នារីគ្រប់ជាតិសាសន៍តែងតែមានមន្តស្នេហ៍រៀងៗខ្លួន ហើយភាពស្រស់ស្អាតរបស់នារីបានឆ្លុះបញ្ចាំងពីភាពខុសប្លែកគ្នារបស់វប្បធម៌ប្រទេសនីមួយៗ មិនថារូបរាងខាងក្រៅ ពណ៌សម្បុរ កម្ពស់ និងអត្តចរិត ។ កត្តាទាំងនេះកើតឡើងដោយសារទីតាំងភូមិសាស្ត្រប្រទេស របៀបរបបរស់នៅ និងវប្បធម៌ក្នុងតំបន់ ទើបធ្វើឱ្យភាពស្រស់ស្អាតរបស់នារីក្នុងតំបន់មានភាពចម្រុះ និងគួរឱ្យឈ្លក់វង្វេង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNJMsMW6JgvXQSeADdeW3L7JOZiIcfcGrIBYOgyqF1xT6xkqbISyHV8wxHMeJMI47HQoFtAK-jeTVbypruy0ytY5YfiY1bwcP5gp3u84g_tYeixw6V2rAZ4kb_nsmVvygOq28iRVixJjXfdfOCZiwiYlLApovXRIuX0EJJyM6tiD5_mCcaCgr1j4-gMbub/s1200/image_2025-05-12_14-48-14.png
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ គេហទំព័រអាមេរិកឈ្មោះ «Insider Monkey» បានផ្សព្វផ្សាយពីប្រទេសចំនួន២០ ដែលមានស្រីស្អាតបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៥ ហើយការចាត់ចំណាត់ថ្នាក់នេះ គឺយោងតាមលទ្ធផលការបោះឆ្នោតក្នុងគេហទំព័រ Reddit ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjFWj4SuhtaIpyr0mQdIbnJqfeW1ajvlGfvGMBQ_CllDh3MlcHCtnwhPUhxoRNNCkKmGAWu4GD0p_qlEG8f_n9mN10_ADIHe9UboVtSHXScNa6EYBiK9x4Lu0yOIhrlToQeZViezRnn0799Y9IIi6P_FIerQmt6vlg7Ctvk5of7z9RAorGy3JSv76Dy0LK/s848/image_2025-05-12_14-48-15%20(2).png

លទ្ធផលការចាត់ចំណាត់ថ្នាក់បង្ហាញថា ប្រទេសកូឡុំប៊ី ជាប់ចំណាត់ថ្នាក់ទី១ មានស្រីស្អាតបំផុតនៅលើពិភពលោក ដែលទទួលបានពិន្ទុខ្ពស់ជាងគេពីការបោះឆ្នោត គឺ៣៤៥ពិន្ទុ បន្ទាប់មក ប្រទេសប៉ូឡូញ ជាប់ចំណាត់ថ្នាក់ទី២ ទទួលបាន ៣២៤ពិន្ទុ និងប្រទេសក្រិក ជាប់ចំណាត់ថ្នាក់ទី៣ ទទួលបាន ៣១១ពិន្ទុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqx3b4Dhb6bir9UaeTOQBiKzrYuZU6QUPmxB23wF-G1XKuSkl28N855mdr4XiqawgqzZoMhXUwkM6d41hqHxEA_tm_8pqQA_4u-BLSgLrBrE9GU6xVx12j-shHfUtYeYOJCuiXSyunqB-xPX3kmSQSb2MK-Vu-K41WeUmC5Kb17ESmZQ7ebnN9cwAuSsE5/s1200/image_2025-05-12_14-48-13.png

ចំណែកសហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់ទី៨ ទទួលបាន ២៨១ពិន្ទុ ខណៈប្រទេសជប៉ុន ជាប់ចំណាត់ថ្នាក់ទី១០ ទទួលបាន ២៦៩ពិន្ទុ ។ រីឯប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី១៥ ទទួលបាន ២៣៤ពិន្ទុ និងវេណេស៊ុយអេឡា ជាប់ចំណាត់ថ្នាក់ទី២០ ទទួលបាន ១៨៦ពិន្ទុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfdQZWZcdE1biq9Yh6XSf98CwVQhHEMw0qV5xi96AYKa1mLEe-6S9iKgs85o0FD4ccfqx7NIe-vC_mZeZS7r0py76oRQqNm3mFRBxbI6lbF0AJ1uFdvcb7C6plJGziQ2ALswu5C0C6bZZVmDpOzYz3MbVyVX4G2gvaU3ChPQDb1cte1kC6ejoZoRKfAURw/s1320/image_2025-05-12_14-48-14%20(2).png

ខាងក្រោមនេះ គឺជាឈ្មោះ២០ប្រទេសដែលមានស្រីស្អាតបំផុតនៅលើពិភពលោក រួមមាន ៖

១-កូឡុំប៊ី ទទួលបាន ៣៤៥ពិន្ទុ
២-ប៉ូឡូញ ទទួលបាន ៣២៤ពិន្ទុ
៣-ក្រិក ទទួលបាន ៣១១ពិន្ទុ
៤-រុស្ស៊ី ទទួលបាន ៣០៨ពិន្ទុ
៥-សាធារណរដ្ឋឆេក ទទួលបាន ៣០១ពិន្ទុ

៦-ស៊ុយអែត ទទួលបាន ២៩៦ពិន្ទុ
៧-អ៊ីស្លង់ ទទួលបាន ២៨៤ពិន្ទុ
៨-សហរដ្ឋអាមេរិក ទទួលបាន ២៨១ពិន្ទុ
៩-ប្រេស៊ីល ទទួលបាន ២៧៦ពិន្ទុ
១០-ជប៉ុន ទទួលបាន ២៦៩ពិន្ទុ

១១-អាល្លឺម៉ង់ ទទួលបាន ២៦៣ពិន្ទុ
១២-បារាំង ទទួលបាន ២៥៧ពិន្ទុ
១៣-អ៊ីតាលី ទទួលបាន ២៥១ពិន្ទុ
១៤-ន័រវេស ទទួលបាន ២៤៦ពិន្ទុ
១៥-ថៃ ទទួលបាន ២៣៤ពិន្ទុ

១៦-តួកគី ទទួលបាន ២២៧ពិន្ទុ
១៧-កូរ៉េខាងត្បូង ទទួលបាន ២១៥ពិន្ទុ
១៨-អេស្ប៉ាញ ទទួលបាន ២០៣ពិន្ទុ
១៩-អាល់បានី ទទួលបាន ១៩៧ពិន្ទុ
២០-វេណេស៊ុយអេឡា ទទួលបាន ១៨៦ពិន្ទុ ៕