យោងតាមលទ្ធផលការស្រាវជ្រាវថ្មីបញ្ជាក់ថា ក្រុមអ្នកមានបានធ្វើឱ្យផែនដីឡើងកំដៅខ្លាំងជាងអ្នកក្រ ដោយសារការអនុវត្តទម្លាប់ប្រចាំថ្ងៃ ប្រើប្រាស់សម្ភាៈពុំចាំបាច់ និងការវិនិយោគរបស់អ្នកមាន ។ ទស្សនាវដ្តី Nature Climate Change បានផ្សព្វផ្សាយពីលទ្ធផលការស្រាវជ្រាវនេះ គឺក្រុមអ្នកមានជីវភាពធូរធា ស្មើ១០% នៅលើពិភពលោក ត្រូវតែទទួលខុសត្រូវការឡើងកំដៅផែនដី ចាប់ពីឆ្នាំ១៩៩០ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik8ok3hj2KGexMkNAOjI1WLfIqX_FWszLRtV3OqmgsrhASXnPj15M5dtQN2PP1LKO3HrJaAL4kEqSkhiZ8KAyOhBN0TPEgtbWqj4L0Obx9w3HHxgmL2_LUDltUjMiy87p-lPK7owxGK_tywxsNJw7eQ0ND5V9eckhdXSHxPmlD3hG3QeOcpqZt3YSQ_R1E/s3864/image_2025-05-10_14-22-23.png
ក្រុមអ្នកមានប្រាក់ចំណូលខ្ពស់បានចូលរួមបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងបរិមាណខុសគ្នាពីក្រុមអ្នកមានប្រាក់ចំណូលតិច ។ ប៉ុន្តែការស្ទង់មតិនេះត្រូវបានគេចាត់ទុកថា គឺជាការស្ទង់មតិលើកដំបូងដែលព្យាយាមស្វែងរកចម្លើយថា តើភាពខុសគ្នានៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រវាងអ្នកមាន និងអ្នកក្រ នឹងប៉ះពាល់ដល់អាកាសធាតុលើពិភពលោកបែបណាខ្លះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjkDRARYktqIvWyfEFmhQSpFg3YQrshNM3Am7OiV_xfQCzVSGf9OlboSuTipUu_jObuvITcCZQWEZkpDCTd9nroSZVR4gswjKFQQctYSf7ZOzSynzXn_ovzCuoiFtLIJscZXC3K1WLyrFhH059hUcWE4AKfHr4N8JuD5k7Rlz0es_rrfq75i3nCO4hfnAJ/s1200/photo_2025-05-10_11-45-54.jpg
Sarah Schongart អ្នកវិភាគអាកាសធាតុ និងបានចូលរួមសរសេរការស្រាវជ្រាវនិយាយថា អ្នកមានទ្រព្យសម្បត្តិច្រើនបានបំពុលបរិស្ថាន និងជំរុញឱ្យអាកាសធាតុពិភពលោកផ្លាស់ប្តូរយ៉ាងខ្លាំង ។ ក្រុមអ្នកមានបានបញ្ចេញកាបូនកាន់តែច្រើនតាមរយៈការប្រើប្រាស់សម្ភារៈ និងការវិនិយោគ ខណៈប្រទេសក្រីក្រដែលមានទីតាំងនៅក្បែរខ្សែអេក្វាទ័រ ត្រូវទទួលបន្ទុកដ៏ធ្ងន់ធ្ងរដោយសារអាកាសធាតុអាក្រក់ និងសីតុណ្ហភាពកើនឡើងខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7_khIdjS1FAjx7WMU5lFLU-PAZ6CyhB89cg0ePyoh2oIkrwzX6hUhRsUHsRJEVSo_ITPEhgTh6Th5ka6sTZALx3HKli3orGg0hAp5JVnKBZ8KQsK-sDiHP_BA5Sjg3bu95B2LaG8Bgb9BgdMyHOuBmPHHzhh_vRV4rp3zd6kyqUyItdTbW9B2hg5GS_fQ/s1110/image_2025-05-10_14-22-31.png
តាមលទ្ធផលការស្ទង់មតិ គឺនៅឆ្នាំ២០២០ សីតុណ្ហភាពជាមធ្យមលើពិភពលោក បានកើនឡើងខ្ពស់ជាងឆ្នាំ១៩៩០ រហូតដល់០.៦១អង្សាសេ ហើយអ្នកវិភាគនិយាយថា សីតុណ្ហភាពជាមធ្យមលើពិភពលោក បានកើនឡើងប្រមាណ៦៥% ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ក្រុមអ្នកមានបំផុតលើពិភពលោក ស្មើ១០% (តាមការកំណត់ក្នុងការស្រាវជ្រាវ គឺអ្នកមាន សំដៅលើអ្នកដែលមានប្រាក់ចំណូលជាង៤២,៩៨០អឺរ៉ូក្នុង១ឆ្នាំ ឬជាង៤ម៉ឺនដុល្លារក្នុង១ឆ្នាំ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhItvbuKMcuLy43yBNsV02ILQi4g5sB8K-6-fd-sqjZVtzxM2p2BwBOqmvGqVCZMpN1a3HeqFVfByWxEnyLxc2SCz8XqHlxLBUOPBVovP9Ke0qPbrf4Z1BqHiw7E19rb8q4JSkuXC5vZKY0JUUxLgGQVHm5Hbc3jQxUfWvJWNlJiHexPfl3PQEr-_5AeIMe/s2000/image_2025-05-10_14-22-32.png

ចំណែកក្រុមអ្នកមានទ្រព្យសម្បត្តិច្រើន ស្មើ១% នៅលើពិភពលោក ដែលមានប្រាក់ចំណូលក្នុង១ឆ្នាំ ស្មើ១៤៧,២០០អឺរ៉ូ គឺត្រូវទទួលខុសត្រូវការឡើងកំដៅផែនដី រហូតដល់២០% ។ រីឯក្រុមអ្នកមានទ្រព្យសម្បត្តិច្រើនជាងនេះ ស្មើ០.១% ឬស្មើ៨សែននាក់លើពិភពលោក ដែលមានប្រាក់ចំណូលក្នុង១ឆ្នាំ ជាង៥៣៧,៧៧០អឺរ៉ូ ត្រូវទទួលខុសត្រូវលើការឡើងកំដៅផែនដី ត្រឹមតែ៨% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLoKFd4xSTjYvpdY9KkqlqAC4zQXaUvrNXeDIsJfYmPXXNrnLrC3emx5XdC-2NuP0fznPsXctt_Sd3xSJvjFO48Sc0lqcBo7FtrM1oetPItxsJzGLgrZiP85gm7AHJcGasYOzR7WCOs-YoF-cbbndI28fJ-YC3_XFdIok_wVZAia5NKwSuW-4Uirl1bwSo/s1275/image_2025-05-10_14-22-33.png
ក្រៅពីនេះ លទ្ធផលការស្រាវជ្រាវបញ្ជាក់ថា ក្រុមអ្នកមាន ស្មើ១០% លើពិភពលោក បានធ្វើឱ្យផែនដីឡើងកំដៅខ្លាំងជាមនុស្សទូទៅ រហូតដល់ជាង៦ដង ខណៈក្រុមអ្នកមាន ស្មើ១% និងក្រុមអ្នកមាន ស្មើ០.១% លើពិភពលោក បានធ្វើឱ្យផែនដីឡើងកំដៅ រហូតដល់២០ដង និង៧៦ដង ។ ប៉ុន្តែបើក្រុមអ្នកមានបញ្ចញឧស្ម័នផ្ទះកញ្ចក់ស្មើអ្នកក្រ គឺផែនដីនឹងឡើងកំដៅតិចតួចប៉ុណ្ណោះនៅឆ្នាំ១៩៩០ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhieEuCh-q_FFnS4KZ7-MlwEs_yS7TAL3i79iFuYQVRQqWT5cb__Vd1dy1hcceakQG4DoDTJFSM-qDXE1gbdxJfpg-boB07E4t9wgcwn49J-OLx1Uuj-XlRwK8qAGgp_zVPTpg5DcerMtYBlRGWZ7DEBUbdmPdV4pU_E5s8eqNnTLIZ_PqpzT3eERfmKNwE/s1200/photo_2025-05-10_11-45-54%20(2).jpg
ក្រុមអ្នកស្រាវជ្រាវចង់ឱ្យលទ្ធផលការស្រាវជ្រាវរបស់ពួកគេបានរួមចំណែកក្នុងការកំណត់គោលនយោបាយការផ្លាស់ប្តូរអាកាសធាតុ និងចង់ឱ្យពិភពលោកទទួលស្គាល់ថា ការប្រើប្រាស់សម្ភារៈពុំចាំបាច់ ពិតជាធ្វើឱ្យផែនដីឡើងកំដៅ ៕