ប្រទេសជប៉ុន ៖ សារព័ត៌មានបរទេសបានចុះផ្សាយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ថា Ezaki Glico គឺជាក្រុមហ៊ុនផលិតនំ Pocky ដ៏ល្បីល្បាញនៅទីក្រុងអូសាកា ប្រទេសជប៉ុន បានស្រាវជ្រាវពីសារធាតុខូឡាជែនជួយបំផ្លា.ញកោសិកាចាស់ជរា ដើម្បីយកសារធាតុនេះទៅធ្វើជាគ្រឿងផ្សំក្នុងនំ ជួយឱ្យអ្នកបរិភោគអាចពន្យារពេលភាពចាស់ ។ សារធាតុនេះមានប្រសិទ្ធភាពជាងសារធាតុនានាដែលកំពុងប្រើប្រាស់បច្ចុប្បន្ន ដោយនំផ្សំពីសារធាតុពន្យារពេលចាស់នឹងលក់ឆាប់ៗនៅជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9VdGQ6MHtm1wopJzlC5Prh5gCnExmZPLcpICu0RKr_2WO12a79fMCkgYrj0yagnoBoU3owhZ2as2L4fXRSQVWDgWzo49CMbItIgtJIhY1c7PyFmDFf1iyL7f0ab86hshzBBd-rg1k0J4_sJCRZI0SGSX2yi6tW6oI2dLXm0OjoXBNzBmVZpZKt3Sk3GUn/s612/photo_2025-05-05_13-21-42%20(4).jpg

ការផលិតនំ Pocky បានធ្វើឱ្យក្រុមហ៊ុន Ezaki Glico កាន់តែល្បីល្បាញខ្លាំងឡើងនៅលើពិភពលោក ។ បើបានឃើញរូបភាពទីក្រុងអូសាកា យើងនឹងធ្លាប់ឃើញស្លាកសញ្ញាមួយសរសេរថា «Glico Running Man» នៅលើទន្លេដូថុងបូរិ មិនខាន ។ ក្រុមហ៊ុន Ezaki Glico បានសហការជាមួយក្រុមហ៊ុនសុខភាពជាច្រើននៅទីក្រុងអូសាកា ដូចជា ៖ ក្រុមហ៊ុន Nest for Reborn និង Earth Mart Pavilion ហើយក្រុមហ៊ុននឹងរៀបចំតាំងពិព័រណ៍ក្នុងកម្មវិធី «Osaka-Kanasi World Expo» ផងដែរ ដើម្បីបង្ហាញសារធាតុផ្សំពន្យារភាពចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXg26rwcH8bu9D5jJdGYFraTYIE80I6ejmT7YG0eq4qHsdGRbce2mVsu1uFtNRKxk2dDDNqgQYMrrG0FIHOuHqM0DPGSFwIVUdIPZvkLW4qgvSEPBbmiaCLakOtCYVLfoQpfgdwQDmCnYZTpibc7nQKhJg80OMoRMME5GlgrKimNX9_KciZzde_T3SHPKD/s1280/photo_2025-05-05_13-21-42%20(2).jpg

ក្រុមហ៊ុនជឿជាក់ថា សារធាតុផ្សំដែលទើបរកឃើញនេះ នឹងអាចជួយពន្យារពេលចាស់មុនអាយុមានប្រសិទ្ធភាពជាងសារធាតុផ្សំនានា ដោយក្រុមហ៊ុនបានស្រាវជ្រាវពីវិធីរក្សាទុកកោសិកាចាស់ ដែលតែងតែបំផ្លាញ DNA ដោយសារកត្តាផ្សេងៗ ដូចជា ៖ ភាពតានតឹង បរិស្ថាន និងការទទួលពន្លឺថ្ងៃ ។ ពេលអាយុតិច ប្រព័ន្ធការពាររាងកាយរបស់យើងនឹងអាចបំផ្លាញកោសិកាចាស់ទាំងអស់ និងបង្កើតកោសិការឹងមាំ ប៉ុន្តែពេលអាយុច្រើន ប្រព័ន្ធការពាររាងកាយនឹងទន់ខ្សោយ ហើយកោសិកាចាស់ត្រូវបានផលិតក្នុងអត្រាខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXOvnU6zwVYpvrB64Z0y2DAxH-NwCPTGz1FIXmLGjUl5CD21RT3x8x78lD5QTjIjMVgf1Snp29PJGc4lUbc3R2cvbdrNw9uTwS3r3r-UCCCNYXobfYp-dpmlbDsEGF0pi1bZYPRVYNMQoudu04gP3ulR6Tt-Burj5UKPzjlZRTbUCzXj5ObyalLGNswYpx/s1273/photo_2025-05-05_13-21-42%20(3).jpg

ចំណែកផលប៉ះពាល់ដោយសារភាពចាស់ជរា រួមមាន ៖ ការចងចាំ ការមើលឃើញ និងកម្លាំងកំហែង នឹងចុះខ្សោយជាបន្តបន្ទាប់ដោយសារកំណើនកោសិកាចាស់ ទើបក្រុមហ៊ុនជប៉ុនស្វែងរកសារធាតុជួយឱ្យប្រព័ន្ធការពាររាងកាយអាចបំផ្លាញកោសិកាចាស់ទាំងនេះដើម្បីកាត់បន្ថយភាពចាស់ ។ ក្រុមហ៊ុនបានធ្វើតេស្តសារធាតុផ្សំ រហូតដល់ជាង៦,០០០ប្រភេទជាមួយកោសិកាចាស់ ហើយលទ្ធផលការធ្វើតេស្តបង្ហាញថា រុក្ខជាតិឈ្មោះ Albizia julibrissin ដែលជប៉ុន និងចិនយកមកធ្វើជាគ្រឿងផ្សំក្នុងទឹកតែ គឺមានប្រសិទ្ធភាពបំផុត ។ រុក្ខជាតិនេះអាចធ្វើឱ្យចំនួនកោសិកាចាស់ធ្លាក់ចុះ២០% ក្នុងរយៈពេល៥២ម៉ោង ហើយវាពុំប៉ះពាល់កោសិកាធម្មតាទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZnPiFoH-fceKa8j1V8UqfcQqG0svtTUOaC5AMXM2Amj1TJYTnVciUVlglKrGMZCEj8WT8cTvr_wBqQaIZN6Qduz7cGbQ5Qgw7SIsbkCXl0I_pKV07tBZwf3kjrXc9Hh4yya6PwgCYKhaBmLEcQ10i5_OLNqazo4n3yKgpVVcPdKT7H9Tw5QkVYxr3G83g/s1200/photo_2025-05-05_13-21-42.jpg
ក្រុមហ៊ុននឹងធ្វើតេស្តជាមួយមនុស្សដើម្បីបញ្ជាក់ប្រសិទ្ធភាព និងឈ្វេងយល់ពីវិធីពាក់ព័ន្ធផ្សេងៗ បើទទួលបានជោគជ័យ ក្រុមហ៊ុននឹងយកសារធាតុនេះទៅផ្សំក្នុងអាហារផ្សេងទៀត ។ ក្រុមហ៊ុនសង្ឃឹមថា ពលរដ្ឋជប៉ុននឹងអាចបរិភោគនំផ្សំពីសារធាតុពន្យារពេលចាស់នាពេលឆាប់ៗ ហើយវានឹងជួយកោសិកាទាំងអស់ឱ្យដំណើរការល្អ ចាប់ពីខួរក្បាល ស្បែក និងសាច់ដុំ ៕