សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump លើកឡើងថា អាមេរិកបានចរចាពីវិធានការពន្ធទំនិញជាមួយចិនរួចហើយ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធនឹងការលើកឡើងនេះថា អាមេរិកពុំទាន់បានចរចាពាណិជ្ជកម្មជាមួយចិននៅឡើយទេ ។ តើអាមេរិកចរចាពាណិជ្ជកម្មពេលណា? ចរចាជាមួយអ្នកណា? ហេតុអ្វីចិនពុំដឹងរឿង? ចិនអំពាវនាវឱ្យអាមេរិកលុបចោលពន្ធទំនិញចិនទាំងអស់ ។ អាមេរិកពុំបានបញ្ជូនមន្ត្រីតំណាងក្រុងវ៉ាស៊ីនតោនមកចរចាទេ ស្របពេលប្រទេសទាំងពីរមានភាពតានតឹងសេដ្ឋកិច្ចយូរមកហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-3xHEm-UqE4JhQYO8ACu_xkhMc7S8qycgrxUrN2OmctRfpOsgtEPYn47ZItbiM7-66MXHxvl504zgXT9JtDZrzB-AMom0UlLd9byouXY1be-UP-5lmVueHaG7PqmQd0gXmRnJEnT-wIb2NKYzP_L8Fav-wDo84nDCllwg74PzlU54J-SSjSkTgiWxONkf/s1500/image_2025-04-28_08-25-19.png
លោក Trump បានថ្លែងក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីន័រវេស នៅសេតវិមានថា ពួកយើងបានប្រជុំជាមួយចិនរួចហើយ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ។ ប៉ុន្តែលោកពុំបង្ហាញមន្ត្រីតំណាងចិនទេ ដោយគ្រាន់តែបញ្ជាក់ថា អាចមានការបង្ហាញមន្ត្រីចិនពេលក្រោយ ហើយអាមេរិកពិតជាបានចរចាពាណិជ្ជកម្មជាមួយចិនមែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5ADfgn4kLVtzFR2EL35KygajTbsPFg5O8LtFZLYS1LMtB_EulyGMmXoW6BgBI7rEvWWnKbebgFnQVFySAZbxQNr6QyWf0Po3P5L1ItM-EiO-r6NJRs_bkUWhRjOyp_Zasr1oCGEnDO7iDYWTvvINwIptoMUGb6UEwG28Yz0hIr99Fo9fdchaYhz7ch1Wn/s2068/image_2025-04-28_08-25-20.png
ប៉ុន្តែក្រសួងពាណិជ្ជកម្មចិនបានបដិសេធនឹងការលើកឡើងរបស់លោក Trump ដោយមន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong និយាយថា ពេលនេះ អាមេរិកពុំទាន់ចរចាពាណិជ្ជកម្មជាមួយចិនទេ ។ រីឯសារព័ត៌មាននានាចុះផ្សាយពីការចរចារវាងប្រទេសទាំងពីរ គឺគ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះ វាមិនពិតទេ ។ ចិននៅតែប្រកាន់គោលជំហរចរចាពាណិជ្ជកម្មជាមួយអាមេរិកដោយផ្អែកលើភាពស្មើគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAPJbykD17tECzqB_9MWcPX7Gs-1gGBG0nO1vzu98oAthLI0I0URBLP6E8z4Ne9s6yI7UgMdRrWbgBz5x8F1euNSOqc2K5eyfY3eMt_rRabuGdZVzeH098ILmRFul1TAwGLQ0DOBOpUPl0U8XZgbdLBoVL_fOe12xu-Z8Vm0r41OvjE_JOQwF2rY4jAMvU/s1356/image_2025-04-28_08-25-21.png
ពាក្យចចាមអារ៉ាមការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរពុំពិតទេ អាមេរិកគួរបង្ហាញភាពស្មោះត្រង់ បើអាមេរិកចង់ឈានដល់ការធ្វើកិច្ចព្រមព្រៀងជាមួយចិន ។ អាមេរិកគួរស្តាប់សំឡេងសហគមន៍អន្តរជាតិ និងប្រទេសរបស់ខ្លួន ព្រមទាំងលុបចោលពន្ធទំនិញចិនទាំងអស់ ទើបអាចដោះស្រាយបញ្ហាបាន ។ នេះបើតាមលោក He Yadong ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjrjC4GHEBtUSDBMD5fnlT1GhhEMGm_qJjDCD2h1kBuajo4YJyhKA3UP24Ru4OafsCM7efMZmMphNIypLmUQ-KgEg29CVq5nBn01j5z87x2lstgVB6WkNcyWqklffjTXpSTFOgdc5UzYozlqpLOAvfITeuQNlJK7afQorpk5YBs3pzEJCs3-jGCtQps1WC/s1880/image_2025-04-28_08-25-21%20(2).png
រហូតមកដល់ចុងខែមេសា ការចរចាពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោកទាំងពីរនៅតែពុំច្បាស់លាស់ ប៉ុន្តែវិនិយោគិនយល់ថា ការបង្ហាញអាកប្បកិរិយាវិជ្ជមានរបស់អាមេរិកអាចជួយកាត់បន្ថយក្តីបារម្ភ និងធ្វើឱ្យទីផ្សារភាគហ៊ុនទូទាំងពិភពលោក ចាប់ផ្តើមងើបឡើងវិញពីការខាតបង់នៅខែមេសា ។ លើសពីនេះ ក្រោយមានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលលោក Trump បានពិចារណាកាត់បន្ថយពន្ធទំនិញចិន ចាប់ពី៥០% ទៅ៦៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmy9f6pE2cLJFI8ImNiM6eGpN9BqIFW48d9JeIz6owgYpeJ9U01GTpE-bY4o3W54iJEZA67iAWT1SfjTP8HEbbPF7-9hjEf7RWfZEDnUELxV-mC0bEBAwQiDXDp1bXkPZTXUZDGAjeyaAQ-Tm4lfc2c6pQoKh1GyXjCrpLHvAYeI0k1dVLeCqaD3-1m_Kk/s1723/image_2025-04-28_08-25-23.png

លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social ថា ចិនពុំព្រមទទួលយកយន្តហោះ Boeing ហើយចិនបណ្តោយឱ្យថ្នាំញៀនហ្វេនតានីលចូលទឹកដីអាមេរិក តាមរយៈម៉ិកស៊ិក និងកាណាដា ។ លោកថែមទាំងអំពាវនាវឱ្យក្រុមហ៊ុន Boeing ចាត់វិធានការចិនតាមច្បាប់ ករណីចិនពុំព្រមទទួលយកយន្តហោះអាមេរិក Boeing និងពុំទូទាត់ថ្លៃយន្តហោះដែលចិនកុម្ម៉ង់ទិញ ហើយលោកដំឡើងពន្ធទំនិញចិន កាណាដា និងម៉ិកស៊ិក គឺដើម្បីដាក់សម្ពាធឱ្យមានការប្រែប្រួលពាណិជ្ជកម្ម និងគ្រប់គ្រងថ្នាំញៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCxx8izPtkAlALMvRjjD30Ifx5RVnlSPfQ15cUYt__CDhrmbgPaTYlCNVMClDviJ4xsat6xSzoF5ZF4w_UH3do5f3DmQH_qhcPxTaS9zZAIaNcywh2XoKJvokLcmV6Gu6xPjWNqqhetlhOKseiYGCaDfXlGqqYDopoUeERgVzvuV_6NWgzfILcYKScomYu/s1255/image_2025-04-28_08-25-23%20(2).png

ប្រធានាធិបតីអាមេរិកបានទាក់ទងជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជាច្រើនលើក ប៉ុន្តែលោក ស៊ី ពុំឆ្លើយតប ដោយសារចិនចង់ឱ្យអាមេរិកកំណត់លក្ខខណ្ឌឱ្យច្បាស់លាស់មុនពេលចរចា ព្រមទាំងគោរពចិន និងតែងតាំងមន្ត្រីតំណាងមកចរចាជាផ្លូវការ ។ ក្រៅពីនេះ ចិនចង់ឱ្យអាមេរិកប្រកាសគោលជំហរច្បាស់លាស់ចំពោះក្តីបារម្ភរបស់ចិន ដូចជា ៖ វិធានការដាក់ទណ្ឌកម្មរបស់អាមេរិក និងប្រធានបទតៃវ៉ាន់ ដែលចិននឹងបញ្ចូលតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ទោះជាចិនត្រូវប្រើប្រាស់កម្លាំងទ័ពក្តី ៕