Justin Bieber ត្រូវបានគេរាយការណ៍ថាមានបំណុលជាមួយ Scooter Braun ដែល ជាអ្នកគ្រប់គ្រងរបស់លោកជាយូរមកហើយ។ យោងតាមគេហទំព័រ Six សវនកម្មឯករាជ្យ ដែលធ្វើឡើងដោយក្រុមហ៊ុន PWC ដែលជាក្រុមហ៊ុនគណនេយ្យឈានមុខគេមួយ ក្នុងរយៈ ពេលជាង ៦ ខែបានរកឃើញថា Justin Bieber ជំពាក់ Scooter Braun ច្រើនជាង ៨.៨លានដុល្លារ។

ប្រភពមួយបានប្រាប់គេហទំព័រខាងលើនេះថាបំណុលនេះកើតចេញពីប្រាក់កម្ចីដែល Justin Bieber យកចេញដើម្បីរ៉ាប់រងការចំណាយបន្ទាប់ពីលុបចោលដំណើរទេសចរណ៍ ឆ្នាំ២០២២ ដោយសារហេតុផលសុខភាព។ Scooter Braun ត្រូវបានគេនិយាយថា បានចូលជួយ Justin Bieber ។ អ្នកគ្រប់គ្រងអាជីវកម្ម Lou Taylor បានបញ្ជាក់ថា Scooter បានទទួលថ្លៃកម្រៃជើងសារច្រើនហួសហេតុរហូតដល់ ២៦ លានដុល្លារអាម៉េរិក ។ ពីមុនក្រុមហ៊ុន Hybe បានធ្វើសវនកម្មផ្ទៃក្នុង ហើយបានរកឃើញថា Justin Bieber ពិតជាជំពាក់ Scooter Braun ច្រើនជាង ១លានដុល្លារ។

យោងតាមទស្សនាវដ្តី TMZ ភាគីរបស់ Justin Bieber បានអះអាងថា សវនកម្មរបស់ Scooter បង្ហាញសញ្ញានៃអំពើពុករលួយ ដែលនាំឱ្យ Hybe ជួល PWC ដើម្បីធ្វើសវនកម្ម ដែលបណ្តាលឱ្យតារាចម្រៀងជំពាក់ប្រាក់ជាង ៨ លានដុល្លារ។
អ្នកតំណាងរបស់ Justin Bieber បានបដិសេធបញ្ហាហិរញ្ញវត្ថុដោយនិយាយថា «នេះ គ្រាន់តែជារឿងបំភ្លៃពីប្រភពអនាមិកជាព័ត៌មានមិនពិតដើម្បីទាក់ទាញការយល់ឃើញ ពីបុគ្គលមួយចំនួនខកចិត្តដោយសារទំនាក់ទំនងរបស់ពួកគេជាមួយ Justin បានបញ្ចប់» ។ .png)
ទោះបីជាយ៉ាងណា តារាចម្រៀងរូបនេះត្រូវបានគេនិយាយថាមិនបានគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានត្រឹមត្រូវ។ Page Six បានដកស្រង់ទាំងស្រុងពីប្រភពមួយថា «Justin បានជិះយន្តហោះជាមួយមិត្តភ័ក្តិរបស់លោកទាំងអស់ទៅកម្មវិធីខួបកំណើតរបស់ខ្លួនដោយចំណាយប្រាក់ ៣០ម៉ឺនដុល្លារទោះបីជាលោកខានបំពេញការងារក៏ដោយ» ។
កន្លងមកនេះ Justin Bieber មានភាពមមាញឹកនឹងការងារជាច្រើន ដូចជាមើលថែកូន ផលិតចម្រៀង និងរកស៊ីជាដើម។ Justin Bieber បានប្រកាសជាផ្លូវការអំពីការចាប់ផ្តើម នៃម៉ាកយីហោម៉ូតថ្មីដែលមានឈ្មោះថា Skylrk នៅថ្ងៃទី ១៥ខែមេសា បន្ទាប់ពីចែកផ្លូវគ្នា ជាមួយ Drew House ដែលជាម៉ាកដែលលោកបានសហស្ថាបនិកជាមួយអតីតអ្នករចនា ម៉ូតរបស់ខ្លួនក្នុងឆ្នាំ២០១៨ ៕










