ចិន និងជប៉ុន នៅតែបង្ហាញភាពតានតឹងដាក់គ្នានៅលើប្រជុំកោះ Senkaku ដែលប្រទេសទាំងពីរអះអាងជាកម្មសិទ្ធរៀងៗខ្លួន។
ប្រជុំកោះ គឺជាចំណុចសំខាន់នៃជម្លោះទឹកដីរវាងជប៉ុន និងចិន ដែលបានអូសបន្លាយរាប់ឆ្នាំ ដោយភាគីចិនអះអាងជាអ្នករកឃើញ និងកម្មសិទ្ធិលើកោះចាប់ពីសតវត្សទី១៤ ក្នុងរាជវង្សមីង ខណៈភាគីជប៉ុនបានកាន់កាប់សិទ្ធិលើកោះចាប់ពីឆ្នាំ១៨៩៥ រហូតដល់ជប៉ុនចាញ់សង្គ្រាមលោកលើកទីពីរ។
ក្រោយមកទៀត កោះនេះ ត្រូវបានសហរដ្ឋអាមេរិកគ្រប់គ្រងចន្លោះពីឆ្នាំ១៩៤៥ ដល់១៩៧២ ដោយចាត់ទុកជាផ្នែកមួយនៃរដ្ឋបាលស៊ីវិល។
នៅអំឡុងពេលនោះ កងទ័ពអាកាសអាមេរិកបានយកប្រជុំកោះនេះ ជាទីលានហ្វឹកហាត់ទម្លាក់គ្រាប់បែក មុនផ្ទេរកោះទាំងអស់ទៅឱ្យជប៉ុនវិញ នៅឆ្នាំ១៩៧១។.png)
លុះដល់ចុងទសវត្សរ៍ទី ៧០ គេបានរកឃើញថាប្រជុំកោះ Senkaku ជាប្រភពធនធានប្រេង និងឧស្ម័នក្រោមបាតសមុទ្រ ទើបចិនចាប់ផ្តើមតវ៉ាទាមទារកម្មសិទ្ធិលើកោះទាំងនេះ។
គិតមកទល់បច្ចុប្បន្ន ភាពតានតឹងនៅប្រជុំកោះនេះ នៅតែកើតមានឡើង ព្រោះប្រទេសទាំងពី ចង់កាន់កាប់កោះនេះ ដើម្បីយកសម្បត្តិធម្មជាតិ និងជាពិសេសអាចពង្រីកមូលដ្ឋានទ័ពរៀងៗខ្លួន៕










