សមាជិកសភាជាន់ទាបជប៉ុន ឯកឧត្តម ណាអូតូ សាកាហ្គុជិ (SAKAGUCHI Naoto) បានអះអាង ខ្លួនបានរងការគំរាមកំហែងសិទ្ធិសេរីភាព ពីសំណាក់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwinyU2wuxflmuxbdTcBRNFxr6OSDh1sPR_2y43_IDA-YIyqdnrNkiO0jQ0bTKRliLBMbBP4mU1k1p6WAkQ5uaQhjdBxUKEKqXIc0xwkGscDYmD96PfS8vblVojHFPLP3n4aw985hcqyRJdfTGQMVwCDT3PfHEvT5QjkRN_3Ojzp4opSYsU5eppjZGvKpu/s2048/image_2025-05-26_14-35-23%20(2).png

ជុំវិញករណីនេះ ក្រសួងការបរទេស​កម្ពុជា បាន​ធ្វើការច្រាន​ចោល​ទាំងស្រុង ដោយ​ថានៅក្នុង​លិខិត​ដែល​ផ្ញើ​ចេញនោះ ​គ្មាន​ពាក្យ​ណា​មួយ​ដែល​បង្កប់​នូវការ​គំរាម​កំហែងទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiliGN-QCI79DUp-1-wnxgyx_hvQ7boocXUKa78Z1dKTtMb7S6-7oOzRA_TtIgY_u32uTERaGkjxrQc5okmdTre65RFSFQfGhrdbveZRN53R69W84NZ4huAXZocfdaBtiS20jJ6fkTXd9uTHUZASFHoCDvCzSALSC_rKFQqvzNl8sn5APVl2SnUXdMb2hDf/s1600/image_2025-05-26_14-35-23.png

ក្រសួងការបរទេស​កម្ពុជា បានថ្លែងថា៖” លិខិតរបស់ឯកឧត្តមឯកអគ្គរាជទូត ទុយ រី ដាក់ជូនសមាជិកសភាជប៉ុន ឯកឧត្តម ណាអូតូ សាកាហ្គុជិ (SAKAGUCHI Naoto) គឺជាការពន្យល់បកស្រាយបំភ្លឺ អំពីជំហរពីការពិតជាក់ស្តែងស្តីពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដោយមិនមានបង្កប់នូវន័យគំរាមកំហែង និងប៉ះពាល់ដល់កិត្តិយសរបស់ឯកឧត្តមនោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgasHwvxp3s8Zo6zmteD8dIVxXRZOY4WXo1cGn1cwcSavpKeYXlQV5H_t0JhwTk3jLxgPoi7AgaYTpAwfXqaZo5wePdDIO50b5yPiN4YYZSpb97aOh7Jp3NjDB5hxuVUwTZyrgajxbrm-Hwfjdqo6VC4Rt-ynqUJhEm7LYs2BDpjkbMIGdwq9Roh9M-rYeA/s2048/image_2025-05-26_14-35-25%20(2).png

ក្រសួងការបរទេស​ បានសង្កត់ធ្ងន់ថា៖” ការថ្លែងរបស់​ឯកឧត្តម ណាអូតូ សាកាហ្គុជិ (SAKAGUCHI Naoto) នៅ​សភាជាន់ទាប​អាច​មាន​ការ​ភ័ន្ត​ច្រលំ ខ្វះភស្ភុតាង និងមា​នហេតុផល​នយោបាយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ពិត”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXHxpt-JxVtoCuTAMGLkLPKG_88aB-jEzPZk7yh42ZjaAUCTwhkhrYybuu9Dd26tcMAXzNs6b-yxpzjE9UsKhBwINFa5SH17U2zL7UEzxGLrFSaz61NuX-KgRGwGHPo6V5YI8ERbDYxWnFaQC7czrYY1fNp7bdzRXmZv350OgXDXWYhPaZsghpaJjIY8Uw/s1280/image_2025-05-26_14-37-03.png
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា បានចាត់ទុកជប៉ុនជាមិត្តដែលមិនអាចខ្វះបាន ដែលជានិច្ចកាលបន្តផ្តល់ជំនួយគ្រប់ វិស័យដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ៕