ប្រទេសអូស្ត្រាលី ៖ យុវតីម្នាក់អាយុ១៧ឆ្នាំ រស់នៅរដ្ឋឃ្វីនឡែន ប្រទេសអូស្ត្រាលី បានរៀបរាប់ពីហេតុការណ៍គួរឱ្យតក់ស្លុ.តបំផុតក្នុងជីវិត គឺពេលនាងកំពុងតែលេង TikTok សុខៗ ស្រាប់តែមានរន្ទះបា.ញ់ដំបូលផ្ទះបណ្តាលឱ្យបាក់ដំបូលចុះក្រោម និងឆេះឧបករណ៍ផ្សេងៗនៅជុំវិញខ្លួននាង ។ លើសពីនេះ នាងមានអារម្មណ៍ដូចខ្សែភ្លើងឆក់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1ZaSDrxr8VmW_2ZHWC-gvQCmZn-0L1i0fXD2S-aSfiz0tURV7HrddJGfa4ShmhakfNdhMhf6KSeIKX19k_8xJ5YYJnJf5Q0-Rr0Ys75bGePIbw_YGYGaJmrdQeU926NHzXp6nTGZU3v1sDwPDSGHVOFOc7xRck8diIf0DkJCayvQ4XrZaTsZndW_JGwUH/s1200/photo_2025-04-26_16-59-58%20(2).jpg

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ យុវតីអូស្ត្រាលីម្នាក់ឈ្មោះ Bloom Kermode កំពុងលេង TikTok យ៉ាងសប្បាយចិត្តនៅក្នុងផ្ទះរបស់ខ្លួន ហើយភ្លាមនោះ ស្រាប់តែមានរន្ទះបាញ់ដំបូលផ្ទះនាង ។ វាធ្វើឱ្យនាងភ័យខ្លាចយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលកើតឡើង ខណៈឧបករណ៍នៅជុំវិញខ្លួននាងបានផ្ទុះឡើងព្រមៗគ្នា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAw1sufrO5RrNwKSgXvuRVM1g5F4bx5oRr0LXcbI2E4VIWZg7yq2tLdlLtVjsWvDDqkaqB3Z2b0bQf05DFVVnsjilV6e3w0LyBLv5-hgm8W0TppLwV8jkmRJyHj-EXFAicuar0wb8ouii39bTa5E0KJw19rYt7kWpvrSvg46PudXVYWDQgXuw4uiyQyCKU/s800/photo_2025-04-26_16-59-58%20(3).jpg

យុវតីរូបនេះរៀបរាប់ថា ៖ «ខ្ញុំឮសំឡេងយ៉ាងខ្លាំង ហើយអ្វីៗគ្រប់យ៉ាងក្លាយជាពណ៌ស ខ្លួនខ្លួនក៏ចាប់ផ្តើមភ័យញ័រ ។ ពេលនោះ ខ្ញុំកាន់ទូរស័ព្ទក្នុងដៃ ទើបចរន្តភ្លើងឆ្លងចូលដៃខ្ញុំ ធ្វើឱ្យដៃខ្ញុំស្ពឹក ។ ខ្ញុំមានអារម្មណ៍ថា វាដូចគ្នានឹងខ្សែភ្លើងឆក់ ។ អ្វីៗទាំងអស់នៅជុំវិញខ្លួនខ្ញុំ ក៏ចាប់ផ្តើមឆេះខ្ទេចខ្ទី ទើបខ្ញុំប្រញាប់រត់ចេញពីផ្ទះជាមួយឆ្កែ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDjDb-MvZDb-zSUvoeOConkKe_5UBcDoL3KeOyrqsFwyJ4gh20upZ-IYCUwrFHy0mAxrv3bvX6CSdWwES1xZSIvCW2lEyCKaAQuDgCMHShfAdy7N7gLdcSRf50pig5_B13LS0Po5k2rFwKF3sodnS782n3t-_zdU9Fzi6N4-nuNgNK90gLgndVM9QPMHJ0/s800/photo_2025-04-26_16-59-58%20(4).jpg

បើតាមសេចក្តីរាយការណ៍ គឺក្រោយពេលរន្ទះបាញ់នោះ ដំបូលផ្ទះរបស់នាងបានបាក់ធ្លាក់ចុះមកក្រោម ហើយគ្រែរបស់នាងត្រូវភ្លើងឆេះ ខណៈកុងតាក់ភ្លើងរបូតផ្ទុះជាបន្តបន្ទាប់ ។ បន្ទាប់មក ក្រុមគ្រួសារក៏បានបញ្ជូនយុវតីរូបនេះទៅកាន់មន្ទីរពេទ្យ នាងរងរបួសស្រាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj20QnMiEr7FvWVSUj4JNRVnNMVZYVbKacQUEupAUBn0GB_tJCs5mpCNyWa2HklExItuycFda5-XD7GH7SmPViMUgMhdpAgQ9Dk6shqxMzTPlLI7dMTgiyHTDaQuBiaetj5OGsTMMoeXKizsULPmnzWlYEyzSvgzwfZjNvQBiKmXpwKNcoBMpWUas-Cwim1/s800/photo_2025-04-26_16-59-58%20(5).jpg

ហេតុការណ៍នេះពុំទាន់មានការបញ្ជាក់ពីមន្ត្រីជំនាញថា តើវាបណ្តាលមកពីមូលហេតុអ្វីទេ ទើបបណ្តាលឱ្យមានរន្ទះបាញ់កើតឡើង ប៉ុន្តែមន្ត្រីជំនាញបានសំណូមពរឱ្យអ្នកលេងទូរស័ព្ទទាំងអស់ប្រុងប្រយ័ត្ន ជាពិសេស ពេលមេឃកំពុងភ្លៀង ឬមេឃខ្មៅ ។ ការប្រើប្រាស់ទូរស័ព្ទពេលអាកាសធាតុមិនល្អ គឺប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដូចជា ៖ បាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkD_ueHFNAJu5zGiLE6rBEdrA_PKsGTJZkOu4BTHVX_rIr12ClU5Tb0UseqeJe3bgE5X9V-Gc1iuBcnngdr5SD0C1pbsb_8qb9l-GwJvbo9-WhL8pmvwmFwBsuzGBENlKNxTycU-HjexAyg_9pkH-9efgxN-YQDt59B2QJ38I9kR7GPEhGhzd_jpnI6WRa/s800/photo_2025-04-26_16-59-58.jpg