ពិធីមង្គលការរបស់តារាចម្រៀង រ៉ាប៊ី និងកីឡាករបាល់ទាត់កូនខ្មែរកាត់អាម៉េរិក Nick Taylor បានបញ្ចប់រួចរាល់ហើយនិងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាកទស្សនិកជន។ យ៉ាងណាបន្ទាប់ពីកម្មវិធីរបស់ខ្លួនបានបញ្ចប់ម្ចាស់បទ «មាន់ស្រែ» បានចេញមកថ្លែងអំណរគុណភ្ញៀវកិត្តិយសដែលបានចូលរួមនិងសូមខន្តីអភ័យទោសចំណុចខ្វះខាតដោយសារភ្ញៀវចូលរួមលើសកំណត់។ ជាមួយគ្នានេះភរិយាតារាចម្រៀង កែវ វាសនា បានចែករំលែកថាពិធីមង្គលការរបស់ រ៉ាប៊ី ពិតជាគ្មានអ្វីញុំាមែនហើយបានកម្ម៉ង់ម្ហូបពីក្រៅមកញុំាខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPNaw8yO65UPWA4M8kTiEnRgywRrVTzgih_yJCsl9WH_bYsW8XDrEZPyGSM4o3Fw4YfF4yEYrVVBZlHnWFksDMi2jl8YFlkDB0SUkP-3pnh5bDY8meHWmuIW8-aVwP1J7uUxVRgCnInNCEf9pY_AiXSAhwcg4eI0AFpMkhYek3lrBJBW9CMIphlG9sOjhp/s2048/image_2025-05-10_08-35-51.png

នៅព្រឹកថ្ងៃអាទិត្យ ទី១១ ឧសភា តារាចម្រៀង រ៉ាប៊ី បានចេញមកបង្ហោះសំណេរថា «
នាងខ្ញុំសូមអរគុណទៅដល់ញាតិមិត្តពួកម៉ាក បងអូនសិល្បៈដែលបានមានវត្តមានក្នុងថ្ងៃមង្គលការពួកយើង។ ក៏សូមអភ័យទោសរាល់ចំណុចខ្វះខាតដោយសារភ្ញៀវយើងអញ្ជើញ ២០០នាក់តែចំនួនអ្នកមករហូតដល់ ៥០០នាក់ធ្វើឱ្យមានភាពរអាក់រអួលសូមអភ័យទោសនិងអរគុណមែនទែនសម្រាប់ការផ្ដល់វត្តមានដ៏មានតម្លៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0abemOnh_S9Wd6vaVhBYtr_cLfd8kQarD8jk5VgduLZc-rnbhcZy3I98VzpvAjTUf909uIao1j5MsRfNe7T9KOMGFNIc7doK577uWd9fh7E50m3y1s7pM1RYPsngilFi5fkNEYo_2GeUyG0_WV3u3vm5UNJDrJQcxedREJptqZHaBYDVIz1J-xkG_BPL9/s2048/image_2025-05-10_08-35-52.png

ការបញ្ចេញនូវសំណេរនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិចម្រុះជាច្រើនព្រមទាំងមានការងឿងឆ្ងល់ថាចំនួន៣០០នាក់ទៀតជានរណាដែលទៅទាំងម្ចាស់កម្មវិធីមិនបានអញ្ជើញ ខណៈមានមតិមួយចំនួនទៀតថា អាចថាដៃគូ ប្តីឬប្រពន្ធ ទៅចូលរួមទាំងពីរនាក់ទើបធ្វើឱ្យលើសចំនួន និងមានមតិយោបល់ផ្សេងៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0eW-pCXX1HBI5jypxeFZk8RQrIXf0IVWUZ2Gg060Ul2SjQt6-H32Emm7Bg2JfecxM5oS7wixogLUOq5kH17WVFlRhBYTEXFOhxYvCqxuW-PaL2qT6PgAkv_bEC_r6vdJiNohhHp_NU3nbmYDYN8ou_Oq5391_3UJRC1M7Zi9NX-wO6iEhO1bOHjkQJEiX/s2048/image_2025-05-10_08-35-54.png

ជុំវិញការបង្ហោះរបស់ រ៉ាប៊ី ថ្លែងអំណរគុណភ្ញៀវនិងសូមខន្តីអភ័យទោសភាពរអាក់រអួលនៅក្នុងកម្មវិធីប្រាប់ពីចំនួនលើស៣០០នាក់នេះ អ្នកនាង លឹម លីសុគន្ធារី ភរិយាតារាចម្រៀង កែវ វាសនា បានចែករំលែកបន្តនិងទទួលស្គាល់ថាថ្ងៃមង្គលការ រ៉ាប៊ី និង Nick ពិតជាអត់មានអ្វីញុំាមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjaLgukq3XswNZ8pQPOKxaF1YwoRTgEegQttSycibUEZErObRpo_u3XXkwNH_N0vo6kidmId08hATpuYN9ukuFkQfcwiGOokCXckMYoCphiU0KhBNUH1pOF9NpamIJLA2xGlgcrJ3cOBVnUoScbonvxJM0lE6XFmLaTz1bFRF16NPQGSv0jgin38OzYfZ3/s2048/image_2025-05-10_08-36-03.png

អ្នកនាងបានសរសេរយ៉ាងដូច្នេះថា «បើខ្ញុំវិញទៅចូលរួមកម្មវិធីទាល់តែម្ចាស់គេបញ្ជាក់ថាទៅទាំងប្តីប្រពន្ធបានខ្ញុំទៅ បើគេមិនបញ្ជាក់ខ្ញុំមិនងាយទៅទេ ឱ្យតែប្តីចូលរួម បើឱ្យយកគ្នាទៅគឺ No ហើយកម្មវិធីបើខ្ញុំធ្វើខ្ញុំហៅ១០០នាក់គឺត្រូវសាគួរតុនិងម្ហូបសម្រាប់២០០នាក់ហើយព្រោះសម័យនេះ80%គេទៅទាំងប្តីទាំងប្រពន្ធ តែបើមកលើសនឹងគឺកំហុសអ្នកចូលរួមមួយចំនួនគាត់យកគ្នីគ្នាទៅលើសពេក ខ្ញុំទទួលស្គាល់ថ្ងៃកម្មវិធីគាត់អត់អីញុំាមែន ខ្ញុំកម្ម៉ងម្ហូបក្រៅញុំាខ្លួនឯង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg74EFd16JKDyiW0pZTTD5uJEDyAzOUJfFlXKDUpsNHN8prkSWT3LPjpRjib3_1d_Z8-scyR074Wxlj1L_Bi3h3RQ3j5B_ypuQkYnazyT5JSyvdI_YctwE8KWiTnM84_jVZcl1Hu6gDmRNBLOKfqzMuyYp0g4iZC1pyCbiu_aRoXH6mO9hpc1zdSFBO0kk1/s1440/image_2025-05-12_10-00-58.png
គួរបញ្ជាក់ផងដែរថា តារាចម្រៀង រ៉ាប៊ី និង Nick បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរកាលពីថ្ងៃទី៩ ឧសភា។ រៀបការរួចនៅថ្ងៃទី១០ ឧសភា Nick គឺបានចូលរួមការប្រកួតបាល់ទាត់ទទួលបានជ័យលាភីជើងឯករង នៃពានរង្វាន់ AFC Challenge League ២០២៤/២៥ រវាងក្លិបព្រះខ័ន្តរាជស្វាយរៀង ទល់នឹង អេហ្វខេ អារកាដាហ្ក (តួកម៉េនីស្ថាន)។ នៅថ្ងៃទី១១ រ៉ាប៊ី និង Nick បានចុះកុងត្រាធ្វើជា BA ឱ្យក្រុមហ៊ុនមួយផងដែរ៕