ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា មន្ត្រីគយកូរ៉េខាងត្បូងបានរកឃើញទំនិញផលិតនៅប្រទេសនានាបិទស្លាកសញ្ញាក្លែងបន្លំថា គឺជាទំនិញផលិតនៅកូរ៉េខាងត្បូង «Made in Korea» ក្នុងនោះភាគច្រើនជាទំនិញចិន ។ ការបិទស្លាកសញ្ញាក្លែងបន្លំលើទំនិញនេះ គឺដើម្បីគេចពីការដំឡើងពន្ធទំនិញខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ហើយក្រុមហ៊ុនបរទេសមើលឃើញថា អាមេរិកដាក់ពន្ធទំនិញកូរ៉េខាងត្បូងទាប ព្រោះកូរ៉េខាងត្បូងជិតស្និទ្ធជាមួយអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8zNV9cq8FRNhdgvK3TZwpl1ZG2UT61-9jfdJH_Y8lLyXN9ykIdaOXByrg7JYpkgWnc_jAaJyMH4X_WHdkHQLeQnO4w9BaNFoKaho12P7yddEKq1ZVoiT0_0_1eCxIdQYFcNaaH5EX0uhNWOBHOkTyM0yrVTNebgqVnPfgT_Qh1Z_3yi1PIGlEAX6C_uzQ/s826/image_2025-04-21_16-14-12.png

កាលពីថ្ងៃទី២១ ខែមេសា កន្លងមក ការិយាល័យគយជាតិកូរ៉េខាងត្បូងបញ្ជាក់ថា ក្រោយការត្រួតពិនិត្យទំនិញពិសេសនៅខែមីនា មន្ត្រីគយបានរកឃើញទំនិញផលិតនៅប្រទេសជាច្រើន ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ស្មើទឹកប្រាក់ជាង២៩,៥០០លានវ៉ុន (ឬជាង២០លានដុល្លារអាមេរិក) បិទស្លាកសញ្ញា «Made in Korea» ក្នុងនោះទំនិញ៩៧% សម្រាប់នាំចេញពីអាមេរិក ។ ចំនួនទំនិញបិទស្លាកសញ្ញាក្លែងបន្លំបានកើនឡើងយ៉ាងខ្លាំងត្រឹមរយៈពេល៣ខែ ឆ្នាំ២០២៥ ខណៈឆ្នាំ២០២៤ទាំងមូល ការបិទស្លាកក្លែងបន្លំលើទំនិញ ស្មើទឹកប្រាក់ជាង៣៤,៨០០លានវ៉ុន ក្នុងនោះទំនិញ៦២% សម្រាប់នាំចេញទៅអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitrTV1oc63murBLe9dZL11a6fpwDGHWmW73SJ7g8wLr1RDZ3R8zenV_MoIP1eEylo-R7q-klUOBdBaQbj3WgAIIM7kFAKzcslw3VJeuQ7w0jeMUarzqHFFC2Q3evZ0GdoiwbzM3OdOJyq-e2fzCx55TslhcmFNQTF3YXFL2InO6xwYYWWXOvqadwdGpSEl/s1080/image_2025-04-21_16-14-09.png
តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅខែមករា ឆ្នាំ២០២៥ លោក Trump បានដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីប្រទេសផ្សេងៗ ដោយអាមេរិកបានអនុវត្តវិធានការដំឡើងពន្ធទំនិញចាប់ពីខែមីនា ។ បើតាមមន្ត្រីគយកូរ៉េខាងត្បូង គឺក្រុមហ៊ុនបរទេស ជាពិសេស ក្រុមហ៊ុនចិនព្យាយាមគេចពីការដំឡើងពន្ធទំនិញរបស់អាមេរិក ទើបពួកគេបិទស្លាកទំនិញផលិតនៅកូរ៉េខាងត្បូង ពីព្រោះក្រុមហ៊ុនចិនមើលឃើញថា កូរ៉េខាងត្បូងជិតស្និទ្ធ និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhERNK278f3JZzWYtCKj07W29E_TH3cn0yAt4Vhqv2IMSCDX32BsBON3vtXSjr1zg5QZ3336dMkozL39X-fq1LH8AApjZTh070KGdVikWBGIZqZRq09_dTDy2X-qnP2Lm-d9vYi7I0WYkzpkuL0d6crXELwMBqclRQNybXKeoLll79uv5kes2QjeswGbaRp/s1920/image_2025-04-21_16-14-10.png

លោក Trump បានដាក់ពន្ធទំនិញកូរ៉េខាងត្បូង ស្មើ២៥% និងផ្អាកអនុវត្តវិធានការពន្ធរយៈពេល៣ខែ ប៉ុន្តែអាមេរិកបានដំឡើងពន្ធទំនិញចិនខ្ពស់រហូតដល់១៤៥% ក្រោយពីអាមេរិក និងចិនដំឡើងពន្ធទំនិញគ្នាទៅវិញទៅមក ។ សេដ្ឋវិទូនិយាយថា ការដំឡើងពន្ធទៅវិញទៅមក គឺជាការកាត់ផ្តាច់ពាណិជ្ជកម្មរវាងប្រទេសទាំង២ ដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតលើពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKcuMEE5qv7dQAA2BIdnUTMMLFvRInTl3FohtjXO38TLeMg693aoIfSXqdQEyNmEnWmJ8j0z9cpXKXUL3wGfLsuew9RMp7-cS2byihZZUnDsPMSkxZCY-bnX4cEPs4v4AE-VRYhV7Eh5P8NXSoFCMo6PwOAM2cfW3pvPksvnQ-grT7SdErhXjDoG8HKdqz/s960/image_2025-04-21_16-14-12%20(2).png
ក្នុងចំណោមទំនិញបិទស្លាកសញ្ញាក្លែងបន្លំនេះ មន្ត្រីគយកូរ៉េខាងត្បូងបានរកឃើញវត្ថុធាតុដើមសម្រាប់ផលិតថ្ម ដែលផលិតនៅចិនសម្រាប់នាំចេញទៅអាមេរិក ប៉ុន្តែដាក់ស្លាក «Made in Korea» ដើម្បីគេចពីការដំឡើងពន្ធទំនិញខ្ពស់របស់អាមេរិក ។ កាលពីខែមីនា កូរ៉េខាងត្បូងបានរកឃើញឧបករណ៍កាមេរ៉ាសុវត្ថិភាព និងយកមកដំឡើងនៅកូរ៉េខាងត្បូងសម្រាប់នាំចេញទៅអាមេរិក ដើម្បីគេចពីការបង់ពន្ធខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ6fsxy5OI_n8kGsM2sAyp_WEbsUCi1oJIawZ8uvOHpnOhyphenhyphenm6qgtLtxh4IqmRE0UhSVZRD86bn5Ti7zoW1muUAKJE55ZeBekQjCbWLberF2DiAaWxInAE1pB2xv8tjhkXZeNwcTvkbuQnYDH4AURCtqgDFkmt_NjxCFEiylB2HDeHHbbqtn9uyRdAYuMUl/s800/image_2025-04-21_16-14-12%20(3).png
គួរបញ្ជាក់ថា ការរកឃើញទំនិញបិទស្លាកក្លែងបន្លំនេះ កើតឡើងក្រោយពីការិយាល័យគយកូរ៉េខាងត្បូងបង្កើតក្រុមការងារពិសេសមួយដើម្បីទប់ស្កាត់ការនាំចេញទំនិញខុសច្បាប់ ព្រមទាំងបង្កើតវិធានការការពារក្រុមហ៊ុនរបស់កូរ៉េខាងត្បូង ៕