នារីគ្រប់ជាតិសាសន៍តែងតែមានមន្តស្នេហ៍រៀងៗខ្លួន ហើយភាពស្រស់ស្អាតរបស់នារីបានឆ្លុះបញ្ចាំងពីភាពខុសប្លែកគ្នារបស់វប្បធម៌ប្រទេសនីមួយៗ មិនថារូបរាងខាងក្រៅ ពណ៌សម្បុរ កម្ពស់ និងអត្តចរិត ។ កត្តាទាំងនេះកើតឡើងដោយសារទីតាំងភូមិសាស្ត្រប្រទេស របៀបរបបរស់នៅ និងវប្បធម៌ក្នុងតំបន់ ទើបធ្វើឱ្យភាពស្រស់ស្អាតរបស់នារីក្នុងតំបន់មានភាពចម្រុះ និងគួរឱ្យឈ្លក់វង្វេង ។

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ គេហទំព័រអាមេរិកឈ្មោះ «Insider Monkey» បានផ្សព្វផ្សាយពីប្រទេសចំនួន២០ ដែលមានស្រីស្អាតបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៥ ហើយការចាត់ចំណាត់ថ្នាក់នេះ គឺយោងតាមលទ្ធផលការបោះឆ្នោតក្នុងគេហទំព័រ Reddit ។.png)
លទ្ធផលការចាត់ចំណាត់ថ្នាក់បង្ហាញថា ប្រទេសកូឡុំប៊ី ជាប់ចំណាត់ថ្នាក់ទី១ មានស្រីស្អាតបំផុតនៅលើពិភពលោក ដែលទទួលបានពិន្ទុខ្ពស់ជាងគេពីការបោះឆ្នោត គឺ៣៤៥ពិន្ទុ បន្ទាប់មក ប្រទេសប៉ូឡូញ ជាប់ចំណាត់ថ្នាក់ទី២ ទទួលបាន ៣២៤ពិន្ទុ និងប្រទេសក្រិក ជាប់ចំណាត់ថ្នាក់ទី៣ ទទួលបាន ៣១១ពិន្ទុ ។
ចំណែកសហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់ទី៨ ទទួលបាន ២៨១ពិន្ទុ ខណៈប្រទេសជប៉ុន ជាប់ចំណាត់ថ្នាក់ទី១០ ទទួលបាន ២៦៩ពិន្ទុ ។ រីឯប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី១៥ ទទួលបាន ២៣៤ពិន្ទុ និងវេណេស៊ុយអេឡា ជាប់ចំណាត់ថ្នាក់ទី២០ ទទួលបាន ១៨៦ពិន្ទុ ។.png)
ខាងក្រោមនេះ គឺជាឈ្មោះ២០ប្រទេសដែលមានស្រីស្អាតបំផុតនៅលើពិភពលោក រួមមាន ៖
១-កូឡុំប៊ី ទទួលបាន ៣៤៥ពិន្ទុ
២-ប៉ូឡូញ ទទួលបាន ៣២៤ពិន្ទុ
៣-ក្រិក ទទួលបាន ៣១១ពិន្ទុ
៤-រុស្ស៊ី ទទួលបាន ៣០៨ពិន្ទុ
៥-សាធារណរដ្ឋឆេក ទទួលបាន ៣០១ពិន្ទុ
៦-ស៊ុយអែត ទទួលបាន ២៩៦ពិន្ទុ
៧-អ៊ីស្លង់ ទទួលបាន ២៨៤ពិន្ទុ
៨-សហរដ្ឋអាមេរិក ទទួលបាន ២៨១ពិន្ទុ
៩-ប្រេស៊ីល ទទួលបាន ២៧៦ពិន្ទុ
១០-ជប៉ុន ទទួលបាន ២៦៩ពិន្ទុ
១១-អាល្លឺម៉ង់ ទទួលបាន ២៦៣ពិន្ទុ
១២-បារាំង ទទួលបាន ២៥៧ពិន្ទុ
១៣-អ៊ីតាលី ទទួលបាន ២៥១ពិន្ទុ
១៤-ន័រវេស ទទួលបាន ២៤៦ពិន្ទុ
១៥-ថៃ ទទួលបាន ២៣៤ពិន្ទុ
១៦-តួកគី ទទួលបាន ២២៧ពិន្ទុ
១៧-កូរ៉េខាងត្បូង ទទួលបាន ២១៥ពិន្ទុ
១៨-អេស្ប៉ាញ ទទួលបាន ២០៣ពិន្ទុ
១៩-អាល់បានី ទទួលបាន ១៩៧ពិន្ទុ
២០-វេណេស៊ុយអេឡា ទទួលបាន ១៨៦ពិន្ទុ ៕










