សហរដ្ឋអាមេរិក៖ គេហទំព័រផ្លូវការរបស់សហរដ្ឋអាមេរិក COVID.gov ដែលធ្លាប់បង្ហាញព័ត៌មានអំពីវ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាលសម្រាប់ Covid-19 ត្រូវបានផ្លាស់ប្តូរទៅជាគេហទំព័រដែលគាំទ្រទ្រឹស្តីដែលលើកឡើងថា ជំងឺរាតត្បាតCovid១៩ មានប្រភពមកពីមន្ទីរពិសោធន៍នៅចិនទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGeZwOd1IVyIRJyWbNSNIcYvamETrnxayNiHjLcAo8SYHUqj1UsLklTtPmR3158mNt4nzgJzg7Lh1UPdtwe1-bxZrIuLvCmK_6Cd-CJ_YMvdeYalpNuvqiBLTEjBPEdLjH5WEQaZFz5yvVIKqB5yexhQpNA4OhISnZat3nMzH4Wqy0-BFgmuIi78A1IhfZ/s1280/photo_2025-04-19_13-29-47.jpg

ទិន្នន័យសុខភាពសាធារណៈត្រូវបានលុបចោល ទាំងដែលកាលពីដើមឡើយគេហទំព័រនេះធ្លាប់ដាក់បញ្ចូលព័ត៌មានស្ដីពីរបៀបស្នើសុំឧបករណ៍ធ្វើតេស្តរកមេរោគ Covid-19 ដោយមិនឥតថ្លៃ ផ្ដល់ព័ត៌មានទាក់ទងនឹងការចាក់វ៉ាក់សាំង Covid-19 ព្រមទាំងណែនាំពីរបៀបទទួលការព្យាបាលភ្លាមៗ ប្រសិនបើពួកគេឈឺជាដើម។ ប៉ុន្តែថ្មីៗនេះ គេហទំព័រនេះបែរជាផ្លាស់ប្ដូរទៅជា Lab Leak: The True Origins of COVID-19 ដែលបង្ហាញពីផ្ទាំងរូបភាពរបស់លោក Donald Trump ដើរចេញមកពីពាក្យ Lab and Leak។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggglK13RpjUK-RrnJV4NgKwVAkgIOssHBwnxeoNCAzqZ9kxLzCWJrOMox9dnGtgN77GLtMkkAA-N6HpsJ-QBTpYHvxiyDYT9bsRv2ZouS_CQQMUHjY2erMLc_Ozdvd3SH7C9bcuabBVS8krUEfMrdSP1PXJGHSAY_yna-DfgpdkyhJEVE59mfx5Yrj-bNP/s1280/photo_2025-04-19_13-29-49.jpg

មួយវិញទៀត នៅក្នុងគេហទំព័រខាងលើបានចេញផ្សាយនូវព័ត៌មានមួយចំនួនដែលគាំទ្រលើទ្រឹស្ដីដែលបានលើកឡើងថា ទីក្រុង Wuhan ប្រទេសចិន គឺជាទីកន្លែងដែលមេរោគឆ្លងចាប់ផ្តើមរីករាលដាលដំបូង។ លើសពីនេះ គេហទំព័រនេះបានចោទប្រកាន់លោក Anthony Fauc iអតីតនាយកវិទ្យាស្ថានជំងឺឆ្លង និងអាឡែរហ្ស៊ីនៃសហរដ្ឋអាមេរិក និង អង្គការសុខភាពពិភពលោក (WHO) រួមទាំងរដ្ឋបាលកាលពីអណត្តិលោក Joe Biden ថាបានលាក់បាំងការពិតអំពីប្រភពនៃជំងឺនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS82rFAESBgGL4moveu0fXQrqwP2MiEnMIX0pEQmZtMkJ9ILL8jh-U80p3SZEbAE79IDqBETvpxDl_8WxAohAT4cE5ZeH3PURkH4Yl9agT2EgVxxLJukZTC7uTTVCnJ9vDMEgnRzLsq3Nd8ptpEFr9j5TmvChwZr5X5fLUYlZjSePs6ans8lhmyTTvgOHH/s1280/photo_2025-04-19_13-29-50.jpg

គួរជម្រាបថា វាជារឿងធម្មតាសម្រាប់គេហទំព័ររបស់រដ្ឋាភិបាលអាមេរិក ដែលមានការកែប្រែបន្ទាប់ពីមានការផ្លាស់ប្ដូររបបពីរដ្ឋបាលមួយទៅរដ្ឋបាលមួយ ប៉ុន្តែការផ្លាស់ប្តូរចុងក្រោយនៅក្នុងអណត្តិលោក Donald Trumpនេះមានលក្ខណៈទ្រង់ទ្រាយធំជាងគេ។ បើតាមការវិភាគចារកម្មរបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយក្នុងឆ្នាំ 2023 បាននិយាយថា មិនមានភស្តុតាងមិនគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីប្រភពដើមនៃ COVID-19នោះទេ ហើយអ្នកវិទ្យាសាស្រ្តមិនបានរកឃើញថាមេរោគនេះឆ្លងចេញពីសត្វ ឬក៏មកមន្ទីរពិសោធន៍ឡើយ។ ប៉ុន្តែស្រាប់តែពេលនេះ លោកDonald Trump បែរជាចេញមកគាំទ្រទ្រឹស្ដីនេះ ហើយអះអាងថាជំងឺ COVID-19 គឺមានប្រភពមកពីមន្ទីរពិសោធន៍ នៅWuhan ប្រទេសចិនពិតមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqkgnRz-wd_CiCg4nenVnV_hwtDWdIeRPCq2Wx6quP-cUUuut_9atvV20ilAcD_oREzQ42E_WIm1zqLER59yXkPi-Z_xn-H6grPomlD-5rcgld_wv6RnMCDorg9CDGIL7MKXdpXAj6yvYxo1SeOGjPfi-zEYyDG0HeHZBuWAIK18LQvJalDlHroOC-VKgC/s1024/photo_2025-04-19_13-29-48.jpg

មនុស្សមួយចំនួនបានបញ្ចេញមតិជុំវិញការផ្លាស់ប្ដូរគេហទំព័ររដ្ឋាភិបាលនេះថា លោកTrump នឹងរកគ្រប់វិធីក្នុងការបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិននៅចំពោះមុខពិភពលោក ព្រោះខណៈពេលនេះចិន គឺជាដៃគូប្រកួតប្រជែងធំបំផុតជាមួយសហរដ្ឋអាមេរិក។ ជាងនេះទៅទៀត ការផ្លាស់ប្ដូរនេះ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់រដ្ឋបាលTrump ដើម្បីកែប្រែគេហទំព័ររដ្ឋាភិបាលឲ្យស្របតាមទស្សនវិស័យនយោបាយរបស់ខ្លួន៕