ប្រទេសថៃ ៖ ប្រទេសថៃបានប្រកាសពីច្បាប់គ្រប់គ្រងសត្វចិញ្ចឹម និងឱ្យពលរដ្ឋមកចុះឈ្មោះចំនួនឆ្កែ ឆ្មា នៅទីក្រុងបាងកក ព្រមទាំងកំណត់ចំនួនសត្វចិញ្ចឹមក្នុងលំនៅឋាន និងខុនដូ ។ ច្បាប់នេះអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ ដោយកំណត់ឱ្យពលរដ្ឋបង្កប់មីក្រូឈីបក្នុងសត្វចិញ្ចឹមរបស់ខ្លួនផងដែរ បើពុំអនុវត្តទេ ពលរដ្ឋនឹងមានទោសតាមច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIPmVjQIdqAdjTnHqIBbWNQBes3izAPXVY7xlMDJZ5JkAeaeSEbJDHbUzUxUfzTqTzFIoavnEgEUFQjb1ut0UglEQYQKG6zxM1UtwqlJgkvZSChjAoAE4OZPCXapLSUox_qHJ2llFNXKR0u-ZxLizoGoNITurwiFY6NyF0IBTCG3-R3SpJGhIvpW2o5mJp/s1280/image_2025-04-24_13-22-21%20(2).png
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ហ្វេសប៊ុកផេកឈ្មោះ «ក្រុងថេបមហាណៈខន» បានសរសេរថា អ្នកចិញ្ចឹមសត្វនៅទីក្រុងបាងកក ត្រូវតែឈ្វេងយល់ពីច្បាប់ថ្មី ស្តីពី «ការគ្រប់គ្រងសត្វចិញ្ចឹម ឬការលែងសត្វ» ។ ច្បាប់នេះបានប្រកាសជាសាធារណៈ និងអនុវត្តចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ដើម្បីសុវត្ថិភាពទាំងមនុស្ស និងសត្វនៅទីក្រុងបាងកក ហើយម្ចាស់សត្វទាំងអស់ត្រូវតែអនុវត្តតាម បើល្មើសច្បាប់នេះ នឹងមានទោសតាមច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyFu9TRg4BIu1S-sHN9501PrsvOVIN8FkyruWthXcWnhm2Qw6zXseiI5dxKfO3vzop6De1PO45hM4_R3ZG6v5NWNhnEp-OBSKlX0nGcv1k9zc4BE6PSmT4kqCk6l9l0F-4U_F6uYwYf3J-UespGYy5kcD78jAqZGYHBPz82nhU9kKuqCQgXMy5ZNRfzEkm/s1024/image_2025-04-24_13-22-21.png
ពលរដ្ឋអាចចិញ្ចឹមឆ្កែ ឆ្មា គឺអាស្រ័យទៅលើទំហំបន្ទប់, ខុនដូ និងទំហំដី តូច ឬធំ បើរស់នៅក្នុងបន្ទប់ជួល ឬខុនដូមានទំហំតូច គឺអាចចិញ្ចឹមសត្វបានតែ១ក្បាលប៉ុណ្ណោះ ។ ពលរដ្ឋនឹងអាចចិញ្ចឹមសត្វលើស១ក្បាល លុះត្រាតែមានទីធ្លាធំទូលាយ ខណៈការចិញ្ចឹមគោ ឆេះ ទា និងមាន់ គឺត្រូវមានទំហំទីធ្លាតាមការកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3w-ZNfOEMdVvRqd8i2uxL_wLwxKMdYy7-60ALFctLLefAwN0sx-EXhUEEPJWuLg0wwCe8CMNmOolng3yHSoFUeWToRJClOGilEiQk1i00__KM3469T8A0zFt52smIFLpTLsP6SQUoP5_TNJoklveVZZUVm2vyOpq6FvpV9oGaONT7edS_D3ctvObLVno9/s960/image_2025-04-24_13-22-23.png

ក្រៅពីនេះ ពលរដ្ឋត្រូវចុះឈ្មោះសត្វចិញ្ចឹម និងបង្កប់មីក្រូឈីបក្នុងសត្វចិញ្ចឹម បន្ទាប់ពីវាកើតបាន១២០ថ្ងៃ ឬបង្កប់មីក្រូឈីបក្រោយយកសត្វមកចិញ្ចឹមបាន៣០ថ្ងៃ ។ រីឯពូជឆ្កែគ្រោះថ្នាក់ ពលរដ្ឋត្រូវជូនដំណឹងមកកាន់អាជ្ញាធរដើម្បីត្រួតពិនិត្យជាពិសេស ។ បើពលរដ្ឋនាំសត្វចិញ្ចឹមចេញក្រៅលំនៅឋាន ត្រូវតែប្រើប្រាស់ខ្សែចង និងទ្រុង, ហាមបណ្តោយឱ្យសត្វចិញ្ចឹមរំខានអ្នកដទៃ ព្រមទាំងប្រមូលលាមកសត្វនៅទីសាធារណៈគ្រប់ពេលវេលា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrzzU_lUm5urJ9DU4rnvVIOCM3JMChrLSgrwlmYAA4M6pJiRYC5lXpOSFz_aobof2BCOKjyzsOy6J2l0_N3wQBcKX26thMbpbdyLCtC4bdEhyphenhyphenrck-sM5L9hhaXkA0gQ_irMA7K63tmO53F1CM3sIMHar1C3MyHWCu_SQyOMiWbHpSJRNARVSOh3yKnOzUJ/s1440/image_2025-04-24_13-22-22.png
ពលរដ្ឋអាចសាកសួរព័ត៌មានពីការចុះឈ្មោះសត្វចិញ្ចឹម តាមរយៈគ្លីនិកពេទ្យសត្វនៅទីក្រុងបាងកក ចំនួន៧កន្លែង ឬទាក់ទងមកកាន់ស្នាក់ការនៅក្បែរផ្ទះ ដើម្បីឱ្យការចិញ្ចឹមសត្វត្រឹមត្រូវតាមច្បាប់ ។ នេះមិនត្រឹមតែការពារមិនឱ្យទទួលទោសប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឱ្យការចិញ្ចឹមសត្វប្រកបដោយគុណភាព និងជួយបង្កើតសង្គមគួរឱ្យរស់នៅសម្រាប់មនុស្សគ្រប់រូប ៕