ចក្រភពពអង់គ្លេស ៖ យន្តហោះBoeing មួយគ្រឿងជួបបញ្ហាបច្ចេកទេសកំឡុងពេលកំពុងរៀបហោះហើរ ដែលត្រូវឲ្យបញ្ឈប់ការសកម្មភាពទាំងអស់ភ្លាមៗ និងជម្លៀសអ្នកដំណើរទាំងអស់ចុះ បន្ទាប់ពីការស៊ើបអង្កេតទើបដឹងថាមូលហេតុមកពីPilotបែងចែកឆ្វេង និងស្ដាំមិនត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3pHz4cqEUMUoQ2ZpTtrK4Ck-Pm72jTyFlGPWmnYUJCOEm50ZY1pFmuTEicwdKExlNuhCACtp0Vg9roRrdCcDA_SU9dbhyjNDZdPWaEaQVNhd-bIiv1-KojJ2Y6wozoLp05tuWJ_nF514vcqnOsS0WCP2DUqm7pK63h4Y4ESHI9Yqd8XUV6jMt1ekZZdDs/s1280/photo_2025-05-10_15-12-49%20(2).jpg

ហេតុការណ៍នេះបានកើតឡើងចំពោះយន្តហោះ Boeing 777 ជើងហោះហើរ BA2279 របស់ក្រុមហ៊ុនអាកាសចរ British Airway នៅអាកាសយានដ្ឋាន Gatwick ប្រទេសអង់គ្លេស បានបណ្ដាលឲ្យមនុស្សគ្រប់គ្នានៅលើយន្តហោះមានការតក់ស្លុ..ត និងភិតភ័យជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-L5VvBqkguEMNym9Pw-jcRyTQMBZzbi79ReIApSiqREIcmB0V3fryH5AirJCiPQZp8yAA3I1JDdJDlFpozTP65GiysCg3hJNR2MPYnW9wjziPVEOqaTYQXBypBEgHiWQsG4XrFvq9XGrOWYgMQ1Nzw53_7lERk6U9cR6M8bQfhplysQS137okqOfYB9C6/s1280/photo_2025-05-10_15-12-50.jpg

យោងតាមរបាយការណ៍ដែលបានមកពីក្រុមអ្នកជំនាញស៊ើបអង្កេតបានឲ្យដឹងថា មុនពេលកើតហេតុ យន្តហោះនេះត្រូវធ្វើដំណើរចេញពីទីក្រុងឡុងដ៏ ទៅកាន់ វ៉េនខូវ័រ ប្រទេសកាណាដា ប៉ុន្តែខណៈកំពុងជិះនៅលើផ្លូវហោះហើរក្នុងអាកាសយានដ្ឋានរៀបនឹងហោះឡើង Pilotរង (co-pilot) ដែលមានតួនាទីត្រូវទាញចង្កូតបញ្ជារ( Control column) នៅខាងស្ដាំដៃដើម្បីយន្តហោះៗឡើង បែរជាច្រលំទាញឈ្នាន់បង្អង់ដែលនៅខាងឆ្វេង (Thrust Lever) នាំឲ្យយន្តហោះដែលកំពុងរត់យ៉ាងលឿននោះថយកម្លាំងចុះភ្លាមៗ កង់ទាំង២ឈប់វិល និងអូសទៅមុខបន្តរហូតកង់នោះកកិតខ្លាំងទៅៗ បង្កើតជាចំហេះ និងឆាបឆេះទៅដល់ហ្វ្រាំងយន្តហោះ។ ដោយសារតែវាមិនហោះឡើងទៅលើ ក្រុមការងារសង្រ្គោះបន្ទាន់នៅក្នុងអាកាសយានដ្ឋាន ក៏បាននាំគ្នាមកពន្លត់ភ្លើង និងជម្លៀសមនុស្សចំនួន ៣៣៤នាក់ ចេញមកបានដោយសុវត្ថិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpJWGHcKHrGztof7v8kg9XSHQ9YNcnJe80psHobUspSie63pSxE48uT7oM2ZII0gwNItX3G1l8Atro9pWjDnnautTSwhCOJTI-xGw1tTB3_3fkiWc7pVtR5NNeCS869bwpFzwuy4ZaBOIHjmDm8MmyYhO5z5Rqn9kUf5JVRLmnjHMiO4gcxbxqWb9s1zJw/s640/photo_2025-05-10_15-12-49.jpg
ជាសំណាងល្អ ហេតុការណ៍នេះមិនបានបង្ករឲ្យនរណាម្នាក់រងរបួសទេ ប៉ុន្តែវាបានបណ្ដាលឲ្យជើងហោះហើរចំនួន ២៣ដែលមានកាលវិភាគត្រូវហោះហើរនៅពេលនោះត្រូវលុបចោល និងពន្យាពេល ហើយនាំឲ្យអាកាសយានដ្ឋាន Gatwick ទាំងមូលផ្អាកដំណើរការអស់ជាង១ម៉ោង។

អង្គភាពស៊ើបអង្កេតផ្លូវអាកាស (AAIB) បានពិនិត្យករណីនេះ ប៉ុន្តែពួកគេគិតមិនយល់ពីការច្រលំរបស់Pilot រងខាងលើនេះឡើយ ក៏ព្រោះតែគាត់មានបទពិសោធក្នុងការហោះហើរលើសពី ៦,០០០ម៉ោងទៅហើយ គាត់មានសុខភាពល្អ និងសម្រាកបានគ្រប់គ្រាន់ផងដែរ។ AAIB និង ក្រុមហ៊ុនអាកាសចរ British Airway បានដកហូតសិទ្ធិហោះហើររបស់Pilotរងខាងលើជាបណ្ដោះអាសន្ន ដោយចាត់ទុកករណីនេះថាជា “ចលនាច្រលំ” ចំពោះកាតព្វកិច្ចដែលធ្វើជាប្រចាំ និងផ្ដល់យោបល់ឲ្យគាត់អនុវត្តការហ្វឹកហាត់ដោយផ្ដោតលើអារម្មណ៍ (mental rehearsalបន្ថែមទៀត ពេលត្រឡប់មកបំពេញការងារវិញនៅថ្ងៃណាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKBAf0BinJRL4eI45S-I61_B7CHd1qU1RbPrBvOGczQpXeRDObugiZOdPAm22gcP514SMmFVC06EuxHq8tZyXdPklnMDR-M0J3IhXN0mjIYEj2qOrQQU6pfSpZJ5qWeQ3Hr17cipFp6WQ2dGe91CZ5MPnAflZDwSUoY2VZ7TXLApm_Lgm5XJzMNHt_7bxz/s1280/photo_2025-05-10_15-12-51.jpg
ក្រោយពីដោះស្រាយហេតុការណ៍នេះរួចរាល់ ក្រុមហ៊ុន British Airway បានចេញសេចក្ដីសូមអភ័យទោសទៅកាន់អ្នកដំណើរទាំងអស់ដែលបានរងផលប៉ះពាល់ដោយសារឧបទេវហេតុនេះ និងបានសន្យាពង្រឹងសុវត្ថិភាពជូនអ្នកដំណើរគ្រប់គ្នាជានិច្ច៕