ធនាគារ វីង បានគូសបញ្ជាក់ពីគោលជំហរនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍ ដោយបានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងការខិតខំប្រឹងប្រែងឥតងាករេរបស់សមាគមមួយនេះ ដែលតែងតែយកចិត្តទុកដាក់ជួយទៅដល់សហគមន៍ដែលខ្វះខាតនៅទូទាំងប្រទេសកម្ពុជា។

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdbctpcdC3J-j3eB-m31whg787LUGK6JfTYGb4KvfMvpRPs6NzBE6d90nrT7Sa5UT4Lc-hueMO7Yxt8FPyYJOpnRMeBqB-tDyrlfuNhK4nUjRRFmrdNB3rLRjzNhA3Hg9aMWAhws1jxDasJS6IyyUbc_TGOq-2yI1emP2GpU1w2AOUeoIjTqWjiBexLocK/s3825/_W730815.jpg

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានកោតសរសើរចំពោះកិច្ចការបម្រើសង្គមរបស់សមាគម TYDA។ អ្នកឧកញ៉ា មានប្រសាសន៍ថា៖ “យើងខ្ញុំសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រូពេទ្យជំនាញ ក៏ដូចជាក្រុមការងារស្ម័គ្រចិត្តទាំងអស់របស់សមាគមTYDA សម្រាប់ការផ្តល់ពិនិត្យសុខភាព និងព្យាបាលជំងឺ ដោយការយកចិត្តខ្ពស់ និងប្រកបដោយក្តីមេត្តា ដែលសកម្មភាពនេះនឹងជួយពង្រឹងសុខុមាលភាពសហគមន៍ឱ្យកាន់តែរឹងមាំ។ ហើយការលះបង់របស់ក្រុមការងារនៃសមាគម TYDA សក្តិសមនឹងទទួលបានការគោរពដ៏ខ្ពស់បំផុត។”
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivN-tDONTrTf2jGlZPYaoHwNCZf0NmhC_RjItQw0Uc5mhcc99gNR6XwCJ3vnYeWudcLp21ohBPBM0oV7JsdMh6oXfARIa8lMNKA6Rsv-NyoO2-W0qV7K7RBYt6yf_kMoxcyOg0dUUVVtuLOZJ_H4OFvSVBKnWY2nK07zW87ZIJA5a8-AvtcS1U28ZyJiYN/s5250/_W730928.jpg
 

ជាក់ស្តែង កម្មវិធីមនុស្សធម៌មួយត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះនៅឯមណ្ឌលមែកឈើ មានទីតាំងស្ថិតនៅភូមិលិចវត្ដ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលធនាគារ វីង បានចូលរួមគាំទ្រកិច្ចការមនុស្សធម៌ដ៏ថ្លៃថ្លានេះជាមួយសមាគម TYDA ដើម្បីផ្តល់ជូននូវការពិនិត្យ និងព្យាបាលឥតគិតថ្លៃ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញបានផ្តល់សេវាថែទាំសុខភាពជាច្រើនដូចជា៖ ការពិនិត្យជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ពិនិត្យឈាម និងជំងឺផ្សេងៗទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqZsCdxImIYTfjvzzBJtm56agPF_X62a8caTOcd-3lR2EFnqdtEPg8gFF6hLJenmSTmjDpvEJKdgqEsUX_DtInhJVrCK5qR0JGQoynQ9-yq6UXdKB0qsJo23esSyPn0xARVtmpvj7zpS98Ojo2mkMTpljaDL-vv8U0JI8vbO9UIMXRGa3nOaCgdQPqqEg6/s7008/DSC09157.jpg
 

កិច្ចការមនុស្សធម៌នេះ បានផ្តល់ការពិនិត្យ និងព្យាបាលទៅដល់ប្រជាពលរដ្ឋចំនួន ៣៥០ នាក់ ឬស្មើនឹង ៥៨៣ ករណី ដែលរួមមាន៖ កុមារកំពា្រ ចាស់ជរា បុគ្គលិកបម្រើការនៅក្នុងមណ្ឌល និងអង្គការខាងលើ ព្រមទាំងប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT3413OXKNvrrIhJ4CEb_CwjNJ83V93l3Nfakn3AnzxAIrhrrmkuFWZUWcvXAn1zR-utVGuq3K2uezVlGccMgCQZ7Csxs-FpXdW56cJCODID5Td2q1Lgsdrn0m_lmFVeEWUOr4G2QafM2xg1HVw52rclBmlHLe9DGPz6-4hKtiUUKe0B-kzbPM7kO2bLSo/s7008/DSC09168.jpg
 

បច្ចុប្បន្នមណ្ឌលមែកឈើ បានផ្តល់ជាជម្រក និងការអប់រំទៅដល់កុមារជាង ២០០នាក់ ដែលពួកគេរស់នៅក្នុងបរិយាកាសមួយដ៏មានសុវត្ថិភាព និងការចិញ្ចឹមបីបាច់ដ៏ល្អ​។ ជាផ្នែកមួយនៃសកម្មភាពមនុស្សធម៌នេះ​ ប្រជាពលរដ្ឋ និងកុមារ ក៏ទទួលបាននូវអំណោយជាស្បៀងអាហារ​ សម្ភារៈសិក្សា និងថវិកា ដើម្បីជួយទ្រទ្រង់ដំណើរការរបស់មណ្ឌលមែកឈើ ក៏ដូចជាលើកកម្ពស់សុខុមាលភាពរបស់កុមារនៅក្នុងមណ្ឌលនេះឱ្យកាន់តែប្រសើរថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS7ZzXqlXIM9xrhkkAKhZliAs40xrkFaH9OhoRTCe70IvmVGAL8TPnbi0WBn8OrP5SXFhqvjlt3_qEoE5_tGgiF-AnY2M8Bt631eiIJ5dMJ12V5Y5OuQcB_aYJJK5daUuhlAFiOmn7pu9G8E-CR5AOxE2NymNFdOlTQxdKheDE8Bud4kUVWeYm_3q-mr6l/s5079/DSC09195.jpg

 

ធនាគារ វីង បានប្តេជ្ញាចិត្តឥតងាករេ​ក្នុងការគាំទ្ររាល់​ការខិតខំប្រឹងប្រឹងរបស់សមាគម TYDA ចំពោះបុព្វហេតុសកម្មភាពមនុស្សធម៌។ ចាប់តាំងពីឆ្នាំ ២០២២មក ធនាគារ​ វីងបានឧបត្ថម្ភ​ថវិកាចំនួន ១០០.០០០ ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដែលមានរយៈពេល ៥ ឆ្នាំ ដើម្បីជួយពង្រឹងសកម្មភាពមនុស្សធម៌របស់សមាគម TYDA លើការលើកកម្ពស់សុខុមាលភាពក្នុងសហគមន៍។ ភាពជាដៃគូដ៏ជាប់លាប់នេះបានអនុញ្ញាតឱ្យធនាគារ វីង ចូលរួមជាមួយសមាគម TYDA ក្នុងបេសកកម្មចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីការតាំងចិត្តបន្ថែមទៀតរបស់ធនាគារ វីង ក្នុងការលើកកម្ពស់សេវាថែទាំសុខភាព ក៏ដូចជា​ពង្រឹងនូវសុខុមាលភាព​សង្គមប្រកបដោយសមធម៌នៅទូទាំងប្រទេសកម្ពុជា៕