ជុំវិញរឿងចម្រូងចម្រាសរវាងតារាចម្រៀង មាស សុខសោភា អតីតស្វាមីលោករ៉ាដា រួមទាំងលោកតាសក់សភ្នំត្បែងនៅតែជាប្រធានបទចាប់អារម្មណ៍ពីមហាជននិងមានមតិចម្រុះជាច្រើនបន្ទាប់ពីតារាចម្រៀងល្បីឈ្មោះរូបនេះចេញមកបកស្រាយជាបន្តបន្ទាប់ខណៈទស្សនិកជនអ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបបង្ហាញការព្រួយបារម្ភពីអ្នកនាង មាស សុខសោភា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLaTlIYM2-6IlJih_jVS475_iw1IgUT4z_gB6EeTLTJ8NViq4w2znyii8Y9Y9bzWiuPN1UfLCpl88trgPMn0OyMroGc-FQudXnPfzr1pK4yhZ9lbOqz8mE_-6bNnbXOX_yvBXRfaGiXFe91qfxAexCwMqc-nX0J8IGUc2Zy169rK9VXW-ZNpSsN6v2Xijj/s2048/image_2025-05-10_09-39-05.png
ស្របពេលរឿងរ៉ាវមិនទាន់បញ្ចប់អ្នកនាង មាស សុខសោភា បានចេញមកទទូចឱ្យលោក អិត រ៉ាដា ជាអតីតស្វាមីរបស់ខ្លួនដកពាក្យបណ្តឹងដែលបានដាក់ពាក្យបណ្តឹងទៅកាន់លោកតាសក់សភ្នំត្បែងដែលជាអ្នកមានគុណនិងជាមនុស្សដែលខ្លួនគោរព។ តារាចម្រៀងរូបនេះបានបង្ហោះវីដេអូមួយដែលមានរយៈពេល៩នាទីនៅថ្ងៃទី១១ ឧសភា ជាមួយនឹងចំណងជើងថា «សូមមេត្តាដកពាក្យបណ្តឹងភ្លាម» ដោយបានដាក់រូប Emoji និង Hashtag ឈ្មោះលោក អិត រ៉ាដា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEsT_AAfZbq4xtWXAQtKA3lujABwFXPpUC4ATZd2Ejrn_VQPOS1NKo4ANKg_AWJJU28xsxZ78ZwAtP-lYeUFhbrjw7mqU9RKHatchKt6tKSFiDcjwBzKJVFb2qAFp2FMQourfEF5jSEXwAsnFtId5KA0YeM9YJWfYym68Iv-jbkz-h8tLYRjiQ2LHydyKF/s2048/image_2025-05-10_09-39-06.png

ក្នុងវីដេអូនេះអ្នកនាង មាស សុខសោភា បាននិយាយថាខ្លួនបានឮថាអតីតស្វាមីរបស់ខ្លួនបានដាក់ពាក្យបណ្តឹងលោកតាសក់សភ្នំត្បែងពីបទឆបោកនូវចំនួនទឹកប្រាក់២៣ម៉ឺនដុល្លារ ហើយរឿងនេះធ្វើឱ្យនាងមិនសប្បាយចិត្តទាល់តែសោះ។ អ្នកនាងថាបើបញ្ចប់គ្នាហើយគួរនៅដោយសន្តិវិធីហេតុអ្វីបានធ្វើបាបឱ្យនាងឈឺក្បាលទាំងខ្លួនបានផ្តល់ទ្រព្យសម្បត្តិដីកៅស៊ូ៧០ហិកតានៅមិនគ្រប់ទេឬ។ នៅក្នុងវីដេអូនេះអ្នកនាង មាស សុខសោភា បានបញ្ជាក់ថា លោកតាសក់សភ្នំត្បែងមិនបានបោកលុយខ្លួននោះទេហើយលុយនោះគឺជាការរកស៊ីដែលការងារខ្លះខ្លួននាងមិនអាចចេញមុខបានជាការរកស៊ីដោយសម្ងាត់។
តារាចម្រៀង មាស សុខសោភា ថាអតីតស្វាមីរបស់ខ្លួនតែងតែស៊ើបពីខ្លួនរឿងផិតក្បត់ ហើយអតីតស្វាមីបានដេញម្តាយរបស់នាងរហូតសម្រេចចិត្តទិញផ្ទះនៅដាច់ដោយឡែក។ ជាមួយនឹងការទម្លាយរឿងនេះអ្នកនាង មាស សុខសោភា ក៏បានលើកឡើងពីលោកតាសក់ភ្នំត្បែងសឹកដើម្បីព្យាបាលជំងឺ និងបានថាលោកតាសក់សភ្នំត្បែងជាអ្នកបទពោរពេញដោយសច្ចធម៌ គុណធម៌ល្អសម្រាប់នាង និងមិនបានបោកនាងឡើយគឺជាការជួយគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGq6o2VZM-7C153BpRjIMyCKDfODmo2qkLt0ONrWk8Z5c_lEBGemyeydReNyjtat7N3ckjFa3Y3ChirNthP8jzzCdD59FWDh7Dep7PfMFTnVOqZHz51pWf7D5foYn1b3cy51NZF-VQ50z_KLMBx-Y-WtHmdYdhH-aG7oqkGuGwFyD3n9PHWl1BcaBj2Q1K/s430/image_2025-05-12_09-15-33.png

នៅរសៀលថ្ងៃទី១១ អ្នកនាង មាស សុខសោភា ក៏បានចេញវីដេអូមួយទៀតដែលមានរយៈពេល៩នាទីដោយបានផ្តាំផ្ញើទៅដល់លោកកគ្រូនិងអ្នកគ្រូរៀនមនុ្តវិជ្ជាខ្មៅៗស្តាប់កម្សាន្ត។ តារាចម្រៀងរូបនេះបាននិយាយថា ខ្លួនមិនបានត្រូវស្នេហ៍មន្តអាគមខ្មៅរបស់លោកតាសក់សភ្នំត្បែង ឬត្រូវគេបោកនោះដែរ គឺខ្លួននាងនៅមានសតិធម្មតាធ្វើការ រៀបចម្រៀង ជជែកជាមួយ Client ការងារសប្បុរសធម៌ សម្មាធិ ធម្មតាទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdGQJVqPPGZ5glNxPLljty1HxB9SWys-6JBjBTG01FShSUgUraKHiSG0AFhNQT8xpiUuzWg4gL7v5uiAAxm-74CJzZYHsQcvv12GNuupFwUfG3_1GtmwoGqX-mED3zaddITk_qo4jAVxdLlQmjxNyeMVkugRed949EVdBhcRUU9FbePCtYhcNCnzdj6v0W/s680/image_2025-05-12_09-15-33%20(2).png
តារាចម្រៀងរូបនេះថា ខ្លួនអាចទម្លុះសច្ចធម៌ទាំងឡាយដែលមនុស្សមិនទាន់ដើរដល់នាង នាងដឹងពីថាមពលរបស់មនុស្សដែលធ្វើឱ្យរង្គើទឹករង្គើដី គ្រោះធម្មជាតិ មើលធ្លុះរឿងរ៉ាវរបស់មនុស្សម្នាក់ៗមានថាមពលខ្មៅប៉ុន្មានភាគរយ សប៉ុន្មានភាគរយ៕