ប្រទេសថៃ ៖ ការទស្សន៍ទាយគឺជាអាជីពដ៏ពេញនិយម និងជាវប្បធម៌ដ៏សំខាន់មួយនៅក្នុងប្រទេសថៃ ដែលបច្ចុប្បន្នសូម្បីតែនៅក្នុងសកលវិទ្យាល័យក៏មានថ្នាក់បរិញ្ញាបត្រមុខជំនាញទស្សន៍ទាយផងដែរ ដែលតម្រូវឲ្យនិស្សិតរៀនរយៈពេល៤ឆ្នាំ និងទទួលបានសញ្ញាបត្រក្លាយជាគ្រូទាយដោយស្របច្បាប់។
យោងតាមការបង្ហើបរបស់ប្រធានសមាគមន៍ហោរាសាស្រ្តអន្តរជាតិនៅថៃបានបង្ហើបថា ៖ បច្ចុប្បន្នមានសលវិទ្យាល័យមួយបានអនុម័តឲ្យមានការសិក្សាកម្រិតបរិញ្ញាបត្រខាងព្យាករណ៍ទស្សន៍ទាយ ដើម្បីឲ្យអ្នកដែលចង់រៀនជំនាញនេះអាចក្លាយខ្លួនជាគ្រូទាយស្របច្បាប់។ លោកមិនបានបញ្ចេញឈ្មោះឲ្យដឹងថាជាសកលវិទ្យាល័យណាមួយទេ ប៉ុន្តែលោកបានបន្ថែមទៀតថា ផ្នែកនេះត្រូវរៀនចំនួន ៤ឆ្នាំ និងតម្រូវឲ្យសិស្សត្រូវរៀនមុខវិជ្ជាដូចជា តារាសាស្រ្ត ចិត្តវិទ្យា គណិតវិទ្យា និងភូមិវិទ្យាផងដែរ បន្ទាប់ពីមុខវិជ្ជាហោរាសាស្រ្ត។.jpg)
ទោះបីជាមិនមានកម្មវិធីសិក្សាដែលមានឈ្មោះថា “ការទស្សន៍ទាយ” ជាផ្លូវការនៅសាកលវិទ្យាល័យណាមួយក៏ដោយ ប៉ុន្តែមានស្ថាប័នខ្លះផ្តល់ជូននូវវគ្គសិក្សា និងកម្មវិធីដែលទាក់ទងនឹងផ្នែកតារាសាស្រ្ត ការទស្សន៍ទាយ និងអនុវត្តន៍ជំនឿប្រពៃណីផ្សេងៗ។
មនុស្សជាច្រើនបានចាប់អារម្មណ៍ និងបានសន្និដ្ឋានថានោះជា សាកលវិទ្យាល័យ Eastern University of Management and Technology ព្រោះតែនៅសកលវិទ្យាល័យនោះ មានកម្មវិធីសិក្សា វិញ្ញាបនបត្ររយៈពេលខ្លីក្នុងផ្នែកតារាសាស្រ្ត (Astrology) និងការទស្សន៍ទាយ។ វគ្គសិក្សានេះត្រូវបានរចនាឡើងដើម្បីបង្កើនចំណេះដឹងសម្រាប់បុគ្គលដែលចង់ក្លាយជាអ្នកទស្សន៍ទាយអាជីព ។

ក្រៅពីនេះក៏មានសកលវិទ្យាល័យមួយចំនួនទៀតដូចជា សាកលវិទ្យាល័យ King Mongkut’s Institute of Technology Ladkrabang (KMITL), សាកលវិទ្យាល័យ Assumption University (AU) និង Uranian Astrologers Club Thailand (UACT) ក៏មានកម្មវិធីសិក្សាស្ដីពីការសង្កេតពីតារាសាស្រ្ត គោលការណ៍មើលហុងស៊ុយ ហោរាសាស្ត្របែបចិន ឬបែបថៃ និងវិធីសាស្ត្រទស្សន៍ទាយស្ថិតិស៊ីស្ទេម ដែលសិស្សានុសិស្សអាចយកមកប្រើក្នុងជីវិតប្រចាំថ្ងៃបាន។
ព័ត៌មាននេះ ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន និងមានអ្នកចង់សិក្សាពីជំនាញនេះច្រើនផងដែរ ព្រោះអាជីពទស្សន៍ទាយនៅក្នុងប្រទេសថៃបច្ចុប្បន្នកំពុងមានការពេញនិយមខ្លាំង។ បើតាមសេដ្ឋកិច្ចវិទូរដែលបានធ្វើការវិភាគលើការចំណាយរបស់ប្រជាជនថៃជាប្រចាំរកឃើញថា មានថវិកាប្រមាណ5 ពាន់លានបាត (ប្រហែល 150 លានដុល្លារ) ដែលគេអាចប្រមូលបានពីវិស័យមួយនេះ។

វិជ្ជាជីវៈនេះក៏បានសម្របខ្លួនទៅនឹងសម័យទំនើបផងដែរ ដោយមានគ្រូទាយជាច្រើនផ្តល់សេវាកម្មរបស់ពួកគេតាមអ៊ីនធឺណិតដូចជា ការអានបាតដៃ, ការទាយដោយសន្លឹកបៀ ឬកាត Tarot , ការមើលហោរាសាស្រ្ត ដែលធ្វើឱ្យពួកគេអាចទទួលបានចំណូលកាន់តែទូលំទូលាយ៕










