ថ្មីៗប៉ុន្មានថ្ងៃចុងក្រោយនេះរឿងរ៉ាវរបស់តារាចម្រៀង ជី ដេវិត និង ទេព បូព្រឹក្ស បានបង្កឱ្យហ្វេនៗមានការពិភាក្សាគ្នាយ៉ាងទូលំទូលាយ ខណៈដែលតារាសម្តែង នី មុន្នីនាថ ចេញមកបញ្ជាក់ច្បាស់ៗថាប្តីប្រពន្ធមួយគូនេះជាមនុស្សល្អក្នុងសង្គមសិល្បៈ រួសរាយនិងជួបមុខសំពះជម្រាបសួររហូត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHFNh_1gQGAkFGP7Gk9NJHmOEwGAMZUg92dFTeDqmyW2k8dMv99E87m_mvmz4jBEwFVi7MyAubHF2Bka-rUrbl_m5lb5L9PgoJPFLPR73lGF81UwsfxySIt_JZAagOjSKeFiDe3jlGd6LdexoWEsLGCR5UQbYAU8hO2KbT_PdMFJ44YIrSRaCAjqddn1uB/s1200/image_2025-04-21_08-47-07.png

ការមានរឿងចម្រូងចម្រាសទាំងបោះក្បាលមេក្រូនៅលើឆាក និងការនិយាយផាំងៗនៅលើឆាកទាក់ទងនឹងសំឡេងដែលនៅស្ទើរមិនច្បាស់ល្អស្នើឱ្យបែកធុងបាស់បានធ្វើឱ្យមតិមួយចំនួនគិតថាអត្តចរិតរបស់ ជី ដេវិត ហាក់ដូចជាមិនចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនធ្វើអ្វីស្រេចតែចិត្ត។ ទោះបីជាមានមតិខ្លះហាក់បង្ហាញថាសកម្មភាពរបស់ ជី ដេវិត មិនល្អបែបនេះ បែបនោះ ក្តីប៉ុន្តែអ្នកគាំទ្ររបស់លោកថាតារាចម្រៀងរូបនេះចូលចិត្តនិយាយត្រង់ៗនិងចង់ឱ្យហ្វេនៗរបស់លោកសប្បាយតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHgrIbBQmId9iQaiJaF3eabVI-bDn6KncPr6Vu_OCH8EEAIWWE-3ShFGR_iLep4WJw592shAhOo9jumly808Z-zYBoHjk6rrIU5p9UnZtP1WroF41Ou2s9in8B6Ki-5B44pkRtxG3zuGHrMh6SA9uernNB6cz8pHeowX_G2CjUtvjcaWJPSplOlP4p7yr4/s2048/408721113_944877617006590_5362554284603515698_n.jpg

ស្របពេលដែល ជី ដេវិត ត្រូវជួបនឹងរឿងអាស្រូវពីមួយទៅមួយតារាសម្តែង នី មុន្នីនាថ បានចេញមុខបញ្ជាក់ច្បាស់ៗថា ជី ដេវិត និង ទេព បូព្រឹក្ស ជាមនុស្សល្អ។ តារាសម្តែងទឹកភ្នែកដែលឃ្លាតឆ្ងាយពីវិស័យភាពយន្តងាកមកកិច្ចការមនុស្សធម៌រូបនេះបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា«អ្វីដែលខ្ញុំចងចាំតាំងពីខ្ញុំស្គាល់ដំបូង គឺដេវីត និង បូព្រឹក្ស គាត់ជាមនុស្សរួសរាយគួរអោយស្រលាញ់ណាស់ និងល្អនៅក្នុងសង្គមសិល្ប: ទៅណាជួបមុខ សំពះជម្រាបសួរហូត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuwBx4ubuvWwdUX8TaVq_zvqrd_3mficBGe5ymfvsahKcAUGQAaFtwmZBcgf9ZO3ZCI8EOHyAkhKj5NfmGzihWCgRYFRc5S8gpejygENBpqeWut4lQ_OAIJt9wHJrIB-fEPVpBx6F1Cgvvnr7aYHSTZUO5LIU2ea7-UzejFRoZc5_u8wjE1KljtvqfLfNV/s2048/410429983_961188858703772_84896936671864571_n.jpg

ងាកទៅកាន់តារាចម្រៀង ជី ដេវិត វិញទោះបីជាការសម្តែងរបស់ខ្លួននិងការនិយាយអំពីសំឡេងនៅលើឆាកបានក្លាយជាប្រធានបទជជែកវែកញែកក្តីប៉ុន្តែលោកបានបង្ហាញថា មហាសង្ក្រាន្តបីថ្ងៃបញ្ចប់ទៅដោយភាពសប្បាយរីករាយព្រមទាំងជូនពរទស្សនិកជនឱ្យធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaXSpDt2AWO2UGonBCm8dANkuUBN-So-KTb6IuT2RiD57L59a_sFukaDXs6tAaA2mPksQGertBhnQtKpaAOR9aQMToZrXH-_I9KJORcVad-oDq7NAec44S1rxLI9_qHLZIX5_D5IiYQqqvqGfoWmWK0Z15ekgv4kWMMO-aa-Ws_YFz3z-aqW3chJ26VG5l/s2048/image_2025-04-21_14-09-41.png

គួរឱ្យដឹងថា មិនត្រឹមតែតារាសម្តែង នី មុន្នីនាថ ប៉ុណ្ណោះទេបានពោលសរសើរអំពីចរិតល្អរបស់ ជី ដេវិត កន្លងមកនេះមានហ្វេនៗជាច្រើនបានបង្ហាញថាលោកនិង ទេព បូព្រឹក្ស ជាអាយដលដែលមានភាពរួសរាយជាមួយហ្វេនៗមិនប្រកាន់ខ្លួនឡើយ៕