ជុំវិញរឿងចម្រូងចម្រាសរវាងតារាចម្រៀង មាស សុខសោភា អតីតស្វាមីលោករ៉ាដា រួមទាំងលោកតាសក់សភ្នំត្បែងនៅតែជាប្រធានបទចាប់អារម្មណ៍ពីមហាជននិងមានមតិចម្រុះជាច្រើនបន្ទាប់ពីតារាចម្រៀងល្បីឈ្មោះរូបនេះចេញមកបកស្រាយជាបន្តបន្ទាប់ខណៈទស្សនិកជនអ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបបង្ហាញការព្រួយបារម្ភពីអ្នកនាង មាស សុខសោភា។

ស្របពេលរឿងរ៉ាវមិនទាន់បញ្ចប់អ្នកនាង មាស សុខសោភា បានចេញមកទទូចឱ្យលោក អិត រ៉ាដា ជាអតីតស្វាមីរបស់ខ្លួនដកពាក្យបណ្តឹងដែលបានដាក់ពាក្យបណ្តឹងទៅកាន់លោកតាសក់សភ្នំត្បែងដែលជាអ្នកមានគុណនិងជាមនុស្សដែលខ្លួនគោរព។ តារាចម្រៀងរូបនេះបានបង្ហោះវីដេអូមួយដែលមានរយៈពេល៩នាទីនៅថ្ងៃទី១១ ឧសភា ជាមួយនឹងចំណងជើងថា «សូមមេត្តាដកពាក្យបណ្តឹងភ្លាម» ដោយបានដាក់រូប Emoji និង Hashtag ឈ្មោះលោក អិត រ៉ាដា។ 
ក្នុងវីដេអូនេះអ្នកនាង មាស សុខសោភា បាននិយាយថាខ្លួនបានឮថាអតីតស្វាមីរបស់ខ្លួនបានដាក់ពាក្យបណ្តឹងលោកតាសក់សភ្នំត្បែងពីបទឆបោកនូវចំនួនទឹកប្រាក់២៣ម៉ឺនដុល្លារ ហើយរឿងនេះធ្វើឱ្យនាងមិនសប្បាយចិត្តទាល់តែសោះ។ អ្នកនាងថាបើបញ្ចប់គ្នាហើយគួរនៅដោយសន្តិវិធីហេតុអ្វីបានធ្វើបាបឱ្យនាងឈឺក្បាលទាំងខ្លួនបានផ្តល់ទ្រព្យសម្បត្តិដីកៅស៊ូ៧០ហិកតានៅមិនគ្រប់ទេឬ។ នៅក្នុងវីដេអូនេះអ្នកនាង មាស សុខសោភា បានបញ្ជាក់ថា លោកតាសក់សភ្នំត្បែងមិនបានបោកលុយខ្លួននោះទេហើយលុយនោះគឺជាការរកស៊ីដែលការងារខ្លះខ្លួននាងមិនអាចចេញមុខបានជាការរកស៊ីដោយសម្ងាត់។
តារាចម្រៀង មាស សុខសោភា ថាអតីតស្វាមីរបស់ខ្លួនតែងតែស៊ើបពីខ្លួនរឿងផិតក្បត់ ហើយអតីតស្វាមីបានដេញម្តាយរបស់នាងរហូតសម្រេចចិត្តទិញផ្ទះនៅដាច់ដោយឡែក។ ជាមួយនឹងការទម្លាយរឿងនេះអ្នកនាង មាស សុខសោភា ក៏បានលើកឡើងពីលោកតាសក់ភ្នំត្បែងសឹកដើម្បីព្យាបាលជំងឺ និងបានថាលោកតាសក់សភ្នំត្បែងជាអ្នកបទពោរពេញដោយសច្ចធម៌ គុណធម៌ល្អសម្រាប់នាង និងមិនបានបោកនាងឡើយគឺជាការជួយគ្នាទៅវិញទៅមក។
នៅរសៀលថ្ងៃទី១១ អ្នកនាង មាស សុខសោភា ក៏បានចេញវីដេអូមួយទៀតដែលមានរយៈពេល៩នាទីដោយបានផ្តាំផ្ញើទៅដល់លោកកគ្រូនិងអ្នកគ្រូរៀនមនុ្តវិជ្ជាខ្មៅៗស្តាប់កម្សាន្ត។ តារាចម្រៀងរូបនេះបាននិយាយថា ខ្លួនមិនបានត្រូវស្នេហ៍មន្តអាគមខ្មៅរបស់លោកតាសក់សភ្នំត្បែង ឬត្រូវគេបោកនោះដែរ គឺខ្លួននាងនៅមានសតិធម្មតាធ្វើការ រៀបចម្រៀង ជជែកជាមួយ Client ការងារសប្បុរសធម៌ សម្មាធិ ធម្មតាទាំងអស់។
.png)
តារាចម្រៀងរូបនេះថា ខ្លួនអាចទម្លុះសច្ចធម៌ទាំងឡាយដែលមនុស្សមិនទាន់ដើរដល់នាង នាងដឹងពីថាមពលរបស់មនុស្សដែលធ្វើឱ្យរង្គើទឹករង្គើដី គ្រោះធម្មជាតិ មើលធ្លុះរឿងរ៉ាវរបស់មនុស្សម្នាក់ៗមានថាមពលខ្មៅប៉ុន្មានភាគរយ សប៉ុន្មានភាគរយ៕










