ទុរេន គឺជាផ្លែឈើមានតម្លៃថ្លៃដែលមនុស្សភាគច្រើនចូលចិត្តបរិភោគ ដោយសារវាមានរសជាតិឆ្ងាញ់ជាងផ្លែឈើមួយចំនួន ប៉ុន្តែតើលោកអ្នកជ្រាបទេថា បើបរិភោគទុរេនពុំបានត្រឹមត្រូវទេនោះ នឹងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬរហូតដល់ស្លា.ប់ ក៏មាន ។ ហេតុនេះ មុនពេលបរិភោគទុរេន គួរតែឈ្វេងយល់៥ចំណុចនេះ ដើម្បីកុំឱ្យប៉ះពាល់សុខភាព ។
៥ចំណុចនេះសំខាន់ណាស់មុនពេលបរិភោគទុរេន រួមមាន ៖
១-ទុរេន គឺជាផ្លែឈើផ្តល់នូវកាឡូរីខ្ពស់ ហើយការបរិភោគទុរេនចាប់ពី៤ដុំ ទៅ៦ដុំ គឺស្មើនឹងការផឹកភេសជ្ជៈចំនួន២កំប៉ុង ឬស្មើការបរិភោគបាយ ១ចានពេញ ។ ហេតុនេះ គួរប្រុងប្រយ័ត្នផងដែរ ពេលបរិភោគទុរេនច្រើនពេក វានឹងធ្វើឱ្យឆាប់ឡើងទម្ងន់ ។
២-ទុរេនមានជាតិស្ករច្រើនបំផុត ដូច្នេះ អ្នកកើតជំងឺទឹកនោមផ្អែម គួរចៀសវាងបរិភោគវា ។
៣-ក្រៅពីអ្នកជំងឺទឹកនោមផ្អែម អ្នកមានជំងឺប្រចាំកាយផ្សេងៗ ដូចជា ៖ លើសសម្ពាធឈាម សរសៃឈាមបេះដូង និងជាតិខ្លាញ់ក្នុងឈាម គួរបរិភោគទុរេនឱ្យតិចបំផុត ។
៤-ទុរេន គឺជាផ្លែឈើមានកំដៅខ្ពស់ បើបរិភោគវាជាមួយស្រាបៀរ ឬស្រាផ្សេងៗ វានឹងបង្កគ្រោះថ្នាក់ដល់រាងកាយកាន់តែខ្លាំង គឺរាងកាយក្តៅរហូតដល់ស្លាប់ ។
៥-ពេលទុរេនផ្តល់ថាមពលខ្ពស់ដល់រាងកាយ ដូច្នេះ ថ្ងៃណាដែលបរិភោគវា គួរកុំបរិភោគអាហារផ្សេងទៀតដែលផ្តល់ថាមពលខ្ពស់ដូចគ្នា រួមមាន ៖ ប្រភេទអាហារចៀន, អាហារខ្ទះដូង និងអាហារសម្បូរខ្លាញ់ ។ យើងអាចសាកល្បងកាត់បន្ថយអាហារនាថ្ងៃបន្ទាប់ បើយកល្អ គួរហាត់ប្រាណបន្ថែមទៀតដើម្បីបំផ្លាញថាមពលលើសដែលទទួលបានពីទុរេន ។
អ្នកជំនាញពុំបានហាមឃាត់លោកអ្នកកុំឱ្យបរិភោគទុរេនទេ ប៉ុន្តែគួរបរិភោគដោយការទទួលខុសត្រូវ និងត្រូវដឹងខ្លួនថា យើងបានបរិភោគទុរេនច្រើនកម្រិតណា ព្រមទាងហាត់ប្រាណឱ្យបានជាប់លាប់ ។ បើអាចអនុវត្តតាមចំណុចទាំងនេះបាន សូមធានាថា លោកអ្នកនឹងអាចបរិភោគទុរេនយ៉ាងឆ្ងាញ់ ថែមទាំងមានសុវត្ថិភាពដល់រាងកាយ គ្មានអ្វីត្រូវបារម្ភឡើយ ៕