ទីក្រុងម៉ូស្គូ ៖ ប្រទេសរុស្ស៊ី បានចោ..ទប្រកាន់ទៅកាន់អ៊ុយក្រែនថា បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកមកវា..យប្រហារទីក្រុងម៉ូស្គូជាលើកទី៣ជាប់ៗគ្នាបណ្ដាលឲ្យអាកាសយានដ្ឋានអន្តរជាតិសំខាន់ៗចំនួន៤ ត្រូវផ្អាកជាបណ្ដោះអាសន្ន ទាំងដែលរុស្ស៊ីបានប្រកាសបទឈប់បា..ញ់រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ៧ដល់ទី១០ ឧសភា កាលពីថ្មីៗនេះរួចមកហើយ។

យោងតាមសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ នេះបានឲ្យដឹងថា ៖ ខណៈពេលប្រទេសរុស្ស៊ីកំពុងធ្វើក្បួនដង្ហែរដើម្បីអបអរសាទរខួបជ័យជម្មះលើកទី៨០ក្នុងសង្រ្គាមលោកលើកទី២ អ៊ុយក្រែនបែរជាឆ្មក់វា..យប្រហារតាមរយៈយន្តហោះគ្មានមនុស្សបើកមកកាន់តំបន់សំខាន់ៗរបស់រុស្ស៊ី និងជាពិសេសទីក្រុងម៉ូស្គូ។ ក្នុងហេតុការណ៍ខាងលើ ប្រព័ន្ធការពារដែនអាកាសរបស់រុស្សក៏បានបា..ញ់ទម្លាក់ដ្រូនយ៉ាងហោចណាស់ ១៤គ្រឿង។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា “ភ្លើងគួរត្រូវបានពន្លត់ ប៉ុន្តែទីក្រុង Kyiv បរាជ័យក្នុងការបញ្ឈប់វា ហើយនៅតែបន្តវា..យប្រហារមកកាន់ពួកយើង ដូច្នេះការឆ្លើយតបដ៏សមស្របមួយនឹងត្រូវបានផ្ដល់ឲ្យទៅកាន់អ៊ុយក្រែន”។ 
យោងតាមសារព័ត៌មានបរទេស ដោយសារតែបារម្ភពីបញ្ហាអសុវត្ថិភាពនៅក្នុងការប្រារព្ធពិធីខាងលើ ប្រធាននាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជារឲ្យបញ្ឈប់ការបា..ញ់កាំជ្រួចភ្លាមៗ និងជាសំណាងល្អមិនមាននរណាម្នាក់រងរបួសនោះទេ។ 
គួររំលឹកថា កាលពីសប្ដាហ៍មុនលោក ពូទីន បានប្រកាសបទឈប់បា..ញ់រយៈពេល៣ថ្ងៃជាឯតោភាគី ដើម្បីឲ្យស្របតាមកម្មវិធីបុណ្យជាតិដែលសហភាពសូវៀតទទួលបានជ័យជម្នះក្នុងសង្រ្គាមលោកលើកទី២ ចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែឧសភា។ ប៉ុន្តែការលើកឡើងនេះត្រូវបានច្រានចោលពីភាគីអ៊ុយក្រែន ដោយលោក Volodymyr Zelenskyy បានបដិសេដនឹងសំណើរនេះ ហើយលោកគាំទ្រការឈប់បា..ញ់ដែលយូរជាងនេះ ។ លោក Zelenskyy ក៏បានចោ..ទប្រកាន់រុស្ស៊ីថា ៖ រុស្ស៊ីប្រកាសបែបនេះគ្រាន់តែជា “ការសម្ដែង” ប៉ុណ្ណោះ។ លោកបានបន្ថែមថា ៖ បទឈប់បា..ញ់គួរមានរយៈពេលយ៉ាងហោចណាស់ 30 ថ្ងៃ ហើយរុស្ស៊ីត្រូវបញ្ឈប់ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកមកកាន់ជនស៊ីវិលផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីមានការវា..យប្រហារដោតដ្រូននេះ ភាគីអ៊ុយក្រែននៅមិនទាន់ចេញសេចក្ដីអត្ថធិប្បាយនៅឡើយទេ ប៉ុន្តែអ្នកជំនាញខាងវិភាគនយោបាយបាននិយាយាថា ៖ ការវា..យប្រហារបែបនេះរបស់អ៊ុយក្រែន គឺជាផ្នែកដ៏សំខាន់មួយ ក្នុងការផ្ដល់ផលរំខានដល់ប្រតិបត្តិការយោធាររបស់រុស្ស៊ី និងខ្សែផ្គត់ផ្គង់ ជាពិសេសនៅពេលដែលរុស្ស៊ីកំពុងប្រារព្ធពិធីបុណ្យសំខាន់ៗបែបនេះ៕










