ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានអនុញ្ញាតឱ្យបើកក្រុមហ៊ុនអាកាសចរណ៍ថ្មី ឈ្មោះ «Sun PhuQuoc Airways» ដើម្បីទទួលភ្ញៀវទេសចរមកលេងនៅកោះ Phu Quoc (កោះត្រល់) ដោយកំណត់គោលដៅឱ្យក្រុមហ៊ុននេះមានយន្តហោះ រហូតដល់ជាង៣០គ្រឿង ក្នុងឆ្នាំ២០៣០ ។ នេះបើតាមការអះអាងរបស់ Sun Group គឺជាក្រុមហ៊ុនអាកាសចរណ៍មេរបស់ក្រុមហ៊ុន Sun PhuQuoc Airways មកកាន់សារព័ត៌មាន AFP កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDG934n8hrCqdJZuTuBRRSmpuSSpW6wvMPhJ0ao6tzrsbyi_L4EU80Oz2bCdyLsFGdybq1EswXEVTgsY4W45ny-_aD4mRXgR-xXs0Sfg3fY08HShzodW-Ojp7ovP2ccZa8_F3vR0wMNrrIQE1SOLKLfNnVgW2r9v_Vh2JmJuQ3gplefPzotm4Hv-aWvyK6/s1024/image_2025-05-24_08-46-56.png

វិស័យអាកាសចរណ៍របស់ប្រទេសវៀតណាម បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកំណើនពលរដ្ឋវៀតណាមមានជីវិតធូរធាកើនឡើង ហើយពួកគេមានប្រាក់គ្រប់គ្រាន់សម្រាប់ការធ្វើដំណើរតាមយន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnMfpZm0ehwpzp1e2Fo4EQuKyjNuLaTfympmP-1GLT7HODQ04fSnpMV2PwMM9nCGhmLbN-igQOqF7yONwMIE_Edl-llK_37uxCVf85ADVi6QHYUEgcGj-fHWmqMeMde-VIy-KDMgw2C8QhqONmKLmu_syKhK4K3CiQOlM0suOlcLDYx6kn1LPTm-XQKt5u/s1280/image_2025-05-24_08-46-57%20(2).png

ក្រុមហ៊ុនអាកាសចរណ៍ Sun PhuQuoc Airways (SPA) នឹងទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកោះ Phu Quoc (កោះត្រល់) ដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាមឱ្យបានច្រើន ហើយកោះ Phu Quoc នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរវៀតណាម និងបរទេស ។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនអាកាសចរណ៍ Sun Group ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBCnWtjNkW5VKSzNLJzKR7tapKWJ0JOO8myzhiAccuh12JJPMxfA6y6_Wbigzw7OwE0UrqcTqx6mE17nc_P8oKMltQK7kTkT8dYKm93CbvAFQPQIL3cUnz7IXo6vafhi1cSWEi-HJ_-q6R8CwXpId9kE0-qbmpm1seU4jUPrKKy9juVub9IfaEGPllSba_/s960/image_2025-05-24_08-46-57%20(3).png
លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ថ្មីនឹងផ្តោតគោលដៅទាក់ទាញទេសចរណ៍ និងក្រុមហ៊ុនអាជីវកម្មធំៗជាច្រើននៅប្រទេសវៀតណាម និងទូទាំងពិភពលោក ។ ក្រុមហ៊ុន Sun Group បានវិនិយោគប្រាក់ក្នុងវិស័យអាកាសចរណ៍ ស្មើជិត១០០លានដុល្លារ និងមានគម្រោងបង្កើនយន្តហោះឱ្យបានចំនួន៣១គ្រឿង នៅឆ្នាំ២០៣០ ។ យន្តហោះដឹកអ្នកដំណើរដំបូងរបស់ក្រុមហ៊ុន Sun PhuQuoc Airways គឺនឹងចាប់ផ្តើមនៅត្រីមាសទី៤ ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbrbw-KMV5muIX69h23zFyGICkbrWx4WrvNxZCcCwNp0SHa5N2woCmWYWc8c_N7gjdTzKC_6EgRhXho22ODxtf0rWqSq45X5HvaSskh6hm1sbmRmDPqCqrmJg5rdNqr7xULYqU_Mh0lEzSN3iRuEW1XHPmEuFFkG4-wpZQ1vQEH9b3lctszM2bJBI7TFj5/s820/image_2025-05-24_08-46-57.png

ក្រៅពីវិស័យអាកាសចរណ៍ Sun Group គឺជាក្រុមហ៊ុនអចលនទ្រព្យ និងការកម្សាន្តដ៏ល្បីល្បាញ ហើយក្រុមហ៊ុននេះមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនកន្លែងទៀតនៅទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXcGv0Qb6mpESOmq3wpHW4QS_82TNJzbGvgZeO5nq8R0Yauy0BHZSVrhx54c02zVfghCnO2wyxEJR4D0BurCiKgUv8kJouyU3WYr-FnUfQWMHUd5rkIvBpA6Cp7bSPFZCwML1asjM4WtkbU7wms_2uy_X9LTgoQ17jz49RKoATp7Rmr8mF23GvviKCr5GG/s1600/image_2025-05-24_08-46-58.png

គួរបញ្ជាក់ថា ប្រទេសវៀតណាមមានក្រុមហ៊ុនអាកាសចរណ៍ជាតិ ដូចជា ៖ ក្រុមហុម Vietnam Airlines និងក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Vietjet Air ។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways និង Vietravel Airlines ៕