អ្នកគាំទ្ររបស់ Xiao Zhan បានស្នើឱ្យផលិតករភាពយន្តដកតារាសម្តែង Zhou Yutong ហើយផ្លាស់ប្តូរតួឯកស្រីនៅក្នុងរឿង «Spying» ។
ថ្មីៗនេះ គម្រោង «Spying» បានធ្វើពិធីបើកដំណើរការរបស់ខ្លួន ហើយបានប្រកាសចេញ ជាផ្លូវការដោយខ្សែភាពយន្តនេះសម្តែងដោយ Xiao Zhan និង Zhou Yutong រួមជា មួយនឹងតួសម្តែងផ្សេងទៀត។ «Spying» គឺជាស៊េរីស៊ើបអង្កេត និងចារកម្មដែល ផលិតដោយ Daylight Entertainment ហើយចាក់ផ្សាយនៅលើវេទិកា Youku ។ ខ្សែភាពយន្តនេះត្រូវបានកែសម្រួលពីប្រលោមលោកដែលមានឈ្មោះដូចគ្នានិពន្ធដោយ Xu Ruoxin និង Gong Qi ដឹកនាំដោយ Zhang Kaizhou ជាមួយនឹង Hou Hongliang ជាអ្នកផលិត។
ទោះបីជាតួសម្តែងត្រូវបានបញ្ជាក់ និងចាប់ផ្តើមថតក៏ដោយ ក៏អ្នកគាំទ្ររបស់ Xiao Zhan នៅតែមានសកម្មភាពប្រឆាំងនឹងតួឯកស្រី Zhou Yutong ។ ក្រោមការបង្ហោះរបស់ក្រុមការងារភាពយន្ត មតិសាធារណៈបានសម្ដែងការមិនពេញចិត្ត និងបានអំពាវនាវឱ្យជំនួសតួសម្តែងម្នាក់ទៀត។
ទស្សនិកជនជាច្រើនបាននិយាយថា «Zhou Yutong មានរូបភាពអវិជ្ជមាន។ ពួកគេប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះតារាសម្តែងដែលចូលរួមក្នុងខ្សែភាពយន្តនេះ ដោយប្រើប្រាស់ Xiao Zhan ជាឧបករណ៍ដើម្បីលាងជម្រះរឿងអាស្រូវរបស់នាង»។
ឫសគល់នៃបញ្ហាបានរម្លឹកទៅនឹងការបង្ហាញខ្លួនដ៏ចម្រូងចម្រាសរបស់ Zhou Yutong ក្នុងកម្មវិធីបង្ហាញការពិត Divas Hit the Road រដូវកាលទី៦កាលពីឆ្នាំមុន។ ក្នុងអំឡុងពេលកម្មវិធី រូបនាងត្រូវបានអ្នកមើលដាក់ឈ្មោះថា «អាត្មានិយម« និង «ហួសហេតុ» ។ នាងក៏រងការរិះគន់ផងដែរចំពោះការរុញច្រានតារាល្បី Liu Ye អំឡុងពេលថតរូបជាក្រុម និងផ្លាស់ប្តូរការសម្តែងមនុស្សបីនាក់ទៅជាក្រុមទាំងពីរដោយមិនជូនដំណឹងដល់សហតារាសម្ដែង Chen Hao ។ ទោះជាចេញការបំភ្លឺក្រោយមកក៏ដោយ ក៏ការខូចខាតមុខមាត់សាធារណៈរបស់នាងនៅតែសំខាន់។
បច្ចុប្បន្ននេះ ការបង្ហោះទាក់ទងនឹងបញ្ហាតួឯកស្រីរូបនេះសុទ្ធតែទទួលបានមតិអវិជ្ជមានពីអ្នកគាំទ្រ។ ប៉ុន្តែ Daylight Entertainment និង Youku នៅស្ងៀម ជាទង្វើដែលបញ្ជាក់ថា តួឯកស្រីនឹងមិនត្រូវបានផ្លាស់ប្តូរទេ។ ភាពយន្តនេះមានចំនួន ៤០ភាគដែលកំណត់ក្នុងឆ្នាំ ១៩៤៨ ។ Zhou Yutong ដើរតួជា Lan Ouren ដែលជាអ្នកពូកែគណិតវិទ្យា និងជាស្ត្រីមេម៉ាយ ដែលគ្រោងធ្វើឃាតមន្ត្រីយោធាដោយសម្ងាត់ ហេតុផលពិតរបស់នាង គឺជាអាថ៌កំបាំង៕










