច្ចុប្បន្ន គំនិតនេះកំពុងត្រូវបានដឹកនាំឈានមុខគេនៅសកលវិទ្យាល័យ Nara Medical University ដោយលោក Komatsu និងអ្នកស្រាវជ្រាវជីវវេជ្ជសាស្ត្រផ្សេងទៀតនៅទូទាំងប្រទេសជប៉ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDyBE7azuRK2PE8alc3uoex8iLijJCIkX_SJxFlSuuHcKkj_ajUkNnQv-G88SUBf8voZ4_UPXeGHrUfxcsmhzCOBP561JNi3ld3Jud2LXhT0-vo7b1ZlgGE_ekQyLEAvWOjsHcW1dcboV50w0UVU2-27EsaflILSBTbbs_MH37IEc2gFwouFn3i1CyJD-9/s1280/photo_2025-05-27_09-11-29.jpg
អ្នកជំនាញជឿថា នៅពេលដែលត្រូវបានអនុម័តឲ្យប្រើប្រាស់កាន់តែទូលំទូលាយ ឈា.មសិប្បនិម្មិតថ្មីនេះ នឹងអាចជួយអ្នកជំងឺរាប់លាននាក់នៅជុំវិញពិភពលោក។ ជំនួសឱ្យការស្វែងរកប្រភេទឈា.មដែលត្រូវគ្នាជាមួយអ្នកជំងឺ គ្រូពេទ្យអាចប្រើឈា.មសិប្បនិម្មិតនេះក្នុងការសង្រ្គោះបានយ៉ាងឆាប់រហ័ស ដោយមិនបារម្ភពីហានិភ័យមិនមានអ្នកបរិច្ចាគឈា.ម។ វាក៏នឹងធ្វើឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រងការផ្គត់ផ្គង់ឈា.មនៅតំបន់ដាច់ស្រយាល ដែលពិបាកក្នុងការរក្សាទុក និងដឹកជញ្ជូនឈា.មពិតប្រាកដផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieDw_Pe2cf8MTBj8Ys7M0xgNOqAQ_H1a8Q1b7Mpy3k0rN2Mum3JELSy8cvySHljZoE4UK9WjPk8kMgGObbTp91LfNTZGDVcdFNTFkyZFII_3jj8BpHgqnJc2cotYSplNmx2CYoA_Nmm8HzzYxR6l1tKMdo838FG8mFckwv4-MSVU8VS38hlV-bI7f0n0uo/s1280/photo_2025-05-27_09-11-28%20(2).jpg

បច្ចុប្បន្នមានគ្លីនិកមួយចំនួន កំពុងសាកល្បងលើឈា.មសិប្បនិមិត្តនេះ គេរំពឹងថាវានឹងទទួលបានលទ្ធផលជាវិជ្ជមាន។ ហើយប្រសិនបើជោគជ័យ វាអាចនឹងក្លាយជាវត្ថុស្ដង់ដារនៅក្នុងការសង្គ្រោះបន្ទាន់គ្រប់ទីកន្លែង គិតចាប់ពីក្នុងមន្ទីរពេទ្យរហូតដល់មូលដ្ឋានយោធា និងសូម្បីតែបេសកកម្មអវកាស៕