សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃចន្ទ ទី២១ ខែមេសា សកលវិទ្យាល័យ Harvard បានដាក់ពាក្យបណ្ដឹ..ងទៅកាន់តុលាការកំពូលក្នុងរដ្ឋ Massachusetts ដោយចោ..ទប្រកាន់សេតវិមាន និងលោក Donald Trump ពាក់ព័ន្ធនឹងការបង្កកជំនួយជាទឹកប្រាក់ចំនួន ២.២ពាន់លានដុល្លា និងការគំរា..មបញ្ឃប់ការទទួលចុះឈ្មោះនិសិសត្សបរទេស។

គួររំលឹកថា កាលពីសប្តាហ៍មុន រដ្ឋបាលលោក Trump បានប្រកាសថា ខ្លួននឹងបង្កកមូលនិធិសហព័ន្ធចំនួន 2.2 ពាន់លានដុល្លារ និងជំនួយចំនួន 1 ពាន់លានដុល្លារទៀត ហើយទាមទារសម្បទានជាច្រើន ដោយអះអាងថា វាជាវិធានការចាំបាច់ដើម្បីប្រយុទ្ធនឹងការប្រឆាំងសាសនា (antisemitism) នៅក្នុងបរិវេណសាលា។ ក្នុងលិខិតដែលសាកលវិទ្យាល័យ Harvard បានទទួលពីខាងសេតវិមាន គឺបានបញ្ជាក់ពីការទាមទារជាបន្តបន្ទាប់ទាក់ទងនឹងគោលការណ៍ការចូលរៀន ព័ត៌មានផ្ទាល់ខ្លួននិសិត្ស និងកម្មវិធីសិក្សារបស់សាលា ដែលទាំងអស់នេះគឺជាការរំលោ..ភលើគោលការណ៍របស់សាលា។ នេះបើកាសែត The New York Times បានរាយការណ៍កាលពីសប្តាហ៍មុន។
ដោយឡែក សម្រាប់ពាក្យបណ្ដឹង កាលពីថ្ងៃចន្ទនេះ សាកលវិទ្យាល័យ Harvard បានចោទប្រកាន់រដ្ឋបាលថាបានរំលោភលើសិទ្ធិធ្វើវិសោធនកម្មលើកទីមួយរបស់ខ្លួន ហើយបានអះអាងថាមន្ត្រីរបស់សេតវិមានមិនបានអនុវត្តតាមនីតិវិធី និងបទប្បញ្ញត្តិរដ្ឋបាលសហព័ន្ធនោះទេ នៅពេលដកហូតមូលនិធិពីពីស្ថាប័នរបស់ខ្លួន។.jpg)
ប្រធានសាកលវិទ្យាល័យលោក Alan M. Garber បានថ្លែងនៅក្នុងលិខិតមួយទៅកាន់សហគមន៍ Harvard ថា ៖ សកម្មភាពថ្មីៗរបស់រដ្ឋបាល Trump រួមទាំងមូលនិធិសហព័ន្ធចំនួន ២.២ ពាន់លានដុល្លារដែលបានបង្កកនៅ Harvard បានផ្ដល់ផលវិបាកសម្រាប់ និស្សិត សាស្ត្រាចារ្យ បុគ្គលិក អ្នកស្រាវជ្រាវ និងជំហរនៃការអប់រំរបស់សកលវិទ្យាល័យ” ។ លើបានបន្តថា ៖ គាត់មានការព្រួយបារម្ភអំពីការរើសអើង និងការប្រឆាំងផ្នែកសាសនារបស់រដ្ឋបាលTrump។ ប៉ុន្តែសកលវិទ្យាល័យ Harvard នឹងតស៊ូប្រយុទ្ធជាមួយនឹងការទាមទារនេះ។
លោក Trump ក៏បានអំពាវនាវដល់សាកលវិទ្យាល័យនានា តាមរយៈប្រព័ន្ធ Truth Social ថា “Harvard ប្រហែលជាត្រូវអស់សិទ្ធិជាស្ថាប័នដែលរដ្ឋាភិបាលលើកលែងពន្ធហើយ ប្រសិនបើវានៅតែបន្តជំរុញផ្នែកនយោបាយ មនោគមវិជ្ជា និងភេរវករដោយការបំផុសគំនិត និងគាំទ្របែបនេះ វានឹងត្រូវបង់ពន្ធដូចស្ថាប័ននយោបាយទូទៅដែរហើយ”.jpg)
ចំណែកមេធាវីពីរនាក់តំណាងសកលវិទ្យាក័យ Harvard បាននិយាយថា ៖ សាកលវិទ្យាល័យនឹងមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាលទេ ប៉ុន្តែសាលានៅតែបើកចំហសម្រាប់ទទួលការចចារគ្នាជានិច្ច ។ ខណៈពេលនេះ សាកលវិទ្យាល័យ Harvard បានទទួលការគាំទ្រពីសាកលវិទ្យាល័យផ្សេងទៀតជាច្រើន ក៏ដូចជានិស្សិតបញ្ចប់ការសិក្សានៅផ្នែកច្បាប់នៅ Harvard រួមទាំងអតីតប្រធានាធិបតីលោក Barack Obama ផងដែរ ៕










