ប្រទេសដាណឺម៉ាក ៖ សារព័ត៌មាន BBC រាយការណ៍ថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ រដ្ឋសភាដាណឺម៉ាកបានអនុម័តច្បាប់ដំឡើងអាយុចូលនិវត្តន៍របស់ពលរដ្ឋ ចាប់ពី៦៧ឆ្នាំ (នាពេលបច្ចុប្បន្ន) រហូតដល់អាយុ៧០ឆ្នាំ នៅឆ្នាំ២០៤០ ដែលការអនុម័តច្បាប់ដំឡើងអាយុចូលនិវត្តន៍ គឺទទួលបានសំឡេងគាំទ្រ៨១សំឡេង និងប្រឆាំង២១សំឡេង ។ ការដំឡើងអាយុចូលនិវត្តន៍នេះ ធ្វើឱ្យដាណឺម៉ាកក្លាយជាប្រទេសដែលមានអាយុចូលនិវត្តន៍ខ្ពស់បំផុតនៅតំបន់អឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJov3J8xQf7PpsGbm0a17LhU0j3-yoMjmmdQtDCEUZXCyvsqkZaMh7jcMhvoXtcNXz5ymCy4CzF3JhD45xX4QHK0ConRgBGhTCkJj7mEF_YKaSj5Gd6lqSBBz34aZtI0v7JADogfZu8fo8ohvuZ5cBcRaPGPbTNWLibtTIt65PB_mncoz1hIRAp24adaud/s1080/image_2025-05-27_08-19-45.png

តាំងពីឆ្នាំ២០០៦ ប្រទេសដាណឺម៉ាកបានកែប្រែអាយុចូលនិវត្តន៍របស់ពលរដ្ឋរៀងរាល់៥ឆ្នាំម្តង ។ បច្ចុប្បន្ន អាយុចូលនិវត្តន៍របស់ពលរដ្ឋ គឺ៦៧ឆ្នាំ ហើយដាណឺម៉ាកនឹងដំឡើងអាយុចូលនិវត្តន៍ រហូតដល់៦៨ឆ្នាំ នៅឆ្នាំ២០៣០, ៦៩ឆ្នាំ នៅឆ្នាំ២០៣៥ និង៧០ឆ្នាំ នៅឆ្នាំ២០៤០ ។ ហេតុនេះ ធ្វើឱ្យពលរដ្ឋដាណឺម៉ាកដែលកើតក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧០ នឹងចូលនិវត្តន៍នៅអាយុ៧០ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwpNvm68EV5dWG1SOJDwRzljHlhVKjMijns8rqtPGeL_6dnJKXuaKCr-cMhWhyphenhyphen5duQXCL6osjyRTdh1gfgAKJIDsvayMxaq6IyyIV3EaqGqnVvV_I51b-ZQLgxpOOrvc2VnfNc-QOI4iG6Fa9DXoUQ9O0KmPgCCk-HVfgsyOdB01vK9ALjN6-_aBjwYzyD/s1280/image_2025-05-27_08-19-46.png
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen មកពីគណបក្សសង្គមប្រជាធិបតេយ្យថ្លែងថា លោកស្រីនឹងពិភាក្សាពីគោលការណ៍ដំឡើងអាយុចូលនិវត្តន៍នេះឡើងវិញ ពីព្រោះលោកស្រី និងគណបក្សរបស់លោកស្រីយល់ឃើញថា ពុំគួរដំឡើងអាយុចូលនិវត្តន៍ឱ្យពលរដ្ឋធ្វើការ រហូតដល់អាយុ៧០ឆ្នាំទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVrsHShT-7X97xqPjKw4mJtQa8Qet-pVQ212Z-ufd7JO1aaukLayOqwwvzODRu5uz3Uv034wZ3sCfsSVqfLrhsN9uEBnoyqeUSkrtrM8xZyIe1q0uU5OofRw-QayOgnmbr0g9K2kMPq9S1R3oixgi-bV4lFc-LF-PkpGgvKNFXoZu4S_Jjuv7ClijLfCHN/s800/image_2025-05-27_08-19-47%20(2).png

មុនការអនុវត្តច្បាប់នៅរដ្ឋសភា លោក Jesper Rasmussen ប្រធានសហភាពសហជីពដាណឺម៉ាក ធ្លាប់លើកឡើងថា ការដំឡើងអាយុចូលនិវត្តន៍ពុំយុត្តិធម៌ ពីព្រោះប្រទេសដាណឺម៉ាកមានសេដ្ឋកិច្ចរីកចម្រើន បែរជាមានអាយុចូលនិវត្តន៍ខ្ពស់ជាងគេនៅតំបន់អឺរ៉ុប ។ អាយុចូលនិវត្តន៍ខ្ពស់នឹងធ្វើឱ្យពលរដ្ឋដាណឺម៉ាកធ្វើការងាររហូតដល់ចាស់ ពុំបានសម្រាកឱ្យមានសេចក្តីសុខក្នុងវ័យចាស់ជរា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilSPLr5wdq_pdllB5psUOE9QxMAelxeM4ILBwv4_0Zfse42saZnK43ra9AL6Bj6n_g3kQwTHwNpQE6l3A6liMo3E_RaM-mzkkPaMtwPkv56JNxx5j5xhMKDreAqEHmv5s44-Xze43qmAi7aT9BH2txRLluCKrXXCrgd95Ulpd2VXH2pZKfQ9Gubkf2QpdE/s1200/image_2025-05-27_08-19-47%20(3).png
ពលរដ្ឋដាណឺម៉ាកម្នាក់អាយុ៤៧ឆ្នាំ ប្រកបមុខរបរធ្វើដំបូលផ្ទះ និយាយថា ពុំគួរដំឡើងអាយុចូលនិវត្តន៍ទេ ដែលធ្វើឱ្យពលរដ្ឋធ្វើការគ្មានពេលសម្រាក យើងពុំអាចធ្វើការរហូតបានទេ ។ ការងារធ្វើដំបូលផ្ទះ ត្រូវប្រើប្រាស់កម្លាំងពលកម្ម ពុំដូចការងារអង្គុយក្នុងការិយាល័យ ។ ពលរដ្ឋបានបង់ពន្ធជូនរដ្ឋស្ទើរមួយជីវិត ពលរដ្ឋគួរតែមានពេលវេលាខ្លះនៅជាមួយកូនចៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjclhCQ0BZYcapWXaA5Kg2Z8jhyqM_9144l5Un6N2iBwQ4XYqUe7Sfr4PDR0VvYQiqEZB2K_jXoGgkSLr0Q5YQo8Qp2Hp4Qfe76yumanwmljeLPFzaPMS1X5PTLFFdmmTAaoP7hMNGxfDmJsvOsb_X-b8mrwsAT61hFP5XcZ6NYdMoTzlOWFMj5c0CntvmF/s940/image_2025-05-27_08-19-47.png

គួរបញ្ជាក់ថា ដាណឺម៉ាក និងប្រទេសជាច្រើនទៀតនៅតំបន់អឺរ៉ុបបានដំឡើងអាយុចូលនិវត្តន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីដោះស្រាយបញ្ហាខ្វះខាតថវិការដ្ឋសម្រាប់ផ្តល់ឱ្យពលរដ្ឋចូលនិវត្តន៍ពីការងារ ។ ប៉ុន្តែពលរដ្ឋពុំគាំទ្រ ពីព្រោះពួកគេត្រូវធ្វើការងាររហូតដល់ចាស់ និងពុំទទួលប្រាក់ចូលនិវត្តន៍ពីរដ្ឋាភិបាល ខណៈពួកគេបានបង់ពន្ធជូនរដ្ឋស្ទើរមួយជីវិត ៕