សហរដ្ឋអាមេរិក ៖ អតីតប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានគេឲ្យដឹងថា មានជំងឺមហារីកក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលមានការវិវត្តយ៉ាងរហ័សរហូតពេលនេះបានឆ្លងទៅដល់ឆ្អឹងរបស់លោក។

យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ៖ លោកចូ បៃដិន មានជំងឺក្រពេញប្រូស្តាត (Prostate Cancer) ដែលក្រុមគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យរកឃើញ ខណៈពេលលោកតែងទៅពិនិត្យសុខភាពជាប្រចាំ។ ក្រុមវេជ្ជបណ្ឌិតជំនាញបានរកឃើញជាលិកាសង្ស័យមានរូបរាងជាដុំពកនៅក្នុងក្រពេញប្រូស្ដាតរបស់លោក។
បច្ចុប្បន្នអតីតប្រធានាធិបតីអាមេរិក វ័យ៨២ឆ្នាំ រូបនេះ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីទទួលការព្យាបាល ដោយសារតែជំងឺមានសភាពធ្ងន់ធ្ងរ និងប៉ះពាល់ទៅដល់ឆ្អឹងទៅហើយ។ចំណែកអ្នកនាំពាក្យការិយាល័យរបស់លោក Biden សូមមិនធ្វើការអធិប្បាយបន្ថែមទៀតឡើយ។
បន្ទាប់ពីទទួលបានដំណឹងនេះ ប្រជាជនអាមរិកជាច្រើនបាន រួមទាំងបុគ្គលល្បីៗ និងថ្នាក់ដឹកនាំធំៗដូចជា លោកស្រី Kamala Harris, លោកBarack Obama, ប្រធានាធិបតីបច្ចុប្បន្នលោក Donald Trump និងភរិយា និងមនុស្សជាច្រើនផ្សេងទៀត បានផ្ញើសារជូនពរលោក ចូ បៃដិន និងបួងសួងឲ្យការព្យាបាលរបស់លោកទទួលបានជោគជ័យ។

គួរជម្រាបថា ជំងឺមហារីកក្រពេញប្រូស្តាត នេះមិនមែនជាជំងឺកម្រឡើយសម្រាប់បុរស។ យោងតាមសមាគមជំងឺមហារីកអាមេរិក បានឱ្យដឹងថា បុរសប្រហែល 1នាក់ក្នុងចំណោម 8 នាក់នឹងត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកក្រពេញប្រូស្តាត។ ជាពិសេសវាតែងកើតមានចំពោះបុរសវ័យចំណាស់ ហើយវាគឺជាមូលហេតុចម្បងទីពីរនៃការស្លា..ប់ដោយសារជំងឺមហារីកចំពោះបុរស បន្ទាប់ពីក្រោយជំងឺមហារីកសួត៕










