ប្រទេសអូស្ត្រាលី ៖ ស្ត្រីម្នាក់រស់នៅរដ្ឋវេសស្ទឺន ប្រទេសអូស្ត្រាលី បានចំណាយពេល១៥ឆ្នាំ សន្សំតុក្កតាពណ៌លឿង Minions តូច-ធំដាក់ពេញផ្ទះ ស្មើនឹង១,០៣៥តុក្កតា រហូតដល់ Guinness World Records ចុះក្នុងកំណត់ត្រាពិភពលោកជាផ្លូវការ គឺជាស្ត្រីមានតុក្កតាច្រើនបំផុត ប្រចាំឆ្នាំ២០២៥ ។ អ្នកស្រីមិនបញ្ចប់ត្រឹមនេះទេ គឺអ្នកស្រីនឹងទិញតុក្កតាពណ៌លឿងបន្តបន្ទាប់ទៀតមកដាក់ក្នុងផ្ទះ ទោះជាកូនស្រីប្រាប់ថា គ្រប់គ្រាន់ក៏ដោយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmMnDY8L1hI-BXUD4RK6hmrisWVnI3jTla_He-aO6LEpjx7mL8fmC8rlX2WFk7bRXMAGUyNnIiRA5FJ_t1NcUO2y2XU-riE4TcBNDTejVE-WKYfsELVx6tmQR41uSYnekGlqXctX7FvISI8aNaeKXHaBZWGBujJjamq8C2RvJqDHXtxm83OMb8WRJIogdS/s1065/489444882_1082591003902955_7685836276943093631_n.jpg
ស្ត្រីរូបនេះឈ្មោះ Liesl Benecke បាននិយាយមកកាន់ Guinness World Records ថា ៖ «ខ្ញុំបានលង់ស្រឡាញ់តុក្កតា Minions ភ្លាមៗ ក្រោយពីខ្ញុំទស្សនាភាពយន្តរឿង Despicable Me លើកដំបូង កាលពីឆ្នាំ២០១០ ។ តាំងពីពេលនោះមក ខ្ញុំក៏ចាប់ផ្តើមសន្សំតុក្កតាជាទីស្រឡាញ់របស់ខ្ញុំអស់រយៈពេល១៥ឆ្នាំ ។ ខ្ញុំអស់សំណើចយ៉ាងខ្លាំងជាមួយតុក្កតាដែលមានរូបរាងគួរឱ្យស្រឡាញ់ទាំងនេះ ។ ខ្ញុំជាក្មេងធាត់ម្នាក់ ហើយចាប់ផ្តើមប្រមូលតុក្កតា Minions ពីគ្រប់កន្លែងដែលខ្ញុំទៅ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsgePba6NPp4kygZFjk66O-hn7UFp87RVTOwO9zT8wzZbRCZ38M4aIvqRmSSEf0k8sh9bNKkA2UF6T8dkAFyo5b2TZZ_Rc_9mWyDDOCc46wmQjR9unnyEwXXdBNVpPFMQF5lljoJyQUZqptn3api3scv9_JjCeolnno8RH-0RVgelOoGMJDSeziSzGN6Dn/s684/490559517_1082590963902959_23362539020139252_n.jpg

កូនស្រីប្រាប់ខ្ញុំថា នាងចង់បានផ្ទះមួយទៀតសម្រាប់ដាក់តុក្កតា Minions របស់ខ្ញុំ ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលមានតុក្កតាជាច្រើននៅក្បែរខ្លួន ព្រមទាំងឃើញស្នាមញញឹមយ៉ាងស្រស់ស្អាតពីពួកតុក្កតាខ្លួនលឿង ។ ទោះជាមនុស្សខ្លះមើលឃើញថា តុក្កតា Minions មានពណ៌លឿងដូចៗគ្នាទាំងអស់ ប៉ុន្តែក្នុងចំណោមនេះ ក៏មានតុក្កតាដែលអ្នកស្រី Benecke ចូលចិត្តខ្លាំងជាងគេ គឺតុក្កតា Stuart ដែលបានសម្តែងក្នុងភាពយន្ត គឺវាកំប្លែង ចូលចិត្តលេងសើច និងមានលក្ខណៈលេចធ្លោ គឺមានសក់ស្អាត ភ្នែកតែ១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk6bJGg8ugK4-CUsTtG1Ki1_tI_fPoBzmNjDDYRrF5Z-0eZKvGOA4wHpz6jpF1PSb0i-WmQmEgBiKzpIt4TSpRau5-aH-AG5Ov6ljzKA00du7_5keB4ksiIhgTXm0MEytXuxziRZGqLEqU1NGTKaZvQ6DhlumOVH1mhdPAFM0TESsfdAOzXH6mWRXFujHu/s600/490193322_1082590930569629_5778231676806302886_n.jpg

អ្នកស្រីស្រឡាញ់តុក្កតា Minions ខ្លាំងណាស់ ដល់ថ្នាក់សាក់រូបតុក្កតានៅលើដៃទៀតផង ហើយមានមនុស្សជាច្រើន ជាពិសេស ក្មេងៗបាននិយាយពីស្នាមសាក់តុក្កតានេះ អ្នកស្រីក៏ចាប់ផ្តើមជជែកពីក្តីស្រឡាញ់តុក្កតាជាមួយពួកគេ ។ អ្នកស្រីគ្មានថ្ងៃឈប់ទិញតុក្កតាទេ អ្នកស្រីនឹងទិញតុក្កតាឱ្យច្រើនថែមទៀតយកមកទុកក្នុងផ្ទះ ដើម្បីឱ្យក្លាយជាគ្រួសារតុក្កតាយ៉ាងធំ បើទោះជាកូនស្រីប្រាប់ថា តុក្កតាក្នុងផ្ទះគ្រប់គ្រាន់ហើយ គ្មានកន្លែងដាក់ទេ ប៉ុន្តែអ្នកស្រីបែរជាមានអារម្មណ៍ស្រឡាញ់ពួកវាកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3UquCSr4ufb2tX-CrHlASfyHg8BEUOtBXreQFWDBiyJkVSpLFvpFuwzkgJ6cQ8y_blRQEQ3sC9xOdgYDhyxlmF2ARuUQIEXm4HuE3M-fHDNcyHpR7jxt1TTz0WlrZeVHQnG9nZ0wm6IBlqeVdj-nzjQMwG75LGDivtiL0EVor6xTw08A3dKiBmkkQ9Tu7/s684/491353079_1082590967236292_8929513951216370706_n.jpg

ចំណែក Guinness World Records បញ្ជាក់ថា នៅឆ្នាំ២០២៥ អ្នកស្រី Benecke បានក្លាយជាម្ចាស់កំណត់ត្រាពិភពលោក ដែលបានប្រមូលតុក្កតាពណ៌លឿង Minions ច្រើនបំផុតសម្រាប់ទុកជាអនុស្សាវរីយ៍ ៕