នៅថ្ងៃទី ១៤ ខែមេសា Katy Perry បានបញ្ចប់ការធ្វើដំណើររយៈពេល ១១ នាទីនៅលើរ៉ុក្កែត New Shepard ហើយនាងក្លាយជាតារាចម្រៀងប៉ុបដំបូងគេដែលបានហោះហើរទៅកាន់លំហ។ នាងគឺជាសមាជិកស្រីម្នាក់ក្នុងចំណោមសមាជិកទាំងប្រាំមួយរូបនៃ NS-31 ដែលជាគម្រោងហោះហើរទី ១១ របស់ក្រុមហ៊ុន Blue Origin ដែលបង្កើតឡើងដោយមហាសេដ្ឋីអាម៉េរិក Jeff Bezos ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQpMZpmfvRtWraL4U0CxfB85v3l49-VXIHBUIBflGnLU8Yr-K3B2R80eFORTU-ZJ86YeB2LO6GK8GqFDW8v80lpGK1m-0capxKVseiQaYDGiGDFINWgaGEhgeEJ2RFpjBus-LCVKb1brHsvWmF4MzHL6Mi-sELT8L6q10Oo8cKtY0J7MIoVKWtw6IBoRrX/s1800/image_2025-04-18_16-08-09.png
បន្ទាប់ពីចាកចេញពីការហោះហើរអវកាសតារាចម្រៀងស្រីរូបនេះបានទាក់ទាញការចាប់អារម្មណ៍ដោយលុតជង្គង់ និងថើបដីដើម្បីបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះផែនដី។ Katy Perry ក៏បានទាក់ចិត្តមនុស្សជាច្រើនផងដែរនៅពេលដែលនាងយកផ្កា Daisy មកធ្វើជាវិធីចងចាំកូនស្រីពេញមួយដំណើររបស់ខ្លួន។ Daisy គឺជាផ្កាដែលតំណាងឱ្យភាពធន់និងភាពរឹងមាំនៅក្នុងគ្រប់ស្ថានភាពរស់នៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI-KU6hW-rm0bVmFLtLViD3m5uOfeYXL9zSa7O6tjRDrCJtCpT_enzPchuJylaKZ978hwJbVvGs0l_pabfB7P2RORCRTcGITAy-sxOYosd1IDyPWT0bKZkKutgoT1h9a2VMahMiDJk6wauJjsUDC4ITB6iaxcJv8hQq01xJ60FpL5WDZLtlF3D1oYkkkdY/s1275/image_2025-04-18_16-08-07%20(2).png

កូនស្រីរបស់នាង និងតារាសម្តែង Orlando Bloom ក៏មានវត្តមាននៅកន្លែងចាប់ផ្តើម ដើម្បីតាមដានដំណើររបស់ក្រុមស្រ្តីដែលហោះទៅលំហអាកាសផងដែរ។ វត្តមានរបស់ Daisy កូនស្រីរបស់ Katy Perry បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែពួកគេកំណត់ការបង្ហាញមុខកូនរបស់ពួកគេជាសាធារណៈ។ Daily Mail បាននិយាយថា គូស្នេហ៍មួយគូនេះ បានពិចារណាអស់រយៈពេលជាយូរ មុននឹងសម្រេចចិត្តអនុញ្ញាតឱ្យ Daisy បង្ហាញខ្លួននៅកន្លែងបើកដំណើរការ ព្រោះខ្លាចមានហានិភ័យណាមួយ។ ទីបំផុតអ្នកទាំងពីរបាននាំកូនមកព្រោះតែចង់ឱ្យកូនរបស់គេមានមោទនភាពចំពោះម្តាយរបស់ខ្លួន និងបំផុសគំនិតឱ្យបន្តក្តីសុបិនរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQz948Na84FzDpx-JAqfyeb8K8wdtbuR6JROizdOchPdLKdP0Mf5d5g80SL-VBAqxjIv66e1DomNzWxPfGDAd7uu_vkZ3icCuxZVNui7VBd4RGJJPo3_X5XW4oEdZdi8b6EwvSL-qH_dxOK3iixlzhhY0y5pKSK7aDq4AEQP0nSFYXjo7jIiWPOKrXfQYD/s1140/image_2025-04-18_16-08-14.png
នៅក្នុងបទសម្ភាសន៍មួយបន្ទាប់ពីការហោះហើរ Katy Perry បាននិយាយថាការធ្វើដំណើរក្នុងលំហអាកាសគឺជាបទពិសោធន៍ដ៏ល្អសម្រាប់នាង ប៉ុន្តែវាមិនអាចប្រៀបធៀបទៅនឹងការក្លាយជាម្តាយបានទេ។ នាងស្ទាក់ស្ទើរក្នុងការចូលរួមជាមួយនាវិកឬក៏អត់ ដោយសារតែនាងខ្លាចជួបនឹងរឿងដែលមិននឹកស្មានដល់ ហើយមិនចង់ចាកចេញពីកូនរបស់នាង។ ប៉ុន្តែតារាចម្រៀងរូបនេះបានសម្រេចចិត្តចូលរួមព្រោះចង់ធ្វើជាគំរូនៃភាពក្លាហាននិងតម្លៃខ្លួនសម្រាប់ Daisy។ នាងបានបន្ថែមថា «ខ្ញុំបានយកឈ្នះលើការថប់បារម្ភរបស់ខ្ញុំ ហើយជឿជាក់ថាសកលលោកនឹងថែរក្សា និងការពារខ្ញុំ គ្រួសាររបស់ខ្ញុំ និងកូនស្រីរបស់ខ្ញុំ»៕