ភ្លៀងមូសុងបានចាប់ផ្តើមធ្លាក់លាយឡំជាមួយនិងផ្គររន្ទះដ៏ខ្លាំងនៅព្រឹកថ្ងៃសៅរ៍នេះដែលបានបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ជាច្រើននៃទីក្រុងហូជីមិញ រួមទាំងផ្លូវជុំវិញផ្សារ Thu Duc ដែលកម្រិតទឹកត្រូវបានគេរាយការណ៍ថាបានឡើងដល់ជាងពាក់កណ្តាលនៃកង់រថយន្ត។ នេះបើតាមសារព័ត៌មានក្នុងស្រុក VnExpress របស់វៀតណាម ចុះផ្សាយកាលពីព្រឹកថ្ងៃសៅរ៍ ទី១០ ឧសភា ឆ្នាំ ២០២៥នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNPzRkVhMRnE5Kx-vf-b-RRTA_Iw9BH-k5sXggBdoFOSW6GobUyoyhCp3i3eYd6vA7RIT85yYFdBv1Gl-27ingCmVas7_N0H5uvYn6J6DqAEYlJaoD9L6CDtfBlIihO4R9W7ljevvmaL3EggQ71fx0wVtcb27vIaRrfCBy0rQ2yBhNWQprSL82u7B9oIS6/s1200/image_2025-05-10_10-47-13.png
នៅបរិវេណជុំវិញផ្សារ Thu Duc រួមទាំងផ្លូវនៅជិតៗដូចជា Vo Van Ngan និង Dang Thi Danh បានជួបប្រទះនឹងគ្រោះទឹកជំនន់ ជាមួយនឹងកម្រិតទឹកកើនឡើងលើសពីពាក់កណ្តាលនៃកង់រថយន្ត ហើយប្រជាពលរដ្ឋ និងអាជ្ញាធរបានបើកប្រព័ន្ធលូ ដើម្បីឲ្យទឹកឆាប់ស្រក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhlRsXkwCrhfI-qcj_Qzq-tnEykoqJTm_NxNz32a34ec5BTdYORWusl8ejb7msVmsAqbTznMLJyCemu02WHpiovul3EnALPrX6peKKEtJM5J7X4hIkQl0fH5FmL00pWJhqZggH3ZC6vt4xlg3trMpLXb-sFBXEpCpf6050-K2cuIJewl5EV89_RFUbrAOw/s1200/image_2025-05-10_10-47-14.png

បើយោងតាមការព្រមានពីស្ថានីយ៍ឧតុនិយមវៀតណាម និងជលសាស្ត្រភាគខាងត្បូង រូបភាពពីផ្កាយរណប រ៉ាដាអាកាសធាតុ និងប្រព័ន្ធចាប់រន្ទះ ចាប់តាំងពីម៉ោង ២ ទៀបភ្លឺមក បានបង្ហាញពីការបង្កើតពពកព្យុះ ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ផ្គរលាន់ និងផ្លេកបន្ទោរទៅកាន់ទីក្រុង Thu Duc, Can Gio, Nha Be, Hoc Mon, Cu Chi និងស្រុក Go Vap និងតំបន់ជុំវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEMzd3YBWORafoLAOS-oCPRnpBqID2B7tvawHn-jrGgBY0wn0kn6eFwbGLyRsFhSN2yWnqsw-stdNlB-LRGrnlGOAevm5u3y_pDACQruCJlmF-V1WJjFFoXehq2cG_EF6_3T-kByLvCT5dsXPhCAKUbvm8G0rostXlXHY7YTuqkOntksQCTrYimQrOSMiH/s960/image_2025-05-10_11-49-56.png
វាបានរំចានដល់ការធ្វើចរាចរណ៍ជាខ្លាំង ដោយទឹកបានហក់ឡើងជិតដល់កម្ពស់កែបម៉ូតូ និងបណ្តាលឱ្យរថយន្តជាច្រើនជាប់គាំង បន្សល់ទុកតែរថយន្តក្រុងប៉ុណ្ណោះដែលអាចធ្វើចលនាបាន។ ពលរដ្ឋមួយចំនួនបានចតម៉ូតូតាមផ្លូវក្បែរផ្សារដើម្បីបញ្ចៀសទឹកជំនន់រង់ចាំទឹកស្រក ប៉ុន្តែមួយចំនួនបានក្រឡាប់ ខណៈទឹកនៅតែបានបន្តកើនឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9yCTvfk-K3Bxot0pw4V3_kCWrXANsD6hPLFw2-bo8kOnQtyv_i9W955RSstQ9whzNtifwT8HNUFxGp-utBIeCgW4TZtiZ3LamUc5dq4QVAMCPYLKqUt4ObHRfeV9LdtC9CUqa_v3Z3nCm_os24jWfYaUpm1hG8IRfT_-zVYuExysS7CIhBFZJwuNHldRn/s1200/image_2025-05-10_10-47-16.png
លើសពីនេះ វាក៏បានប៉ះពាល់ដល់អាជីវកម្មនៅផ្សារ Thu Duc ផងដែរ ដោយអាជីវករបានប្រើបន្ទះប្លាស្ទិក និងរបាំងការពារដើម្បីទប់ទឹកកុំឲ្យចូលហាងរបស់ពួកគេ។ លោក Cao Van Tai កម្មករដែលមានបទពិសោធន៍ជាង ២០ឆ្នាំ នៅក្នុងផ្សារបាននិយាយថា “ខ្ញុំមិនដែរបានឃើញទឹកជំនន់បែបនេះនៅក្នុងតំបន់ផ្សារនេះជាយូរមកហើយ” ។ ប៉ុន្តែមកដល់ម៉ោង ៨ព្រឹកនេះ ភ្លៀងបានរាំង ហើយទឹកបានស្រកទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI4EP80RLnCqyjpN7FiDQoNf_iPXTTGUjAFo86NyrJQONM2QgGnVI7x7Eh6BrCoyZKwWn5BtzqvpFw3jzqKyeXyesIhS2SxdSILf2rdogzaOcYmYhiHeYG062jfcNCVqhfTgUFb05UuAR8JO-PZnUcaDqB7bdv7h_Wm6EtRDf5jTtvPdNcjB3mG8XE5oxT/s1200/image_2025-05-10_10-47-19.png
គួរបញ្ជាក់ផងដែរថា វាក៏បានជះឥទ្ធិពលខេត្តខ្មែរនៅជាប់ប្រទេសវៀតណាមផងដែរ ដូចជាខេត្ត ស្វាយរៀង ដែលបណ្ដាលឱ្យជន់លិចផ្លូវ ព្រមទាំងលំនៅឋានពលរដ្ឋមួយក៏ត្រូវបានដួលរលំផងដែរ។ មិនតែប៉ុណ្ណោះផ្ទះប្រជាពលរដ្ឋមួយចំនួននៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ក៏ត្រូវបានរងការខូចខាតផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់៕