សហរដ្ឋអាមរិក ៖ កប៉ាល់កងទ័ពជើងទឹកមិកស៊ិកដែលកំពុងធ្វើដំណើរបានបាត់បង់ថាមពលរបស់វាភ្លាមៗ និងជ្រុលទៅបុ.កស្ពាន Brooklyn បណ្តាលឲ្យបាក់ដងក្តោងកប៉ាល់ និងកៀបជាប់មនុស្សយ៉ាងអា.ណោចអាធ..ម។ ហេតុការណ៍ដ៏រន្ធ.ត់មួយនេះបានកើតឡើងនៅក្នុងទីក្រុងញូយ៉ក កាលពីយប់ថ្ងៃទី១៧ ឧសភា។
យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ៖ កប៉ាល់ដែលមានឈ្មោះថា Cuauhtemoc ដែលមានបណ្ដោយប្រវែង ២៩៧ហ្វីត របស់កងទ័ពជើងទឹកមិកស៊ិក កំពុងធ្វើដំណើរចាកចេញពីកំពុងផែ Pier 17 ក្នុងដំណើរបេសកកម្មរយៈពេល ២៥៤ថ្ងៃ ទៅកាន់កំពង់ផែចំនួន ២២ ដែលមាននៅក្នុងប្រទេសចំនួន១៥ ដើម្បីអបអរសាទរគំរប់ខួប ២០០ឆ្នាំ នៃការទទួលបានជ័យជំនះរបស់កងទ័ពជើងទឹករបស់មិកស៊ិក។

ក្នុងកំឡុងពេលកំពុងធ្វើដំណើរនៅតាមដងទន្លេខាងកើត កប៉ាល់ស្រាប់តែបាត់បង់ថាមពល និងមិនអាចគ្រប់គ្រងបានភ្លាមៗ ដែលបណ្ដាលឲ្យវាបន្តជ្រុលទៅមុខរហូតទៅបុ.កជាមួយនឹងស្ពាន ប្រ៊ុកឃ្លីន បាក់ក្ដោងធ្លាក់ចុះមក និងកៀបជាប់មនុស្សយ៉ាងរន្ធ.ត់។ បើតាមរបាយការណ៍ចុងក្រោយ គឺមានមនុស្ស ២នាក់ ដែលបានបាត់ប.ង់ជី.វិត និងរបួសធ្ងន់ស្រាលចំនួន ១៩នាក់។

ដោយឡែក បើផ្អែកលើការស៊ើបអង្កេតជាបឋម មូលហេតុដែលបណ្ដាលឲ្យកប៉ាល់ខាងលើនេះរលត់ថាមពលដូច្នេះ គឺបណ្ដាលមកពីការបញ្ហាបច្ចេកទេសផ្នែកម៉ាស៊ីនដែលគេមិនបានដឹងមុន ទើបមិនអាចគ្រប់គ្រងបាន បូករួមជាមួយស្ថានភាពទឹកដែលហូរខ្លាំងបណ្ដាលឲ្យកើតមានគ្រោះថ្នា.ក់ដូចខាងលើ។
រដ្ឋាភិបាលប្រទេសមិកស៊ិក បានបង្ហាញការសោ.កស្ដា.យ យ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ព្រមទាំងចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះដែលបានបា.ត់ប.ង់ជី.វិតផងដែរ។ ចំណែកខាងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកពេលនេះ កំពុងបើកការស៊ើបអង្កេតបន្ថែមទៀតដើម្បីដឹងច្បាស់ពីមូលហេតុពិតប្រាកដនៃហេតុការណ៍ខាងលើ៕










